នៅវេលាម៉ោងបី ព្រះយេស៊ូវស្រែកដោយសំឡេងខ្លាំងៗថា៖ «អេឡយ អេឡយ ឡាម៉ា សាបាច់ថានី ដែលប្រែថា ឱព្រះនៃទូលបង្គំ ព្រះនៃទូលបង្គំអើយ ហេតុអ្វីបានជាព្រះអង្គបោះបង់ទូលបង្គំចោលដូច្នេះ? »
ម៉ាកុស 15:35 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលអ្នកខ្លះដែលឈរនៅទីនោះឮពាក្យនេះ គេពោលថា៖ «ស្តាប់មើល៍! គាត់ហៅរកលោកអេលីយ៉ាហើយ!»។ ព្រះគម្ពីរខ្មែរសាកល អ្នកខ្លះដែលឈរនៅទីនោះបានឮ ក៏ពោលថា៖ “មើល៍! វាកំពុងហៅអេលីយ៉ា”។ Khmer Christian Bible អ្នកខ្លះដែលឈរនៅក្បែរនោះបានស្ដាប់ឮ ក៏និយាយថា៖ «មើល៍ គាត់ស្រែករកលោកអេលីយ៉ាហើយ» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកខ្លះឈរនៅទីនោះបានឮព្រះបន្ទូលរបស់ព្រះអង្គ ក៏ពោលថា៖ «ឃើញទេ! គាត់ហៅលោកអេលីយ៉ា!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នកខ្លះដែលឈរនៅទីនោះក៏ឮ ហើយគេនិយាយថា មើល វាស្រែកហៅរកលោកអេលីយ៉ាហើយ អាល់គីតាប អ្នកខ្លះឈរនៅទីនោះ បានឮពាក្យរបស់អ៊ីសាក៏ពោលថា៖ «ឃើញទេ! គាត់ហៅណាពីអេលីយ៉េស!»។ |
នៅវេលាម៉ោងបី ព្រះយេស៊ូវស្រែកដោយសំឡេងខ្លាំងៗថា៖ «អេឡយ អេឡយ ឡាម៉ា សាបាច់ថានី ដែលប្រែថា ឱព្រះនៃទូលបង្គំ ព្រះនៃទូលបង្គំអើយ ហេតុអ្វីបានជាព្រះអង្គបោះបង់ទូលបង្គំចោលដូច្នេះ? »
មានម្នាក់រត់ទៅយកសារាយស្ងួត ជ្រលក់ទឹកខ្មេះជោក រុំជាប់នៅចុងត្រែង ហុចថ្វាយព្រះអង្គសោយ ដោយពោលថា៖ «ឈប់សិន ចាំមើលមើល៍ តើលោកអេលីយ៉ាចុះមកយកគាត់ចុះពីឈើឆ្កាងឬទេ?»