ឯអស់អ្នកដែលត្រូវប្រទះឃើញ នោះនឹងត្រូវចាក់ទម្លុះ ហើយអស់អ្នកណាដែលត្រូវចាប់បាន នោះនឹងត្រូវដួលដោយដាវ។
យេរេមា 51:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេនឹងត្រូវដួលស្លាប់នៅក្នុងស្រុករបស់ពួកខាល់ដេ គេនឹងត្រូវចាក់ទម្លុះនៅតាមផ្លូវទីក្រុង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេដួលស្លាប់នៅក្នុងស្រុកខាល់ដេ អ្នកដែលគេចាក់ទម្លុះ ត្រូវស្លាប់នៅតាមដងផ្លូវ ក្នុងក្រុងបាប៊ីឡូន ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេនឹងត្រូវដួលស្លាប់ នៅក្នុងស្រុករបស់ពួកខាល់ដេ គេនឹងត្រូវចាក់ទំលុះនៅផ្លូវទីក្រុង។ អាល់គីតាប ពួកគេដួលស្លាប់នៅក្នុងស្រុកខាល់ដេ អ្នកដែលគេចាក់ទម្លុះ ត្រូវស្លាប់នៅតាមដងផ្លូវ ក្នុងក្រុងបាប៊ីឡូន |
ឯអស់អ្នកដែលត្រូវប្រទះឃើញ នោះនឹងត្រូវចាក់ទម្លុះ ហើយអស់អ្នកណាដែលត្រូវចាប់បាន នោះនឹងត្រូវដួលដោយដាវ។
តែអ្នកវិញត្រូវបោះចោលទៅឆ្ងាយ ដូចជាមែកដែលគួរខ្ពើម គឺដូចជាអាវរបស់មនុស្សដែលត្រូវគេសម្លាប់ ជាអ្នកដែលត្រូវគេចាក់ទម្លុះដោយដាវ ហើយក៏ចុះទៅដល់ថ្មនៅក្នុងរណ្តៅ ដូចជាខ្មោចដែលគេជាន់ឈ្លីដោយជើង។
ហេតុនោះ ពួកកំលោះៗរបស់ក្រុង នោះនឹងដួលនៅតាមផ្លូវ ហើយអស់ទាំងទាហាននឹងត្រូវស្ងៀមស្ងាត់នៅថ្ងៃនោះ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។
ហេតុនោះ ពួកកំលោះៗរបស់គេនឹងដួលនៅតាមផ្លូវ ហើយមនុស្សទាំងអស់ដែលថ្នឹកចម្បាំង នឹងត្រូវស្ងៀមស្ងាត់នៅថ្ងៃនោះ» នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
មានដាវមកលើសេះទាំងប៉ុន្មាន និងរទេះចម្បាំងរបស់គេ ហើយលើជនជាតិលាយឡំទាំងប៉ុន្មាន ដែលនៅក្នុងក្រុងបាប៊ីឡូនដែរ គេនឹងត្រឡប់ដូចជាស្រី មានដាវមកលើអស់ទាំងទ្រព្យសម្បត្តិរបស់គេ ហើយនឹងត្រូវប្លន់យកទៅ។
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ ទោះបើក្រុងបាប៊ីឡូននឹងលើកខ្លួនឡើងដល់ផ្ទៃមេឃ ហើយចម្រើនកម្លាំងនៃទីខ្ពស់របស់គេ ឲ្យរឹតតែមាំមួនឡើងក៏ដោយ គង់តែយើងនឹងឲ្យពួកបំផ្លាញឡើងទៅដល់គេដែរ។