ហើយបានតាំងឡើងជាស្តេចលើពួកកាឡាត ពួកអេស៊ើរ ពួកយេសរាល ពួកអេប្រាអិម និងពួកបេនយ៉ាមីន និងលើពួកអ៊ីស្រាអែលទាំងអស់
យ៉ូស្វេ 18:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯព្រំប្រទល់ខាងកើត គឺទន្លេយ័រដាន់។ នេះហើយជាមត៌ករបស់ពួកកូនចៅបេនយ៉ាមីន តាមពូជអំបូររបស់គេ ព្រមទាំងព្រំប្រទល់ដែលនៅជុំវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯព្រំប្រទល់ខាងកើតគឺទន្លេយ័រដាន់។ នេះហើយព្រំប្រទល់នៃទឹកដីដែលជាចំណែកមត៌ករបស់កូនចៅបេនយ៉ាមីន តាមអំបូររបស់ពួកគេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯទន្លេយ័រដាន់ ជាព្រំប្រទល់ខាងកើត នេះហើយជាមរដករបស់ពួកកូនចៅបេនយ៉ាមីន តាមគ្រួគេទាំងប៉ុន្មាន ព្រមទាំងព្រំដែននៅជុំវិញ។ អាល់គីតាប រីឯព្រំប្រទល់ខាងកើត គឺទន្លេយ័រដាន់។ នេះហើយព្រំប្រទល់នៃទឹកដីដែលជាចំណែកមត៌ករបស់កូនចៅពុនយ៉ាមីន តាមអំបូររបស់ពួកគេ។ |
ហើយបានតាំងឡើងជាស្តេចលើពួកកាឡាត ពួកអេស៊ើរ ពួកយេសរាល ពួកអេប្រាអិម និងពួកបេនយ៉ាមីន និងលើពួកអ៊ីស្រាអែលទាំងអស់
ព្រំប្រទល់នោះបន្តតាមជម្រាលខាងជើងបេត-ហុកឡា មកផុតត្រឹមឈូងសមុទ្រស្លាប់ ខាងជើង ត្រង់ចុងខាងត្បូងទន្លេយ័រដាន់។ នេះហើយជាព្រំប្រទល់ខាងត្បូង។
រីឯក្រុងទាំងប៉ុន្មានរបស់កុលសម្ព័ន្ធនៃពួកកូនចៅបេនយ៉ាមីន តាមពូជអំបូររបស់គេ គឺយេរីខូរ បេត-ហុកឡា អេមាក់-កេសីស