ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូហាន 7:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

តើ​លោក​ម៉ូសេ​មិន​បាន​ឲ្យ​ក្រឹត្យ‌វិន័យ​មក​អ្នក​រាល់​គ្នា​ទេ​ឬ? ប៉ុន្តែ ក្នុង​ពួក​អ្នក​រាល់​គ្នា គ្មាន​អ្នក​ណា​ម្នាក់​ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យ​នោះ​ទេ ហេតុ​អី្វ​បាន​ជា​អ្នក​រាល់​គ្នា​រក​សម្លាប់​ខ្ញុំ​ដូច្នេះ?»

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

តើ​ម៉ូសេ​មិន​បាន​ប្រគល់​ក្រឹត្យវិន័យ​នេះ​ដល់​អ្នករាល់គ្នា​ទេ​ឬ​? ប៉ុន្តែ​ក្នុង​អ្នករាល់គ្នា គ្មានអ្នកណា​ប្រព្រឹត្តតាម​ក្រឹត្យវិន័យ​នោះ​ឡើយ​។ ហេតុអ្វីបានជា​អ្នករាល់គ្នា​ចង់​សម្លាប់​ខ្ញុំ​?”។

សូមមើលជំពូក

Khmer Christian Bible

តើ​លោក​ម៉ូសេ​មិន​បាន​ប្រគល់​គម្ពីរ​វិន័យ​ឲ្យ​អ្នក​រាល់គ្នា​ទេ​ឬ?​ ប៉ុន្ដែ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ គ្មាន​អ្នកណា​ម្នាក់​ប្រពឹ្រត្ត​តាម​ក្រឹត្យវិន័យ​នោះ​ឡើយ​ ហេតុអ្វី​បាន​ជា​អ្នក​រាល់គ្នា​រក​សម្លាប់​ខ្ញុំ?»​

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​ម៉ូសេ​ប្រគល់​ក្រឹត្យ‌វិន័យ​ទុក​ឲ្យ​អ្នក​រាល់​គ្នា​រួច​ស្រេច​ហើយ ប៉ុន្តែ ក្នុង​ចំណោម​អ្នក​រាល់​គ្នា គ្មាន​នរណា​ម្នាក់​ប្រតិបត្តិ​តាម​ក្រឹត្យ‌វិន័យ​នោះ​ទេ។ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​រក​សម្លាប់​ខ្ញុំ​ដូច្នេះ?»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​លោក​ម៉ូសេ តើ​មិន​បាន​ឲ្យ​ក្រិត្យ‌វិន័យ​មក​អ្នក​រាល់​គ្នា​ទេ​ឬ​អី ប៉ុន្តែ​ក្នុង​ពួក​អ្នក​រាល់​គ្នា គ្មាន​អ្នក​ណា​មួយ​ប្រព្រឹត្ត​តាម​ក្រិត្យ‌វិន័យ​នោះ​ទេ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​រក​សំឡាប់​ខ្ញុំ​ដូច្នេះ

សូមមើលជំពូក

អាល់គីតាប

ម៉ូសា​ប្រគល់​ហ៊ូកុំ​ទុក​ឲ្យ​អ្នក​រាល់​គ្នា​រួច​ស្រេច​ហើយ ប៉ុន្ដែ ក្នុង​ចំណោម​អ្នក​រាល់​គ្នា​គ្មាន​នរណា​ម្នាក់ ប្រតិបត្ដិ​តាម​ហ៊ូកុំ​នោះ​ទេ។ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​រក​សម្លាប់​ខ្ញុំ​ដូច្នេះ?»។

សូមមើលជំពូក



យ៉ូហាន 7:19
27 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ ពួក​ផារិស៊ី​បាន​ចេញ​ទៅ ហើយ​ពិគ្រោះ​គ្នា​រក​ហេតុ​នឹង​ធ្វើ​គុត​ព្រះ‌អង្គ។


ប៉ុន្តែ ពេល​ពួក​អ្នក​ចម្ការ​បាន​ឃើញ​កូន​ប្រុស​នោះ គេ​ពិគ្រោះ​គ្នា​ថា "នេះ​ជា​កូន​គ្រង​មត៌ក​ហើយ មក​យើង​សម្លាប់​វា​ចោល ហើយ​យក​មត៌ក​របស់​វា!"


ពួក​សង្គ្រាជ និង​ពួក​អាចារ្យ​ឮ​ដូច្នេះ គេ​ក៏​រក​មធ្យោ​បាយ​ធ្វើ​គុត​ព្រះ‌អង្គ ដ្បិត​គេ​ខ្លាច​ព្រះ‌អង្គ ព្រោះ​បណ្តា​ជន​ទាំង​អស់​មាន​សេចក្តី​អស្ចារ្យ​ក្នុង​ចិត្ត​ចំពោះ​សេចក្តី​បង្រៀន​របស់​ព្រះ‌អង្គ។


បន្ទាប់​មក ព្រះ‌អង្គ​សួរ​គេ​ថា៖ «នៅ​ថ្ងៃ​សប្ប័ទ តើ​ច្បាប់​អនុញ្ញាត​ឲ្យ​ធ្វើ​ការ​ល្អ ឬ​ឲ្យ​ធ្វើ​ការ​អាក្រក់? ឲ្យ​សង្គ្រោះ​ជីវិត ឬ​ឲ្យ​សម្លាប់?» ប៉ុន្តែ គេ​នៅ​ស្ងៀម។


ពួក​ផារិ‌ស៊ី​បាន​ចេញ​ទៅ​ភ្លាម ហើយ​ពិគ្រោះ​ជា​មួយ​ពួក​ហេរ៉ូឌ​ទាស់​នឹង​ព្រះ‌អង្គ ដើម្បី​រក​វិធី​បំផ្លាញ​ព្រះ‌អង្គ។


ដ្បិត​ក្រឹត្យ‌វិន័យ​បាន​ប្រទាន​មក​តាម​រយៈ​លោក​ម៉ូសេ តែ​ព្រះ‌គុណ និង​សេចក្តី​ពិត បាន​មក​តាម​រយៈ​ព្រះ‌យេស៊ូវ‌គ្រីស្ទ។


គេ​រក​ចាប់​ព្រះ‌អង្គ​ម្តង​ទៀត តែ​ព្រះ‌អង្គ​គេច​ផុត​ពី​កណ្តាប់​ដៃ​របស់​គេ។


ដូច្នេះ ចាប់​តាំង​ពី​ថ្ងៃ​នោះ​មក គេ​ក៏​ពិគ្រោះ​គ្នា​ដើម្បី​ធ្វើ​គុត​ព្រះ‌អង្គ។


ហេតុ​នោះ​ហើយ​បាន​ជា​ពួក​សាសន៍​យូដា ចាប់​ផ្តើម​បៀត‌បៀន​ព្រះ‌យេស៊ូវ ព្រោះ​ព្រះ‌អង្គ​ធ្វើ​ការ​នៅ​ថ្ងៃ​សប្ប័ទ។


ដោយ​ហេតុ​នេះ ពួក​សាសន៍​យូដា​រក​សម្លាប់​ព្រះ‌អង្គ​រឹត​តែ​ខ្លាំង​ឡើង ព្រោះ​ព្រះ‌អង្គ​មិន​មែន​គ្រាន់​តែ​រំលង​ច្បាប់​ថ្ងៃ​សប្ប័ទ​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​ហៅ​ព្រះ​ថា ជា​ព្រះ‌វរបិតា​របស់​ព្រះ‌អង្គ​ផ្ទាល់ ហើយ​លើក​អង្គ​ទ្រង់​ស្មើ​នឹង​ព្រះ​ទៀត​ផង។


កុំ​ស្មាន​ថា ខ្ញុំ​នឹង​ប្តឹង​ព្រះ‌វរបិតា​ពី​អ្នក​រាល់​គ្នា​នោះ​ឡើយ មាន​ម្នាក់​ដែល​ប្តឹង​ពី​អ្នក​រាល់​គ្នា​ហើយ គឺ​លោក​ម៉ូសេ ដែល​អ្នក​រាល់​គ្នា​យក​ជា​ទី​សង្ឃឹម។


ក្រោយ​នោះ​មក ព្រះ‌យេស៊ូវ​យាង​ចុះ​ឡើង​នៅ​តែ​ក្នុង​ស្រុក​កាលី‌ឡេ​ប៉ុណ្ណោះ ព្រះ‌អង្គ​មិន​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​យាង​ទៅ​ស្រុក​យូដា​ទេ ព្រោះ​សាសន៍​យូដា​រក​សម្លាប់​ព្រះ‌អង្គ។


មាន​ពួក​អ្នក​ក្រុង​យេរូ‌សាឡិម​ខ្លះ​និយាយ​ថា៖ «តើ​អ្នក​នេះ​មែន​ទេ ដែល​គេ​រក​សម្លាប់​នោះ?


លោក​ម៉ូសេ​នេះ​ហើយ ដែល​នៅ​ក្នុង​ក្រុម​ជំនុំ​នៅ​ទី​រហោ‌ស្ថាន ជាមួយ​ទេវតាដែល​ថ្លែង​មក​កាន់​លោកនៅ​ភ្នំ​ស៊ី‌ណាយ និង​ជា‌មួយ​បុព្វ‌បុរស​របស់​យើង។ លោក​បាន​ទទួល​ព្រះ‌បន្ទូល​រស់ យក​មក​ប្រគល់​ឲ្យ​យើង​រាល់​គ្នា។


ដូច្នេះ ហេតុ​អ្វី​បាន​ជា​មាន​ក្រឹត្យ‌វិន័យ? ក្រឹត្យ‌វិន័យ​បន្ថែម​ដោយ​ព្រោះ​អំពើ​រំលង​ច្បាប់ រហូត​ដល់​ពូជ​ដែល​ព្រះ​បាន​សន្យា​នោះ​យាង​មក​ដល់ ហើយ​ពួក​ទេវតា​បាន​នាំ​យក​ក្រឹត្យ‌វិន័យ​នេះ​មក តាម​រយៈ​អ្នក​កណ្ដាល​ម្នាក់។


ដ្បិត​សូម្បី​តែ​អស់​អ្នក​ដែល​ទទួល​ពិធី​កាត់​ស្បែក ខ្លួន​គេ​ផ្ទាល់​មិន​ទាំង​កាន់​តាម​ក្រឹត្យ‌វិន័យ​ផង តែ​គេ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ទទួល​ពិធីកាត់​ស្បែក ដើម្បី​ឲ្យ​គេ​បាន​អួត​ខាង​សាច់​ឈាម​របស់​អ្នក​រាល់​គ្នា។


អ្នក​រាល់​គ្នា​មិន​ត្រូវ​ល្អៀង​ទៅ​ខាង​ណា​ក្នុង​ការ​កាត់​ក្តី​ឡើយ ត្រូវ​ស្តាប់​អ្នក​តូច​ដូច​ជា​អ្នក​ធំ​ដែរ មិន​ត្រូវ​ខ្លាច​មុខ​មនុស្ស​ណា​ឲ្យ​សោះ ដ្បិត​ការ​វិនិច្ឆ័យ នោះ​ស្ថិត​លើ​ព្រះ ឯ​រឿង​ណា​ដែល​ពិបាក​ពេក​ដល់​អ្នក​រាល់​គ្នា ត្រូវ​នាំ​មក​ឯ​ខ្ញុំ នោះ​ខ្ញុំ​នឹង​ពិចារណា​មើល"។


លោក​ម៉ូសេ​បាន​ឲ្យ​ក្រឹត្យ‌វិន័យ​មក​ពួក​យើង គឺ​ជា​មត៌កសម្រាប់ក្រុមជំនុំ​របស់​លោក​យ៉ាកុប។