គ្រានោះ កាអាលជាកូនអេបេឌ បានមកដល់ស៊ីគែមជាមួយបងប្អូនរបស់គាត់ ហើយពួកមេដឹកនាំនៅស៊ីគែមក៏ទុកចិត្តនឹងគាត់។
ពួកចៅហ្វាយ 9:30 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលសេប៊ុលជាចៅហ្វាយក្រុងបានឮពាក្យរបស់កាអាលជាកូនអេបេឌដូច្នេះ កំហឹងរបស់លោកក៏ឆួលឡើង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលលោកសេប៊ូល ជាចៅហ្វាយក្រុង បានឮពាក្យដែលលោកកាអាល ជាកូនរបស់លោកអេបេដ និយាយគាត់ខឹងយ៉ាងខ្លាំង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលសេប៊ុល ជាចៅហ្វាយទីក្រុង បានឮពាក្យរបស់កាអាល ជាកូនអេបេឌដូច្នោះ ក៏កើតមានសេចក្ដីកំហឹងឡើង អាល់គីតាប កាលលោកសេប៊ូលជាចៅហ្វាយក្រុង បានឮពាក្យដែលលោកកាអាល ជាកូនរបស់លោកអេបេដនិយាយ គាត់ខឹងយ៉ាងខ្លាំង។ |
គ្រានោះ កាអាលជាកូនអេបេឌ បានមកដល់ស៊ីគែមជាមួយបងប្អូនរបស់គាត់ ហើយពួកមេដឹកនាំនៅស៊ីគែមក៏ទុកចិត្តនឹងគាត់។
ឱប្រសិនបើប្រជាជននេះនៅក្រោមអំណាចរបស់ខ្ញុំទៅអេះ! នោះខ្ញុំនឹងដកអ័ប៊ីម៉្មាឡិចចេញ ខ្ញុំនឹងនិយាយទៅអ័ប៊ីម៉្មាឡិចថា "ចូរប្រមូលកងទ័ពរបស់ឯងឲ្យច្រើន ហើយចេញមក!"»។
គាត់ក៏ចាត់គេឲ្យទៅជម្រាបអ័ប៊ីម៉្មាឡិចដោយសម្ងាត់ថា៖ «មើល៍ កាអាលជាកូនអេបេឌ និងបងប្អូនរបស់គាត់ បានមកដល់ស៊ីគែម ហើយគេញុះញង់អ្នកក្រុងឲ្យប្រឆាំងនឹងលោក។
ឯអ័ប៊ីម៉្មាឡិចក៏អាស្រ័យនៅភូមិអារូម៉ា ហើយសេប៊ុលបានបណ្តេញកាអាល និងបងប្អូនរបស់គាត់ មិនឲ្យគេនៅក្រុងស៊ីគែមទៀតឡើយ។