Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូស្វេ 22:11 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 ឯ​ពួក​កូន​ចៅ​អ៊ីស្រាអែល​គេ​ឮ​និយាយ​ថា ន៏ ពួក​កូន​ចៅ​រូបេន ពួក​កូន​ចៅ​កាឌ់ នឹង​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង​នោះ បាន​ស្អាង​អាសនា​១​នៅ​ចុង​ស្រុក​កាណាន ក្នុង​ក្រវល់​ស្រុក​ជិត​ទន្លេ​យ័រដាន់ ខាង​ពួក​អ៊ីស្រាអែល​យើង​នេះ​ហើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ឮ​គេ​និយាយ​ថា៖ «មើល៍ ពួក​កូន​ចៅ​រូបេន ពួក​កូន​ចៅ​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​មួយ​ចំហៀង បាន​សង់​អាស‌នា​មួយ​នៅ​ចុង​ស្រុក​កាណាន ក្នុង​តំបន់​មួយ​ជិត​ទន្លេ​យ័រដាន់ នៅ​ត្រើយ​ខាង​ពួក​អ៊ីស្រា‌អែល»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 ជន‌ជាតិ​អ៊ីស្រា‌អែល​ឮ​គេ​និយាយ​ថា៖ «កុល‌សម្ព័ន្ធ​រូបេន កុល‌សម្ព័ន្ធ​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្ដាល បាន​សង់​អាសនៈ​មួយ​នៅ​មាត់​ទន្លេ​យ័រដាន់ ក្នុង​ស្រុក​កាណាន នៅ​ត្រើយ​ខាង​អ៊ីស្រា‌អែល»។

សូមមើលជំពូក ចម្លង

អាល់គីតាប

11 ជន‌ជាតិ​អ៊ីស្រ‌អែល​ឮ​គេ​និយាយ​ថា៖ «កុល‌សម្ព័ន្ធ​រូបេន កុល‌សម្ព័ន្ធ​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណាសេ ចំនួន​ពាក់​កណ្តាល បាន​សង់​អាសនៈ​មួយ​នៅ​មាត់​ទន្លេ​យ័រដាន់ ក្នុង​ស្រុក​កាណាន នៅ​ត្រើយ​ខាង​អ៊ីស្រ‌អែល»។

សូមមើលជំពូក ចម្លង




យ៉ូស្វេ 22:11
13 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​ការ​ទាំង​នេះ បាន​កើត​មក​នៅ​ភូមិ​បេថានី ខាង​នាយ​ទន្លេ​យ័រដាន់ ជា​កន្លែង​ដែល​យ៉ូហាន​កំពុង​តែ​ធ្វើ​បុណ្យ​ជ្រមុជ‌ទឹក។


នៅ​ថ្ងៃ​ទី​១​ក្នុង​អាទិត្យ​នោះ ម៉ារា ជា​អ្នក​ស្រុក​ម៉ាក់‌ដាឡា នាង​ទៅ​ឯ​ផ្នូរ​ពី​ព្រលឹម កាល​កំពុង​នៅ​ងងឹត​នៅ​ឡើយ ក៏​ឃើញ​ថ្ម​បាន​យក​ចេញ​ពី​មាត់​ផ្នូរ​ហើយ


ឃើញ​ទេវតា​២​រូប ស្លៀក‌ពាក់​ស អង្គុយ​១​ខាង​ក្បាល ១​ចុង​ជើង ត្រង់​កន្លែង​ដែល​បាន​ផ្តេក​ព្រះ‌សព​ព្រះ‌យេស៊ូវ


នោះ​ត្រូវ​នាំ​យក​អស់​ទាំង​ដង្វាយ​ដែល​អញ​បង្គាប់​ឯង ទៅ​ថ្វាយ​នៅ​កន្លែង​ណា​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​រើស​សំរាប់​តាំង​ព្រះ‌នាម​ទ្រង់​ចុះ គឺ​អស់​ទាំង​ដង្វាយ​ដុត យញ្ញ‌បូជា ដង្វាយ​១​ភាគ​ក្នុង​១០ ដង្វាយ​លើក​ចុះ​ឡើង ហើយ​គ្រប់​ទាំង​ផល​ជ្រើស‌រើស ដែល​ឯង​បាន​បន់​ថ្វាយ​ព្រះ‌យេហូវ៉ា​ផង


ដូច្នេះ​គេ​ក៏​ដេញ​តាម​រក​អ្នក​ទាំង​២​តាម​ផ្លូវ​ទៅ​ឯ​ទន្លេ​យ័រដាន់ រហូត​ដល់​កន្លែង​ឆ្លង កាល​ពួក​អ្នក​ដែល​ដេញ​តាម បាន​ចេញ​ទៅ​ផុត​ហើយ នោះ​ក៏​បិទ​ទ្វារ​ក្រុង។


កាល​គេ​បាន​ទៅ​ដល់​ក្រវល់​ស្រុក​ជិត​ទន្លេ​យ័រដាន់ ក្នុង​ស្រុក​កាណាន នោះ​ពួក​កូន​ចៅ​រូបេន ពួក​កូន​ចៅ​កាឌ់ នឹង​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង​នោះ ក៏​ស្អាង​អាសនា​១​ទៅ​ជិត​ទន្លេ​យ័រដាន់ ជា​អាសនា​មាន​ភាព​យ៉ាង​ធំ


ពួក​ជំនុំ​ផង​ព្រះ‌យេហូវ៉ា​ទាំង​អស់​គ្នា​សួរ​ដូច្នេះ​ថា តើ​អំពើ​រំលង​យ៉ាង​ណា​នេះ ដែល​ឯង​រាល់​គ្នា​បាន​ធ្វើ ទាស់​នឹង​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ដើម្បី​នឹង​បែរ​ចេញ​ពី​ព្រះ‌យេហូវ៉ា​នៅ​ថ្ងៃ​នេះ ដោយ​បាន​ស្អាង​អាសនា​សំរាប់​ខ្លួន ប្រយោជន៍​នឹង​ប្រព្រឹត្ត​ទាស់​ទទឹង​នឹង​ព្រះ‌យេហូវ៉ា​ដូច្នេះ


ឬ​បើ‌សិន​ជា​ស្រុក ជា​កេរ្តិ៍‌អាករ​របស់​ឯង​រាល់​គ្នា​ស្មោក‌គ្រោក នោះ​មាន​តែ​ឆ្លង​ទៅ​ក្នុង​ស្រុក​ជា​កេរ‌អាករ​របស់​ព្រះ‌យេហូវ៉ា​ជា​ស្រុក​ដែល​តាំង​មាន​រោង​ឧបោសថ​ផង​ព្រះ‌យេហូវ៉ា​វិញ ហើយ​ទទួល​យក​ស្រុក​១​នៅ​ជា​មួយ​នឹង​យើង​ផង សូម​កុំ​ឲ្យ​តែ​បះ‌បោរ​នឹង​ព្រះ‌យេហូវ៉ា​ឡើយ ក៏​កុំ​ឲ្យ​បះ‌បោរ​នឹង​យើង​ដែរ ដោយ​ឯង​ស្អាង​អាសនា​១ ក្រៅ​ពី​អាសនា​ផង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​រាល់​គ្នា​នោះ


ពួក​កាឡាត​ក៏​ចាប់​ស្កាត់​យក​អស់​ទាំង​ផ្លូវ​ឆ្លង​ទន្លេ​យ័រដាន់​នៅ​មុខ​ពួក​អេប្រា‌អិម រួច​កាល​ណា​មាន​ពួក​អេប្រា‌អិម​ដែល​រត់​រួច​បាន គេ​មក​អង្វរ​ថា សូម​ឲ្យ​ខ្ញុំ​ឆ្លង​ទៅ​ផង នោះ​ពួក​កាឡាត​សួរ​ទៅ​ថា តើ​ឯង​ជា​ពួក​អេប្រា‌អិម​ឬ​អី បើ​គេ​ឆ្លើយ​ថា​ទេ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម