យ៉ូស្វេ 17:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រីឯចំណែកដែលបានចែកឲ្យពួកកូនចៅម៉ាណាសេឯទៀត តាមពូជអំបូររបស់គេ គឺកូនចៅរបស់អ័បៀស៊ើរ កូនចៅរបស់ហេលេក កូនចៅរបស់អាសរាល កូនចៅរបស់ស៊ីគែម កូនចៅរបស់ហេភើរ និងកូនចៅរបស់សេមីដា។ អ្នកទាំងនោះសុទ្ធតែជាកូនប្រុសៗរបស់ម៉ាណាសេ ដែលជាកូនលោកយ៉ូសែប តាមពូជអំបូររបស់គេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯកូនចៅឯទៀតៗរបស់លោកម៉ាណាសេក៏បានទទួលទឹកដីតាមអំបូររបស់ខ្លួនដែរ គឺកូនចៅរបស់លោកអបៀស៊ើរ កូនចៅរបស់លោកហេឡេក កូនចៅរបស់លោកអាសរាល កូនចៅរបស់លោកស៊ីគែម កូនចៅរបស់លោកហេភើរ និងកូនចៅរបស់លោកសេមីដា។ អ្នកទាំងនោះសុទ្ធតែជាកូនប្រុសរបស់លោកម៉ាណាសេ ដែលត្រូវជាកូនរបស់លោកយ៉ូសែប តាមអំបូររបស់ពួកគេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯចំណែកដែលបានចែកឲ្យពួកកូនចៅម៉ាន៉ាសេឯទៀត តាមគ្រួគេទាំងប៉ុន្មាន នោះគឺចែកឲ្យពួកកូនចៅអ័បៀស៊ើរ ពួកកូនចៅហេលេក ពួកកូនចៅអាសរាល ពួកកូនចៅស៊ីគែម ពួកកូនចៅហេភើរ នឹងពួកកូនចៅសេមីដា នោះសុទ្ធតែជាកូនចៅប្រុសៗរបស់ម៉ាន៉ាសេ ដែលជាកូនយ៉ូសែប តាមជំនួរវង្ស អាល់គីតាប រីឯកូនចៅឯទៀតៗរបស់លោកម៉ាណាសេក៏បានទទួលទឹកដីតាមអំបូររបស់ខ្លួនដែរ គឺកូនចៅរបស់លោកអបៀស៊ើរ កូនចៅរបស់លោកហេឡេក កូនចៅរបស់លោកអាសរាល កូនចៅរបស់លោកស៊ីគែម កូនចៅរបស់លោកហេភើរ និងកូនចៅរបស់លោកសេមីដា។ អ្នកទាំងនោះសុទ្ធតែជាកូនប្រុសរបស់លោកម៉ាណាសេ ដែលត្រូវជាកូនរបស់យូសុះ តាមអំបូររបស់ពួកគេ។ |
បន្ទាប់មក នេះជាចំណែកដែលបានចែកឲ្យកុលសម្ព័ន្ធម៉ាណាសេ ដ្បិតគាត់ជាកូនច្បងរបស់លោកយ៉ូសែប។ ម៉ាគារជាកូនច្បងរបស់ម៉ាណាសេ និងជាឪពុករបស់កាឡាដ គាត់បានទទួលស្រុកកាឡាដ និងស្រុកបាសាន ព្រោះគាត់ជាអ្នកចម្បាំង។
ឯស្លូផិហាតជាកូនរបស់ហេភើរ ដែលហេភើរជាកូនរបស់កាឡាដ កាឡាដជាកូនរបស់ម៉ាគារ ម៉ាគារជាកូនរបស់ម៉ាណាសេ គាត់គ្មានកូនប្រុសទេ មានសុទ្ធតែកូនស្រីទាំងអស់ ហើយកូនស្រីទាំងនោះឈ្មោះ ម៉ាឡា ណូហា ហុកឡា មីលកា និងធើសា ។
គ្រានោះ ទេវតារបស់ព្រះយេហូវ៉ាបានមកអង្គុយនៅក្រោមដើមម៉ៃសាក់នៅអូប្រា ដែលជារបស់យ៉ូអាស ក្នុងអំបូរអ័បៀស៊ើរ រីឯគេឌានជាកូនរបស់លោក កំពុងតែបោកស្រូវនៅក្នុងធុងគាបផ្លែទំពាំងបាយជូរ ដើម្បីលាក់នឹងពួកម៉ាឌាន។
លោកមានប្រសាសន៍ទៅគេថា៖ «តើខ្ញុំបានធ្វើអ្វីដែលប្រៀបផ្ទឹមនឹងការរបស់អ្នករាល់គ្នាបាន? តើការសន្សែសន្សំផ្លែទំពាំងបាយជូររបស់ពួកអេប្រាអិម មិនមែនវិសេសជាងការបេះផ្លែទំពាំងបាយជូររបស់ពួកអ័បៀស៊ើរទេឬ?