ព្រះយេស៊ូវមានព្រះបន្ទូលសេចក្តីទាំងនេះ ទៅកាន់មហាជនជារឿងប្រៀបធៀប ទ្រង់មិនបានមានព្រះបន្ទូលទៅគេ ក្រៅពីរឿងប្រៀបធៀបឡើយ។
យ៉ូហាន 16:29 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកសិស្សទូលព្រះអង្គថា៖ «ឥឡូវនេះ ព្រះអង្គមានព្រះបន្ទូលច្បាស់ហើយ មិនមែនដោយរឿងប្រៀបធៀបទៀតទេ ព្រះគម្ពីរខ្មែរសាកល ពួកសិស្សរបស់ព្រះអង្គទូលថា៖ “មើល៍! ឥឡូវនេះព្រះអង្គមានបន្ទូលយ៉ាងច្បាស់ ហើយលែងមានបន្ទូលជាពាក្យប្រៀបប្រដូចទៀតហើយ។ Khmer Christian Bible ពួកសិស្សរបស់ព្រះអង្គទូលថា៖ «មើល៍ ឥឡូវនេះ ព្រះអង្គមានបន្ទូលដោយច្បាស់លាស់ មិនបានមានបន្ទូលជារឿងប្រៀបប្រដូចទៀតទេ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកសិស្ស*ទូលព្រះអង្គថា៖ «ឥឡូវនេះ ព្រះអង្គមានព្រះបន្ទូលយ៉ាងច្បាស់ៗមកយើងខ្ញុំហើយ ព្រះអង្គមិនប្រើប្រស្នាទៀតទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកសិស្សទូលទ្រង់ថា ហ្ន៏ ម្តងណេះទ្រង់មានបន្ទូលច្បាស់ហើយ មិនមែនដោយពាក្យប្រៀបធៀបទៀតទេ អាល់គីតាប ពួកសិស្សជម្រាបអ៊ីសាថា៖ «ឥឡូវនេះ តួនមានប្រសាសន៍យ៉ាងច្បាស់ៗមកយើងខ្ញុំ ហើយតួនមិនប្រើប្រស្នាទៀតទេ។ |
ព្រះយេស៊ូវមានព្រះបន្ទូលសេចក្តីទាំងនេះ ទៅកាន់មហាជនជារឿងប្រៀបធៀប ទ្រង់មិនបានមានព្រះបន្ទូលទៅគេ ក្រៅពីរឿងប្រៀបធៀបឡើយ។
ព្រះអង្គមានព្រះបន្ទូលពីដំណើរនេះជាចំហ។ ពេលនោះ ពេត្រុសនាំព្រះអង្គទៅដាច់ដោយឡែក ហើយចាប់ផ្ដើមបន្ទោសព្រះអង្គ។
ព្រះយេស៊ូវមានព្រះបន្ទូលរឿងប្រៀបធៀបនេះទៅគេ តែគេមិនដឹងថាព្រះអង្គមានព្រះបន្ទូលពីអ្វីឡើយ។
«ខ្ញុំនិយាយសេចក្តីទាំងនេះប្រាប់អ្នករាល់គ្នាជារឿងប្រៀបធៀប តែពេលវេលានោះនឹងមកដល់ ដែលខ្ញុំនឹងមិននិយាយដោយរឿងប្រៀបធៀបទៀតទេ គឺនិយាយប្រាប់អ្នករាល់គ្នា ពីព្រះវរបិតាយ៉ាងច្បាស់លាស់វិញ។