កាឡាទី 6:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦13 ដ្បិតសូម្បីតែអស់អ្នកដែលទទួលពិធីកាត់ស្បែក ខ្លួនគេផ្ទាល់មិនទាំងកាន់តាមក្រឹត្យវិន័យផង តែគេចង់ឲ្យអ្នករាល់គ្នាទទួលពិធីកាត់ស្បែក ដើម្បីឲ្យគេបានអួតខាងសាច់ឈាមរបស់អ្នករាល់គ្នា។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល13 ជាការពិត សូម្បីតែអ្នកដែលទទួលពិធីកាត់ស្បែក ខ្លួនគេផ្ទាល់ក៏មិនកាន់តាមក្រឹត្យវិន័យផង ប៉ុន្តែពួកគេចង់ឲ្យអ្នករាល់គ្នាទទួលពិធីកាត់ស្បែក ដើម្បីឲ្យពួកគេបានអួតអំពីសាច់ឈាមរបស់អ្នករាល់គ្នា។ សូមមើលជំពូកKhmer Christian Bible13 ដ្បិតពួកអ្នកកាត់ស្បែក ខ្លួនគេផ្ទាល់មិនកាន់តាមគម្ពីរវិន័យ ប៉ុន្តែពួកគេចង់ឲ្យអ្នករាល់គ្នាកាត់ស្បែក ដើម្បីឲ្យពួកគេបានអួតខ្លួនដោយសារសាច់ឈាមរបស់អ្នករាល់គ្នា។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥13 ចំពោះអ្នកដែលកាត់ស្បែកទាំងនោះ ខ្លួនគេផ្ទាល់ពុំកាន់តាមក្រឹត្យវិន័យទេ គឺគេចង់ឲ្យបងប្អូនកាត់ស្បែក ដើម្បីឲ្យគេអាចអួតខ្លួនថា គេបានកាត់ស្បែកឲ្យបងប្អូន។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤13 ដ្បិតពួកអ្នកដែលទទួលពិធីកាត់ស្បែកនោះ គេមិនទាំងកាន់តាមក្រិត្យវិន័យផង តែគេចង់ឲ្យអ្នករាល់គ្នាកាត់ស្បែកវិញ ដើម្បីឲ្យគេបានអួតខ្លួន ខាងឯសាច់ឈាមរបស់អ្នករាល់គ្នាប៉ុណ្ណោះ សូមមើលជំពូកអាល់គីតាប13 ចំពោះអ្នកដែលខតាន់ទាំងនោះខ្លួនគេផ្ទាល់ ពុំកាន់តាមហ៊ូកុំទេ គឺគេចង់ឲ្យបងប្អូនខតាន់ ដើម្បីឲ្យគេអាចអួតខ្លួនថា គេបានខតាន់ឲ្យបងប្អូន។ សូមមើលជំពូក |
វេទនាដល់អ្នករាល់គ្នាពួកអាចារ្យ និងពួកផារិស៊ី ជាមនុស្សមានពុតអើយ! ដ្បិតអ្នករាល់គ្នាថ្វាយមួយភាគក្នុងដប់ពីជីរអង្កាម ជីរនាងវង និងម្អម តែអ្នករាល់គ្នាធ្វេសប្រហែសនឹងរឿងដែលសំខាន់ជាងនៅក្នុងក្រឹត្យវិន័យ ដូចជាសេចក្តីយុត្តិធម៌ សេចក្តីមេត្តាករុណា និងជំនឿ។ សេចក្ដីទាំងនេះហើយដែលអ្នករាល់គ្នាគួរតែបានប្រព្រឹត្ត ហើយក៏មិនត្រូវធ្វេសប្រហែសនឹងសេចក្ដីឯទៀតដែរ។