Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូស្វេ 17:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 រីឯ​ចំណែក​ដែល​បាន​ចែក​ឲ្យ​ពួក​កូន​ចៅ​ម៉ាន៉ាសេ​ឯ​ទៀត តាម​គ្រួ​គេ​ទាំង​ប៉ុន្មាន នោះ​គឺ​ចែក​ឲ្យ​ពួក​កូន​ចៅ​អ័បៀ‌ស៊ើរ ពួក​កូន​ចៅ​ហេលេក ពួក​កូន​ចៅ​អាសរាល ពួក​កូន​ចៅ​ស៊ីគែម ពួក​កូន​ចៅ​ហេភើរ នឹង​ពួក​កូន​ចៅ​សេមីដា នោះ​សុទ្ធ​តែ​ជា​កូន​ចៅ​ប្រុសៗ​របស់​ម៉ាន៉ាសេ ដែល​ជា​កូន​យ៉ូសែប តាម​ជំនួរ​វង្ស

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 រីឯ​ចំណែក​ដែល​បាន​ចែក​ឲ្យ​ពួក​កូន​ចៅ​ម៉ាណា‌សេ​ឯ​ទៀត តាម​ពូជ​អំបូរ​របស់​គេ គឺ​កូន​ចៅ​របស់​អ័បៀ‌ស៊ើរ កូន​ចៅ​របស់​ហេលេក កូន​ចៅ​របស់​អាសរាល កូន​ចៅ​របស់​ស៊ីគែម កូន​ចៅ​របស់​ហេភើរ និង​កូន​ចៅ​របស់​សេមីដា។ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​កូន​ប្រុសៗ​របស់​ម៉ាណា‌សេ ដែល​ជា​កូន​លោក​យ៉ូសែប តាម​ពូជ​អំបូរ​របស់​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 រីឯ​កូន​ចៅ​ឯ​ទៀតៗ​របស់​លោក​ម៉ាណា‌សេ​ក៏​បាន​ទទួល​ទឹក​ដី​តាម​អំបូរ​របស់​ខ្លួន​ដែរ គឺ​កូន​ចៅ​របស់​លោក​អបៀ‌ស៊ើរ កូន​ចៅ​របស់​លោក​ហេឡេក កូន​ចៅ​របស់​លោក​អាស‌រាល កូន​ចៅ​របស់​លោក​ស៊ីគែម កូន​ចៅ​របស់​លោក​ហេភើរ និង​កូន​ចៅ​របស់​លោក​សេមី‌ដា។ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​កូន​ប្រុស​របស់​លោក​ម៉ាណា‌សេ ដែល​ត្រូវ​ជា​កូន​របស់​លោក​យ៉ូសែប តាម​អំបូរ​របស់​ពួក​គេ។

សូមមើលជំពូក ចម្លង

អាល់គីតាប

2 រីឯ​កូន​ចៅ​ឯ​ទៀតៗ​របស់​លោក​ម៉ាណាសេ​ក៏​បាន​ទទួល​ទឹក​ដី​តាម​អំបូរ​របស់​ខ្លួន​ដែរ គឺ​កូន​ចៅ​របស់​លោក​អបៀ‌ស៊ើរ កូន​ចៅ​របស់​លោក​ហេឡេក កូន​ចៅ​របស់​លោក​អាស‌រាល កូន​ចៅ​របស់​លោក​ស៊ីគែម កូន​ចៅ​របស់​លោក​ហេភើរ និង​កូន​ចៅ​របស់​លោក​សេមី‌ដា។ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​កូន​ប្រុស​របស់​លោក​ម៉ាណាសេ ដែល​ត្រូវ​ជា​កូន​របស់​យូសុះ តាម​អំបូរ​របស់​ពួក​គេ។

សូមមើលជំពូក ចម្លង




យ៉ូស្វេ 17:2
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​ហាម៉ូ‌លេ‌កេត ជា​ប្អូន​ស្រី​គាត់ ក៏​បង្កើត​អ៊ីសហូឌ អ័បៀ‌ស៊ើរ នឹង​ម៉ាឡា


នេះ​ជា​ចំណែក​ដែល​គេ​បាន​ចែក​ដល់​ពូជ​អំបូរ​ម៉ាន៉ាសេ ដ្បិត​គាត់​ជា​កូន​ច្បង​របស់​យ៉ូសែប ឯ​ម៉ាគារ​ជា​កូន​ច្បង​របស់​ម៉ាន៉ាសេ ហើយ​ជា​ឪពុក​របស់​កាឡាត គាត់​បាន​ស្រុក​កាឡាត នឹង​ស្រុក​បាសាន ដោយ​ព្រោះ​គាត់​ជា​អ្នក​ថ្នឹក​ច្បាំង


ឯ​ស្លូផិហាត​ជា​កូន​ហេភើរ ដែល​ហេភើរ​ជា​កូន​កាឡាតៗ​ជា​កូន​ម៉ាគារ ម៉ាគារ​ជា​កូន​ម៉ាន៉ាសេ គាត់​គ្មាន​កូន​ប្រុស​ទេ មាន​សុទ្ធ​តែ​កូន​ស្រី​ទាំង​អស់ ឈ្មោះ​របស់​កូន​ស្រី​ទាំង​ប៉ុន្មាន​នោះ គឺ​ម័សឡា​១ ណូហា​១ ហុកឡា​១ មីលកា​១ នឹង​ធើសា​១


គ្រា​នោះ ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ក៏​យាង​មក​គង់​នៅ​ក្រោម​ដើម​ម៉ៃសាក់​នៅ​ត្រង់​អូប្រា ដែល​ជា​របស់​យ៉ូអាស ក្នុង​គ្រួ​អ័បៀ‌ស៊ើរ រីឯ​គេឌាន​ជា​កូន គាត់​កំពុង​តែ​បោក​ស្រូវ​នៅ​ក្នុង​ធុង​គាប​ផ្លែ​ទំពាំង‌បាយ‌ជូរ ដើម្បី​លាក់​នឹង​ពួក​ម៉ាឌាន


តែ​លោក​ឆ្លើយ​ថា តើ​ខ្ញុំ​បាន​ធ្វើ​អ្វី​ដែល​ល្មម​ប្រៀប‌ផ្ទឹម​នឹង​ការ​របស់​អ្នក​រាល់​គ្នា​បាន ការ​បេះ​សន្សំ​ពេល​ក្រោយ​របស់​ពួក​អេប្រា‌អិម តើ​មិន​មែន​វិសេស​ជាង​ការ​បេះ​ជា​ដំបូង​របស់​ពួក​អ័បៀ‌ស៊ើរ​ទេ​ឬ​អី


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម