ពួកចៅហ្វាយ 8:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកក៏ចាប់ពួកចាស់ទុំនៅក្រុងនោះ ហើយយកបន្លាពីទីរហោស្ថាន និងបន្លាស្អិត មកវាយព្រមានពួកអ្នកក្រុងសិកូត ទុកជាមេរៀន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកចាប់ពួកចាស់ទុំនៅក្រុងនោះមក ហើយយកបន្លាដំបងយក្ស និងបន្លាស្អិត មកវាយ ដើម្បីព្រមានអ្នកក្រុងសិកូត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លោកក៏ចាប់ពួកចាស់ទុំនៃក្រុងសិកូត នឹងមនុស្សទាំងប៉ុន្មាននៅក្រុងនោះមកវាយផ្ចាល ដោយបន្លាពីទីរហោស្ថាន នឹងបន្លាស្អិត អាល់គីតាប គាត់ចាប់ពួកចាស់ទុំនៅក្រុងនោះមក ហើយយកបន្លាដំបងយក្ស និងបន្លាស្អិតមកវាយ ដើម្បីព្រមានអ្នកក្រុងសិកូត។ |
នៅបបូរមាត់របស់មនុស្សមានយោបល់ នោះឃើញមានប្រាជ្ញា តែមានរំពាត់សម្រាប់ខ្នងនៃមនុស្សណា ដែលឥតមានតម្រិះវិញ។
សេចក្ដីវិនិច្ឆ័យបានបម្រុងជាស្រេច សម្រាប់មនុស្សចំអក ហើយការវាយដោយរំពាត់ ក៏សម្រាប់ខ្នងនៃមនុស្សល្ងីល្ងើ។
មនុស្សល្អបំផុតក្នុងចំណោមពួកគេ ប្រៀបដូចជាបន្លា ហើយអ្នកដែលទៀងត្រង់បំផុតក្នុងចំណោមពួកគេ ប្រៀបដូចជារបងបន្លា។ ថ្ងៃនៃពួកចាំយាមរបស់គេ គឺថ្ងៃដែលគេត្រូវទទួលទោស បានមកដល់ហើយ ឥឡូវនេះ គ្រាចលាចលរបស់គេនៅជិតបង្កើយ។
លោកក៏មកឯពួកអ្នកក្រុងស៊ូកូថប្រាប់ថា៖ «មើល៍ នេះនែ៎សេបាស និងសាលមូណា ដែលអ្នករាល់គ្នាបាននិយាយមើលងាយខ្ញុំថា "តើសេបាស និងសាលមូណា បានធ្លាក់ក្នុងកណ្ដាប់ដៃអ្នកហើយឬនៅ បានជាត្រូវឲ្យយើងចែកនំបុ័ងឲ្យពួកពលរបស់អ្នក ដែលនឿយហត់ដូច្នេះ?"»។
គេឌានឆ្លើយតបថា៖ «បើដូច្នេះ កាលណាព្រះយេហូវ៉ាបានប្រគល់សេបាស និងសាលមូណាមកក្នុងកណ្ដាប់ដៃខ្ញុំ នោះខ្ញុំនឹងខ្វារហែកសាច់អ្នករាល់គ្នា ដោយបន្លាពីទីរហោស្ថាន និងបន្លាស្អិតមិនខាន»។