លោកយ៉ាកុបចាត់ពួកអ្នកនាំសារឲ្យទៅមុន ដើម្បីជួបលោកអេសាវជាបង នៅស្រុកសៀរ ក្នុងទឹកដីអេដុម
យ៉ូស្វេ 13:30 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទឹកដីរបស់គេលាតសន្ធឹងពីស្រុកម៉ាហាណែម ស្រុកបាសានទាំងមូល នគរទាំងមូលរបស់ព្រះបាទអុក ជាស្តេចស្រុកបាសាន និងទីក្រុងហុកសិបរបស់យ៉ាអៀរ ដែលនៅស្រុកបាសាននោះដែរ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទឹកដីនោះលាតសន្ធឹងចាប់តាំងពីស្រុកម៉ាហាណែម ស្រុកបាសាន ជាអាណាចក្រទាំងមូលរបស់ព្រះបាទអុក ស្ដេចស្រុកបាសាន ព្រមទាំងភូមិហុកសិបនៅយ៉ាអៀរ ក្នុងស្រុកបាសាន ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯដែនរបស់គេ នោះគឺជាស្រុកម៉ាហាណែម ស្រុកបាសានទាំងមូល នគររបស់អុក ជាស្តេចស្រុកបាសានទាំងមូល នឹងទីក្រុងទាំង៦០ របស់យ៉ាអ៊ារដែលនៅស្រុកបាសាននោះដែរ អាល់គីតាប ទឹកដីនោះលាតសន្ធឹងចាប់តាំងពីស្រុកម៉ាហាណែម ស្រុកបាសាន ជាអាណាចក្រទាំងមូលរបស់ស្តេចអុក ស្តេចស្រុកបាសាន ព្រមទាំងភូមិហុកសិបនៅយ៉ាអៀរ ក្នុងស្រុកបាសាន |
លោកយ៉ាកុបចាត់ពួកអ្នកនាំសារឲ្យទៅមុន ដើម្បីជួបលោកអេសាវជាបង នៅស្រុកសៀរ ក្នុងទឹកដីអេដុម
បន្ទាប់មក គេងាកឡើងទៅតាមផ្លូវស្រុកបាសាន ហើយស្ដេចអុកនៅស្រុកបាសាន និងមនុស្សរបស់ស្ដេច បានលើកគ្នាចេញមកទាស់នឹងគេ ហើយប្រយុទ្ធគ្នានៅអេទ្រី។
អស់ទាំងទីក្រុងនៅស្រុកវាល និងស្រុកកាឡាតទាំងមូល ហើយស្រុកបាសានទាំងអស់ រហូតដល់សាលកា និងអេទ្រី ជាក្រុងនៃនគរស្តេចអុកនៅស្រុកបាសាន។
នៅគ្រានោះ យើងបានចាប់យកអស់ទាំងទីក្រុងរបស់ស្ដេច គ្មានទីក្រុងណាមួយដែលយើងមិនបានចាប់យកពីគេនោះទេ សរុបទាំងអស់មានហុកសិបទីក្រុង គឺស្រុកអើកុបទាំងមូល ដែលជានគររបស់ស្តេចអុកនៅស្រុកបាសាន។
ហើយពីហែសបូនទៅដល់រ៉ាម៉ាត-មីសពេ និងបេថូនីម ហើយពីម៉ាហាណែម ទៅដល់ព្រំប្រទល់ស្រុកដេបៀរ
លោកម៉ូសេក៏ឲ្យមួយចំណែកដល់កុលសម្ព័ន្ធម៉ាណាសេមួយចំហៀងដែរ គឺដល់កុលសម្ព័ន្ធនៃកូនចៅម៉ាណាសេមួយចំហៀង តាមពូជអំបូររបស់គេ។
ព្រោះកូនចៅស្រីៗរបស់ម៉ាណាសេបានទទួលមត៌ក ក្នុងចំណោមកូនចៅប្រុសៗដែរ។ ស្រុកកាឡាដជាចំណែករបស់កូនចៅប្រុសៗឯទៀតរបស់ម៉ាណាសេ។
ពីកុលសម្ព័ន្ធកាដ គេឲ្យក្រុងរ៉ាម៉ូត ដែលនៅស្រុកកាឡាដ និងវាលស្មៅជុំវិញ ទុកជាក្រុងជម្រក សម្រាប់អ្នកដែលសម្លាប់គេ ព្រមទាំងក្រុងម៉ាហាណែម និងវាលស្មៅជុំវិញ