ការនេះកើតមកនៅភូមិបេថានី ខាងនាយទន្លេយ័រដាន់ ជាកន្លែងដែលលោកយ៉ូហានកំពុងធ្វើពិធីជ្រមុជទឹក។
យ៉ូស្វេ 22:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកកូនចៅអ៊ីស្រាអែលឮគេនិយាយថា៖ «មើល៍ ពួកកូនចៅរូបេន ពួកកូនចៅកាដ និងកុលសម្ព័ន្ធម៉ាណាសេមួយចំហៀង បានសង់អាសនាមួយនៅចុងស្រុកកាណាន ក្នុងតំបន់មួយជិតទន្លេយ័រដាន់ នៅត្រើយខាងពួកអ៊ីស្រាអែល»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជនជាតិអ៊ីស្រាអែលឮគេនិយាយថា៖ «កុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល បានសង់អាសនៈមួយនៅមាត់ទន្លេយ័រដាន់ ក្នុងស្រុកកាណាន នៅត្រើយខាងអ៊ីស្រាអែល»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកកូនចៅអ៊ីស្រាអែលគេឮនិយាយថា ន៏ ពួកកូនចៅរូបេន ពួកកូនចៅកាឌ់ នឹងពូជអំបូរម៉ាន៉ាសេ១ចំហៀងនោះ បានស្អាងអាសនា១នៅចុងស្រុកកាណាន ក្នុងក្រវល់ស្រុកជិតទន្លេយ័រដាន់ ខាងពួកអ៊ីស្រាអែលយើងនេះហើយ អាល់គីតាប ជនជាតិអ៊ីស្រអែលឮគេនិយាយថា៖ «កុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេ ចំនួនពាក់កណ្តាល បានសង់អាសនៈមួយនៅមាត់ទន្លេយ័រដាន់ ក្នុងស្រុកកាណាន នៅត្រើយខាងអ៊ីស្រអែល»។ |
ការនេះកើតមកនៅភូមិបេថានី ខាងនាយទន្លេយ័រដាន់ ជាកន្លែងដែលលោកយ៉ូហានកំពុងធ្វើពិធីជ្រមុជទឹក។
នៅថ្ងៃទីមួយក្នុងសប្ដាហ៍នោះ កាលនៅងងឹតនៅឡើយ នាងម៉ារាជាអ្នកស្រុកម៉ាក់ដាឡា បានទៅឯផ្នូរតាំងពីព្រលឹម ហើយឃើញថា មានគេយកថ្មចេញពីមាត់ផ្នូររួចទៅហើយ។
ឃើញទេវតាពីររូប ស្លៀកពាក់ស អង្គុយត្រង់កន្លែងដែលបានផ្តេកព្រះសពព្រះយេស៊ូវ មួយខាងព្រះសិរ មួយខាងចុងព្រះបាទ។
នោះត្រូវនាំយកអស់ទាំងតង្វាយដែលខ្ញុំបង្គាប់ឲ្យអ្នកយកទៅថ្វាយ នៅកន្លែងណាដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកជ្រើសរើស សម្រាប់តាំងព្រះនាមព្រះអង្គចុះ គឺអស់ទាំងតង្វាយដុត តង្វាយយញ្ញបូជា តង្វាយមួយភាគក្នុងដប់ តង្វាយលើកចុះឡើង និងគ្រប់ទាំងផលជ្រើសរើស ដែលអ្នករាល់គ្នាបានបន់ថ្វាយព្រះយេហូវ៉ា។
ដូច្នេះ បុរសទាំងនោះក៏ដេញតាមអ្នកទាំងពីរ តាមផ្លូវទៅកាន់ទន្លេយ័រដាន់ រហូតដល់កន្លែងឆ្លង។ កាលពួកអ្នកដេញតាមបានចេញទៅផុតហើយ នោះគេក៏បិទទ្វារក្រុង។
កាលគេបានទៅដល់តំបន់មួយជិតទន្លេយ័រដាន់ ក្នុងស្រុកកាណាន ពួកកូនចៅរូបេន ពួកកូនចៅកាដ និងកុលសម្ព័ន្ធម៉ាណាសេមួយចំហៀង បានសង់អាសនាមួយទៅជិតទន្លេយ័រដាន់ ជាអាសនាមួយយ៉ាងធំសម្បើម។
«ក្រុមជំនុំរបស់ព្រះយេហូវ៉ាទាំងអស់គ្នាសួរដូច្នេះថា "តើអំពើរំលងយ៉ាងណានេះ ដែលអ្នករាល់គ្នាបានប្រព្រឹត្តទាស់នឹងព្រះនៃសាសន៍អ៊ីស្រាអែល ហើយបែរចេញពីព្រះយេហូវ៉ានៅថ្ងៃនេះ ដោយសង់អាសនាសម្រាប់ខ្លួន ដើម្បីបះបោរទាស់នឹងព្រះយេហូវ៉ាដូច្នេះ?
ប៉ុន្ដែ បើស្រុកជាកម្មសិទ្ធិរបស់អ្នករាល់គ្នាមិនស្អាតបរិសុទ្ធ ចូរឆ្លងទៅស្រុករបស់ព្រះយេហូវ៉ា ជាស្រុកដែលមានរោងឧបោសថរបស់ព្រះយេហូវ៉ា ហើយយកស្រុកមួយជាកម្មសិទ្ធិរបស់អ្នករាល់គ្នា ក្នុងចំណោមពួកយើងចុះ សូមកុំឲ្យតែបះបោរទាស់នឹងព្រះយេហូវ៉ា ឬបះបោរទាស់នឹងពួកយើង ដោយសង់អាសនាមួយសម្រាប់អ្នករាល់គ្នា ក្រៅពីអាសនារបស់ព្រះយេហូវ៉ាជាព្រះនៃយើងឡើយ។
ពួកកាឡាតបានវាយចាប់យកអស់ទាំងផ្លូវឆ្លងទន្លេយ័រដាន់ ទល់មុខស្រុកពួកអេប្រាអិម។ ពេលណាមានពួកអេប្រាអិមដែលលួចរត់គេច អង្វរថា៖ «សូមឲ្យខ្ញុំឆ្លងទៅផង» នោះពួកកាឡាតសួរទៅគេថា៖ «តើអ្នកជាពួកអេប្រាអិមឬ?» កាលគេឆ្លើយថា «ទេ»