នេះជាពួកបុត្រារបស់ព្រះបាទដាវីឌ ដែលទ្រង់បង្កើតនៅក្រុងហេប្រុន គឺអាំណូន ជាបុត្រច្បង កើតពីនាងអ័ហ៊ីណោម អ្នកស្រុកយេសរាល បុត្រទីពីរ គឺដានីយ៉ែល កើតពីនាងអ័ប៊ីកែល ជាអ្នកស្រុកកើមែល។
យ៉ូស្វេ 15:56 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យេសរាល យ៉ុកឌាម សាណូអា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យេសរាល យ៉ុកឌាម សាណូអា ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យេសរាល១ យ៉ុកឌាម១ សាណូអា១ អាល់គីតាប យេសរាល យ៉ុកឌាម សាណូអា |
នេះជាពួកបុត្រារបស់ព្រះបាទដាវីឌ ដែលទ្រង់បង្កើតនៅក្រុងហេប្រុន គឺអាំណូន ជាបុត្រច្បង កើតពីនាងអ័ហ៊ីណោម អ្នកស្រុកយេសរាល បុត្រទីពីរ គឺដានីយ៉ែល កើតពីនាងអ័ប៊ីកែល ជាអ្នកស្រុកកើមែល។
ឯប្រពន្ធរបស់គាត់ ដែលជាសាសន៍យូដា បង្កើតយេរេឌជាអ្នកសង់ក្រុងកេដោរ ហេប៊ើរ ជាអ្នកសង់ក្រុងសូគរ និងយេគូធាល ជាអ្នកសង់ក្រុងសាណូអា។
រួចទ្រង់វិលទៅក្រុងយេសរាលវិញ ដើម្បីមើលរបួសឲ្យជា ដែលគេបានធ្វើនៅត្រង់រ៉ាម៉ា ក្នុងកាលដែលទ្រង់ច្បាំងនឹងហាសែលស្តេចស៊ីរី រួចព្រះបាទអ័ហាស៊ីយ៉ា ជាបុត្រាព្រះបាទយេហូរ៉ាម ស្តេចយូដា ទ្រង់ក៏យាងទៅដល់យេសរាល គាល់ព្រះបាទយ៉ូរ៉ាម ជាបុត្រាអ័ហាប់ ដែលទ្រង់ប្រឈួន។
ហានូន និងអ្នកស្រុកសាណូអា បានជួសជុលទ្វារជ្រលងភ្នំ។ គេបានសង់ទ្វារនោះ ហើយដាក់សន្លឹកទ្វារ ព្រមទាំងគន្លឹះ និងរនុក ក៏បានជួសជុលកំផែងប្រវែងមួយពាន់ហត្ថ រហូតដល់ទ្វារសំរាម។
ពួកកូនចៅយ៉ូសែបប្រកែកថា៖ «ស្រុកភ្នំនេះមិនគ្រប់គ្រាន់សម្រាប់យើងខ្ញុំទេ ប៉ុន្តែ ពួកសាសន៍កាណានដែលរស់នៅតំបន់វាលទំនាបទាំងប៉ុន្មាន ទាំងពួកអ្នកដែលនៅក្រុងបេត-សៀន ទាំងភូមិនានាដែលនៅជុំវិញ ព្រមទាំងពួកអ្នកដែលនៅតាមជ្រលងភ្នំយេសរាល សុទ្ធតែមានរទេះដែកទាំងអស់»។
ដាវីឌក៏បានយកអ័ហ៊ីណោម អ្នកស្រុកយេសរាល មកធ្វើជាប្រពន្ធដែរ នាងទាំងពីរនោះបានធ្វើជាប្រពន្ធរបស់លោក។