កាលពួកសាសន៍យូដាចាត់ពួកសង្ឃ និងពួកលេវីពីក្រុងយេរូសាឡិម ឲ្យមកសួរលោកយ៉ូហានថា៖ «តើលោកជាអ្នកណា?» លោកធ្វើបន្ទាល់យ៉ាងនេះ
យ៉ូហាន 8:57 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកសាសន៍យូដាទូលព្រះអង្គថា៖ «អាយុអ្នកមិនទាន់ដល់ហាសិបឆ្នាំផង តើអ្នកបានឃើញលោកអ័ប្រាហាំដែរឬ?» ព្រះគម្ពីរខ្មែរសាកល ពួកយូដាតបនឹងព្រះអង្គថា៖ “អ្នកមិនទាន់មានអាយុហាសិបឆ្នាំផង តើអ្នកធ្លាប់ឃើញអ័ប្រាហាំឬ?”។ Khmer Christian Bible ពេលនោះ ពួកជនជាតិយូដាទូលទៅព្រះអង្គថា៖ «អ្នកមានអាយុមិនដល់ហាសិបឆ្នាំផង តើអ្នកបានឃើញលោកអ័ប្រាហាំហើយឬ?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជនជាតិយូដាពោលថា៖ «លោកមានអាយុមិនទាន់ទាំងបានហាសិបឆ្នាំផង ម្ដេចក៏ថាបានឃើញលោកអប្រាហាំដូច្នេះ?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ពួកសាសន៍យូដាទូលទ្រង់ថា អាយុអ្នកមិនទាន់ដល់៥០ឆ្នាំផង ហើយអ្នកថា បានឃើញលោកអ័ប្រាហាំដែរឬ អាល់គីតាប ជនជាតិយូដាពោលថា៖ «លោកមានអាយុមិនទាន់ទាំងបានហាសិបឆ្នាំផង ម្ដេចក៏ថា បានឃើញអ៊ីព្រហ៊ីមដូច្នេះ?»។ |
កាលពួកសាសន៍យូដាចាត់ពួកសង្ឃ និងពួកលេវីពីក្រុងយេរូសាឡិម ឲ្យមកសួរលោកយ៉ូហានថា៖ «តើលោកជាអ្នកណា?» លោកធ្វើបន្ទាល់យ៉ាងនេះ
ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា មុនលោកអ័ប្រាហាំកើតមក មានខ្ញុំរួចស្រេចទៅហើយ»។