នៅយប់ដដែលនោះ លោកក្រោកឡើង នាំយកប្រពន្ធទាំងពីរ និងស្រីបម្រើទាំងពីរ ព្រមទាំងកូនរបស់លោកដប់មួយនាក់ ឆ្លងស្ទឹងយ៉ាបុក ត្រង់កន្លែងទឹករាក់។
យ៉ូស្វេ 12:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺស៊ីហុន ជាស្តេចសាសន៍អាម៉ូរីនៅក្រុងហែសបូន ដែលសោយរាជ្យលើស្រុកកាឡាដមួយចំហៀង ចាប់តាំងពីក្រុងអារ៉ូអ៊ើរ នៅក្បែរមាត់ស្ទឹងអើណូន គឺពីកណ្ដាលស្ទឹងនោះ រហូតដល់ស្ទឹងយ៉ាបុក ជាព្រំប្រទល់ស្រុកពួកកូនចៅអាំម៉ូន ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គឺព្រះបាទស៊ីហុន ជាស្ដេចរបស់ជនជាតិអាម៉ូរី សោយរាជ្យនៅក្រុងហេសបូន ហើយគ្រប់គ្រងចាប់តាំងពីអារ៉ូអ៊ើរ ដែលនៅក្បែរទឹកធ្លាក់អើណូន និងចាប់តាំងពីស្រុកដែលនៅពាក់កណ្ដាលទឹកធ្លាក់នោះរហូតដល់មួយចំហៀងស្រុកកាឡាដ និងរហូតដល់ទឹកធ្លាក់យ៉ាបុក នៅព្រំប្រទល់ស្រុកអាំម៉ូន ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺស៊ីហុនជាស្តេចសាសន៍អាម៉ូរី នៅក្រុងហែសបូន ដែលសោយរាជ្យលើស្រុកកាឡាត១ចំហៀង ចាប់តាំងពីក្រុងអារ៉ូអ៊ើរ នៅក្បែរមាត់ស្ទឹងអើណូន គឺពីកណ្តាលស្ទឹងនោះ រហូតដល់ស្ទឹងយ៉ាបុក ជាព្រំស្រុកពួកកូនចៅអាំម៉ូន អាល់គីតាប គឺស្តេចស៊ីហុន ជាស្តេចរបស់ជនជាតិអាម៉ូរី សោយរាជ្យនៅក្រុងហេសបូន ហើយគ្រប់គ្រងចាប់តាំងពីអារ៉ូអ៊ើរ ដែលនៅក្បែរទឹកធ្លាក់អើរណូន និងចាប់តាំងពីស្រុកដែលនៅពាក់កណ្តាលទឹកធ្លាក់នោះ រហូតដល់មួយចំហៀងស្រុកកាឡាដ និងរហូតដល់ទឹកធ្លាក់យ៉ាបុក នៅព្រំប្រទល់ស្រុកអាំម៉ូន |
នៅយប់ដដែលនោះ លោកក្រោកឡើង នាំយកប្រពន្ធទាំងពីរ និងស្រីបម្រើទាំងពីរ ព្រមទាំងកូនរបស់លោកដប់មួយនាក់ ឆ្លងស្ទឹងយ៉ាបុក ត្រង់កន្លែងទឹករាក់។
ហើយបេឡា ជាកូនអ័សាស ដែលជាកូនសេម៉ា ជាកូនយ៉ូអែល ដែលនៅស្រុកអារ៉ូអ៊ើររហូតដល់នេបូរ និងបាល-មេយ៉ូន។
ព្រះអង្គបានប្រទាននគរ និងសាសន៍នានាដល់ពួកគេ ហើយចែកស្រុកទាំងអស់ដល់ពួកគេ។ ដូច្នេះ ពួកគេដណ្ដើមយកបានទឹកដីរបស់ព្រះបាទស៊ីហុន ជាស្ដេចក្រុងហែសបូន និងទឹកដីរបស់ព្រះបាទអុក ជាស្តេចស្រុកបាសាន។
គឺស៊ីហុន ជាស្តេចសាសន៍អាម៉ូរី និងអុក ជាស្តេចស្រុកបាសាន ហើយអស់ទាំងនគរនៅស្រុកកាណាន
ឱអ្នកដែលអាស្រ័យនៅក្រុងអារ៉ូអ៊ើរអើយ ចូរឈរក្បែរផ្លូវមើលចុះ ចូរសួរអ្នកដែលរត់ ហើយស្រីដែលបានរួចមកថា៖ តើមានអ្វីកើតឡើង?
គឺក្រោយពេលដែលលោកមានជ័យជម្នះលើស៊ីហុន ជាស្តេចសាសន៍អាម៉ូរីដែលនៅក្រុងហែសបូន និងអុក ជាស្តេចស្រុកបាសានដែលនៅក្រុងអាសថារ៉ូត និង ក្រុងអេទ្រី ។
ស្តេចនៃពួកអាំម៉ូនឆ្លើយទៅពួកអ្នកនាំសាររបស់យែបថាថា៖ «ព្រោះសាសន៍អ៊ីស្រាអែលបានដណ្តើមយកស្រុករបស់យើង ចាប់តាំងពីស្ទឹងអើណូន រហូតដល់ស្ទឹងយ៉ាបុក និងរហូតដល់ទន្លេយ័រដាន់ កាលគេចេញមកពីស្រុកអេស៊ីព្ទ។ ឥឡូវនេះ ចូរប្រគល់ស្រុកទាំងនោះមកយើងវិញតាមសម្រួលទៅ»។
គេចាប់យកស្រុកទាំងមូលរបស់សាសន៍អាម៉ូរី ចាប់តាំងពីស្ទឹងអើណូនរហូតដល់ស្ទឹងយ៉ាបុក ហើយពីទីរហោស្ថានរហូតដល់ទន្លេយ័រដាន់។