ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ពួក​ចៅ‌ហ្វាយ 8:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោក​ឆ្លើយ​តប​ថា៖ «គេ​ជា​បង​ប្អូន​ពោះ​មួយ​នឹង​ខ្ញុំ ដូច្នេះ ខ្ញុំ​ស្បថ​ចំពោះ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ​ថា ប្រសិន‌បើ​អ្នក​ទុក​ជីវិត​ឲ្យ​គេ​រស់​នៅ ខ្ញុំ​នឹង​មិន​សម្លាប់​អ្នក​ទេ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​គេឌាន​ពោល​ថា៖ «ពួក​គេ​ជា​បងប្អូន​ពោះ​មួយ​នឹង​ខ្ញុំ។ យើង​សុំ​ប្រាប់​ពួក​ឯង ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ​ថា ប្រសិន​បើ​ឯង​ពុំ​បាន​សម្លាប់​អ្នក​ទាំង​នោះ​ទេ យើង​នឹង​ទុក​ជីវិត​ពួក​ឯង​ជា​មិន​ខាន!»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

លោក​ក៏​តប​ថា នោះ​គឺ​ជា​បង​ប្អូន​ពោះ​មួយ​នឹង​អញ​ហើយ ដូច្នេះ​អញ​ស្បថ​នឹង​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ​ថា បើ​សិន​ជា​ឯង​បាន​ទុក​ជីវិត​ឲ្យ​គេ​រស់​នៅ នោះ​អញ​មិន​សំឡាប់​ឯង​ទេ

សូមមើលជំពូក

អាល់គីតាប

លោក​គេឌាន​ពោល​ថា៖ «ពួក​គេ​ជា​បង‌ប្អូន​ពោះ​មួយ​នឹង​ខ្ញុំ។ យើង​សុំ​ប្រាប់​ពួក​ឯង ក្នុង​នាមអុលឡោះ‌តាអាឡា​ជា​ម្ចាស់​ដ៏​នៅ​អស់‌កល្ប​ជានិច្ច​ថា ប្រសិន​បើ​ឯង​ពុំ​បាន​សម្លាប់​អ្នក​ទាំង​នោះ​ទេ យើង​នឹង​ទុក​ជីវិត​ពួក​ឯង​ជា​មិន​ខាន!»។

សូមមើលជំពូក



ពួក​ចៅ‌ហ្វាយ 8:19
5 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​ស្តេច​មាន​រាជ‌ឱង្ការ​ថា៖ «យើង​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដែល​មាន​ព្រះ‌ជន្ម​រស់​នៅ ដែល​ទ្រង់​បាន​លោះ​ព្រលឹង​យើង​ឲ្យ​រួច​ពី​សេចក្ដី​វេទនា​គ្រប់​យ៉ាង


អ្នក​ដែល​ត្រូវ​សង‌សឹក​ដោយ​ឈាម គឺ​ជា​អ្នក​ដែល​ត្រូវ​សម្លាប់​ឃាតក​នោះ។ ពេល​គេ​ជួប​អ្នក​នោះ​នៅ​វេលា​ណា អ្នក​ដែល​ត្រូវ​សង‌សឹក​ដោយ​ឈាម ត្រូវ​តែ​សម្លាប់​អ្នក​នោះ​ចោល។


បន្ទាប់​មក គេ​ឌាន​សួរ​សេបាស និង​សាល‌មូណា​ថា៖ «តើ​មនុស្ស​ដែល​អ្នក​បាន​សម្លាប់​នៅ​តាបោរ​នោះ មាន​ភិន​ភាគ​ដូច​ម្ដេច?» គេ​ឆ្លើយ​ឡើង​ថា៖ «អ្នក​ទាំង​នោះ​មាន​ភិន​ភាគ​ដូច​ជា​លោក​ដែរ គេ​ម្នាក់ៗ​មាន​សណ្ឋាន​ដូច​កូន​ស្តេច»។


ដូច្នេះ លោក​បង្គាប់​ទៅ​យេធើ​ជា​កូន​ច្បង​របស់​លោក​ថា៖ «ចូរ​ក្រោក​ឡើង សម្លាប់​គេ​ចោល​ទៅ!» ប៉ុន្ដែ ក្មេង​ជំទង់​នោះ​ខ្លាច​មិន​ហ៊ាន​ហូត​ដាវ​ទេ ព្រោះ​គាត់​នៅ​ក្មេង។


ដូច្នេះ ចូរ​សម្រាក​នៅ​យប់​នេះ​សិន ចាំ​ព្រឹក​ឡើង ប្រសិន​បើ​គាត់​ព្រម​លោះ​នាង នោះ​ល្អ​ហើយ ចូរ​ឲ្យ​គាត់​សម្រេច​កិច្ច​ការនេះ​ចុះ តែ​បើ​គាត់​មិន​ព្រម​លោះ​នាង​ទេ នោះ​ខ្ញុំ​នឹង​លោះ​នាង​វិញ ខ្ញុំ​សន្យា​នឹង​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់។ ចូរ​ដេក​នៅ​ទី​នេះ​រហូត​ដល់​ព្រឹក​ចុះ»។