ប៉ុន្តែ អ្នករាល់គ្នាវិញ មិនត្រូវឲ្យគេហៅខ្លួនថា "ព្រះគ្រូ" ឡើយ ដ្បិតអ្នករាល់គ្នាមានព្រះគ្រូតែមួយគត់ ហើយអ្នកទាំងអស់គ្នាជាបងប្អូននឹងគ្នា។
ភីលេម៉ូន 1:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែមិនមែនជាអ្នកបម្រើទៀត គឺជាបងប្អូនស្ងួនភ្ងាវិញ ដែលលើសជាងអ្នកបម្រើទៅទៀត ជាពិសេសចំពោះខ្ញុំ ហើយចំពោះអ្នកកាន់តែពិសេសថែមទៀត ទាំងខាងសាច់ឈាម ទាំងខាងព្រះអម្ចាស់។ ព្រះគម្ពីរខ្មែរសាកល មិនមែនដូចជាបាវបម្រើទៀតទេ គឺលើសជាងបាវបម្រើទៅទៀត គឺជាបងប្អូនដ៏ជាទីស្រឡាញ់ ជាពិសេសសម្រាប់ខ្ញុំ។ ចុះសម្រាប់អ្នកវិញ តើនឹងលើសជាងយ៉ាងណាទៅ គឺទាំងខាងសាច់ឈាម ទាំងក្នុងព្រះអម្ចាស់! Khmer Christian Bible ហើយមិនមែនក្នុងនាមជាបាវបម្រើទៀតទេ ប៉ុន្ដែប្រសើរជាងបាវបម្រើទៅទៀត គឺជាបងប្អូនជាទីស្រឡាញ់ ជាពិសេសសម្រាប់ខ្ញុំ រីឯសម្រាប់អ្នកវិញ គាត់កាន់តែពិសេសជាងអ្នកជាទីស្រឡាញ់ទៅទៀត ទាំងខាងសាច់ឈាម និងក្នុងព្រះអម្ចាស់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មិនមែនក្នុងឋានៈជាខ្ញុំបម្រើទៀតទេ គឺក្នុងឋានៈជាបងប្អូនដ៏ជាទីស្រឡាញ់ ដូច្នេះ ប្រសើរជាងខ្ញុំបម្រើទៅទៀត។ គាត់ជាបងប្អូនដ៏ជាទីស្រឡាញ់យ៉ាងខ្លាំងរបស់ខ្ញុំ ហើយចំពោះលោកប្អូន គាត់ក៏រឹតតែជាទីស្រឡាញ់ថែមទៀត ទាំងខាងលោកីយ៍ ទាំងខាងព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែមិនមែនដូចជាបាវបំរើទៀតឡើយ គឺលើសជាងបាវបំរើទៅទៀត ទុកដូចជាប្អូនស្ងួនភ្ងាវិញ គឺដល់ខ្ញុំជាដើម ហើយដល់អ្នក តើលើសជាងយ៉ាងណាទៅ ទាំងខាងសាច់ឈាម នឹងក្នុងព្រះអម្ចាស់ផង អាល់គីតាប មិនមែនក្នុងឋានៈជាខ្ញុំបម្រើទៀតទេ គឺក្នុងឋានៈជាបងប្អូនដ៏ជាទីស្រឡាញ់ ដូច្នេះ ប្រសើរជាងខ្ញុំបម្រើទៅទៀត។ គាត់ជាបងប្អូនដ៏ជាទីស្រឡាញ់យ៉ាងខ្លាំងរបស់ខ្ញុំ ហើយចំពោះលោកប្អូនគាត់ក៏រឹតតែជាទីស្រឡាញ់ថែមទៀត ទាំងខាងលោកីយ៍ ទាំងខាងអ៊ីសាជាអម្ចាស់។ |
ប៉ុន្តែ អ្នករាល់គ្នាវិញ មិនត្រូវឲ្យគេហៅខ្លួនថា "ព្រះគ្រូ" ឡើយ ដ្បិតអ្នករាល់គ្នាមានព្រះគ្រូតែមួយគត់ ហើយអ្នកទាំងអស់គ្នាជាបងប្អូននឹងគ្នា។
ដូច្នេះ អាណានាសក៏ទៅ ហើយចូលក្នុងផ្ទះនោះ ដាក់ដៃលើគាត់ រួចមានប្រសាសន៍ថា៖ «បងសុលអើយ! ព្រះអម្ចាស់យេស៊ូវ ដែលលេចមកឲ្យបងឃើញនៅតាមផ្លូវ ទ្រង់បានចាត់ខ្ញុំមក ដើម្បីឲ្យបងបានភ្លឺភ្នែក ហើយឲ្យបានពេញដោយព្រះវិញ្ញាណបរិសុទ្ធ»។
ដ្បិតក្នុងព្រះអម្ចាស់ អ្នកណាដែលធ្វើជាបាវបម្រើគេ ក្នុងកាលដែលព្រះអម្ចាស់ត្រាស់ហៅ អ្នកនោះជាអ្នកជារបស់ព្រះអម្ចាស់ ហើយអ្នកជាណាដែលព្រះអង្គត្រាស់ហៅ នោះដូចគ្នា គឺអ្នកនោះជាបាវបម្រើរបស់ព្រះគ្រីស្ទវិញ។
អ្នកបម្រើរាល់គ្នាអើយ ចូរស្តាប់បង្គាប់ចៅហ្វាយរបស់ខ្លួនខាងសាច់ឈាម ក្នុងគ្រប់ការទាំងអស់ចុះ មិនមែនតែពេលគេមើលឃើញ ដូចជាចង់ផ្គាប់ចិត្តមនុស្សនោះឡើយ គឺត្រូវធ្វើដោយអស់ពីចិត្ត ដោយកោតខ្លាចដល់ព្រះអម្ចាស់វិញ។
អស់អ្នកដែលមានចៅហ្វាយជាអ្នកជឿ មិនត្រូវមានចិត្តមើលងាយ ដោយហេតុថាគាត់ជាបងប្អូននោះឡើយ ផ្ទុយទៅវិញ ត្រូវបម្រើចៅហ្វាយទាំងនោះឲ្យរឹតតែប្រសើរឡើងថែមទៀត ព្រោះអស់អ្នកដែលទទួលការបម្រើដ៏ល្អរបស់គេ គឺជាពួកអ្នកជឿ និងជាបងប្អូនស្ងួនភ្ងា។ ត្រូវបង្រៀន ហើយដាស់តឿនសេចក្ដីទាំងនេះដល់គេចុះ។
ដូច្នេះ បងប្អូនដ៏បរិសុទ្ធ ដែលមានចំណែកក្នុងការត្រាស់ហៅពីស្ថានសួគ៌អើយ ចូរពិចារណាមើលអំពីព្រះយេស៊ូវ ជាសាវក និងជាសម្តេចសង្ឃនៃជំនឿដែលយើងប្រកាសនោះទៅ
អស់អ្នកណាដែលជឿថា ព្រះយេស៊ូវជាព្រះគ្រីស្ទ អ្នកនោះបានកើតមកពីព្រះ ហើយអស់អ្នកណាដែលស្រឡាញ់ព្រះវរបិតា អ្នកនោះក៏ស្រឡាញ់អស់អ្នកដែលកើតមកពីព្រះអង្គដែរ។