ពួកចៅហ្វាយ 8:21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ សេបាស និងសាលមូណាពោលថា៖ «សូមលោកក្រោកឡើង ហើយសម្លាប់យើងដោយខ្លួនឯងទៅ ដ្បិតបើមនុស្សជាយ៉ាងណា នោះកម្លាំងរបស់គេក៏យ៉ាងនោះដែរ»។ ពេលនោះ គេឌានក៏ក្រោកឡើង ហើយសម្លាប់សេបាស និងសាលមូណាចោល រួចដោះយកគ្រឿងលម្អដែលពាក់នៅកសត្វអូដ្ឋរបស់គេផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចសេបាស និងស្ដេចសាល់មូណាពោលទៅកាន់លោកគេឌានថា៖ «សូមសម្លាប់យើងដោយដៃលោកផ្ទាល់ទៅ ដ្បិតគួរឲ្យមនុស្សពេញកម្លាំងសម្លាប់យើងវិញ!»។ ពេលនោះ លោកគេឌានក្រោកឡើង ហើយសម្លាប់ស្ដេចសេបាស និងស្ដេចសាល់មូណាចោល រួចដោះយកគ្រឿងលំអ ដែលពាក់នៅកអូដ្ឋរបស់ពួកគេផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះសេបាស នឹងសាលមូន៉ា និយាយឡើងថា ចូរអ្នកក្រោកឡើង សំឡាប់យើងដោយខ្លួនអ្នកវិញ ដ្បិតបើមនុស្សជាយ៉ាងណា នោះកំឡាំងក៏យ៉ាងនោះដែរ នោះគេឌានក៏ក្រោកឡើងទៅសំឡាប់សេបាស នឹងសាលមូន៉ាចោលទៅ ព្រមទាំងដោះយកប្រដាប់លំអពីកនៃសត្វអូដ្ឋរបស់គេផង។ អាល់គីតាប ស្តេចសេបា និងស្តេចសាល់មូណាពោលទៅកាន់លោកគេឌានថា៖ «សូមសម្លាប់យើងដោយដៃអ្នកផ្ទាល់ទៅ ដ្បិតគួរឲ្យមនុស្សពេញកម្លាំងសម្លាប់យើងវិញ!»។ ពេលនោះ លោកគេឌានក្រោកឡើង ហើយសម្លាប់ស្តេចសេបាស និងស្តេចសាល់មូណាចោល រួចដោះយកគ្រឿងលំអ ដែលពាក់នៅកអូដ្ឋរបស់ពួកគេផង។ |
សូមធ្វើឲ្យពួកមានត្រកូលខ្ពស់របស់គេ បានដូចជាអូរិប និងសៀប សូមឲ្យពួកចៅហ្វាយរបស់គេទាំងអស់ បានដូចជាសេបា និងសាលមូណា
ជាអ្នកដែលបានពោលថា «ចូរយើងនាំគ្នាចាប់យកវាលស្មៅរបស់ព្រះ ទុកជាកេរអាកររបស់យើង»។
ក្រោយមក លោកយ៉ូស្វេក៏ប្រហារជីវិតស្តេចទាំងនោះ រួចព្យួរនៅដើមឈើប្រាំដើម រហូតដល់ល្ងាច។
នៅគ្រានោះ មនុស្សចង់បានសេចក្ដីស្លាប់ ប៉ុន្តែ មិនប្រទះឡើយ គេនឹងចង់ស្លាប់ តែសេចក្ដីស្លាប់នឹងរត់ចេញពីគេទៅ។
គេប្រាប់គាត់ថា៖ «យើងចុះមកនេះដើម្បីចងឯង ហើយប្រគល់ឯងទៅក្នុងដៃរបស់ពួកភីលីស្ទីន»។ សាំសុនពោលទៅគេថា៖ «ចូរស្បថនឹងខ្ញុំមកថា អ្នករាល់គ្នានឹងមិនសម្លាប់ខ្ញុំដោយខ្លួនឯងទេ»។
ដូច្នេះ លោកបង្គាប់ទៅយេធើជាកូនច្បងរបស់លោកថា៖ «ចូរក្រោកឡើង សម្លាប់គេចោលទៅ!» ប៉ុន្ដែ ក្មេងជំទង់នោះខ្លាចមិនហ៊ានហូតដាវទេ ព្រោះគាត់នៅក្មេង។
ក្រោយមក ពួកអ៊ីស្រាអែលពោលទៅកាន់គេឌានថា៖ «សូមលោកគ្រប់គ្រងលើយើងរាល់គ្នាតទៅ រហូតដល់កូន និងចៅរបស់លោកផង ដ្បិតលោកបានសង្គ្រោះយើងខ្ញុំឲ្យរួចពីកណ្ដាប់ដៃរបស់ពួកម៉ាឌាន»។
ក្រវិលមាសទាំងប៉ុន្មានដែលលោកបានសុំពីគេនោះ មានទម្ងន់ជាមាសមួយពាន់ប្រាំពីររយសេកែល ដោយមិនរាប់បន្តោក និងអាយ៉ាដក់ និងសម្លៀកបំពាក់ពណ៌ស្វាយ ដែលពួកស្តេចសាសន៍ម៉ាឌានស្លៀកពាក់ និងខ្សែនៅករបស់សត្វអូដ្ឋនោះទេ។
ភ្លាមនោះ គាត់ហៅយុវជនម្នាក់ ដែលកាន់អាវុធរបស់គាត់ ហើយបង្គាប់ថា៖ «ចូរឯងហូតដាវមកសម្លាប់អញទៅ ដើម្បីកុំឲ្យគេនិយាយថា មានស្ត្រីម្នាក់បានសម្លាប់អញនោះឡើយ»។ ដូច្នេះ យុវជននោះក៏ចាក់ទម្លុះគាត់ ហើយគាត់ក៏ស្លាប់ទៅ។
ចម្បាំងនោះធ្វើឲ្យលំបាកដល់ស្តេចសូលណាស់ ពួកពលធ្នូក៏តាមទ្រង់ទាន់ ហើយទ្រង់មានព្រះហឫទ័យតក់ស្លុតជាខ្លាំង។
ពេលអ្នកកាន់គ្រឿងសស្ត្រាវុធរបស់ព្រះអង្គបានឃើញស្ដេចសូលបានសុគតហើយ នោះគាត់ក៏ផ្តួលខ្លួនទៅលើដាវស្លាប់ទៅជាមួយដែរ។