Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 8:16 - អាល់គីតាប

16 គាត់​ចាប់​ពួក​ចាស់​ទុំ​នៅ​ក្រុង​នោះ​មក ហើយ​យក​បន្លា​ដំបង​យក្ស និង​បន្លា​ស្អិត​មក​វាយ ដើម្បី​ព្រមាន​អ្នក​ក្រុង​សិកូត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 លោក​ក៏​ចាប់​ពួក​ចាស់​ទុំ​នៅ​ក្រុង​នោះ ហើយ​យក​បន្លា​ពី​ទី​រហោ‌ស្ថាន និង​បន្លា​ស្អិត មក​វាយ​ព្រមាន​ពួក​អ្នក​ក្រុង​សិកូត ទុក​ជា​មេរៀន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 លោក​ចាប់​ពួក​ចាស់​ទុំ​នៅ​ក្រុង​នោះ​មក ហើយ​យក​បន្លា​ដំបង‌យក្ស និង​បន្លា​ស្អិត មក​វាយ ដើម្បី​ព្រមាន​អ្នក​ក្រុង​សិកូត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 លោក​ក៏​ចាប់​ពួក​ចាស់‌ទុំ​នៃ​ក្រុង​សិកូត នឹង​មនុស្ស​ទាំង​ប៉ុន្មាន​នៅ​ក្រុង​នោះ​មក​វាយ‌ផ្ចាល ដោយ​បន្លា​ពី​ទី​រហោ‌ស្ថាន នឹង​បន្លា​ស្អិត

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 8:16
7 ការដាក់ឲ្យឆ្លើយតបគ្នា  

កូន​ចៅ​របស់​លោក​ប៉ាហាត់-‌ម៉ូអាប់ កូន​ចៅ​របស់​លោក​យេសួរ និង​កូន​ចៅ​របស់​លោក​យ៉ូអាប់​មាន​២ ៨១២​នាក់


គេ​អាច​សំគាល់​មនុស្ស​មាន​ប្រាជ្ញា តាម​រយៈ​ពាក្យ​សំដី​ដ៏​ឆ្លាត​វាង‌វៃ រីឯ​មនុស្ស​និយាយ​ដោយ​ឥត​គិត​ពិចារណា រមែង​ត្រូវ​រំពាត់។


មនុស្ស​ចំអក​ឡក‌ឡឺយ​ត្រូវ​តែ​ទទួល​ទោស រីឯ​មនុស្ស​ល្ងង់​ខ្លៅ​ត្រូវ​រំពាត់​ស៊ី​ខ្នង។


ក្នុង​ចំណោម​ពួក​គេ អ្នក​ដែល​ល្អ​ជាង​គេ​ប្រៀប​បាន​នឹង​ខ្ញែ អ្នក​សុចរិត​ជាង​គេ​ប្រៀប​បាន​នឹង​គុម្ព​បន្លា។ ប៉ុន្តែ ថ្ងៃ​ដែល​អុលឡោះ​ដាក់​ទោស​ពួក​គេ មក​ដល់​ហើយ គឺ​ថ្ងៃ​ដែល​ពួក​ណាពី ជា​អ្នក​យាម‌ល្បាត បាន​ប្រកាស​ទុក។ ឥឡូវ​នេះ​ពួក​គេ​ត្រូវ​អាម៉ាស់​មុខ​ហើយ។


បន្ទាប់​មក លោក​គេឌាន​ទៅ​រក​អ្នក​ក្រុង​សិកូត ហើយ​មាន​ប្រសាសន៍​ថា៖ «នេះ​គឺ​សេបាស និង​សាល់‌មូណា! អ្នក​រាល់​គ្នា​បាន​និយាយ​មក​ខ្ញុំ ទាំង​មើល​ងាយ​ថា “តើ​អ្នក​ចាប់​បាន​ស្តេច​សេបាស និង​ស្តេច​សាល់‌មូណា​ហើយ​ឬ​បាន​ជា​យើង​ត្រូវ​យក​អាហារ​ឲ្យ​ពល​ទ័ព​របស់​អ្នក​ដែល​អស់​កម្លាំង​បរិភោគ?”»។


គាត់​បាន​រំលំ​ប៉ម​ក្រុង​ពេនួល ព្រម​ទាំង​សម្លាប់​ប្រជា‌ជន​នៅ​ក្រុង​នោះ​ទៀត​ផង។


លោក​គេឌាន​តប​ទៅ​គេ​វិញ​ថា៖ «កាល​ណាអុលឡោះ‌តាអាឡា​ប្រគល់​ស្តេច​សេបាស និង​ស្តេច​សាល់‌មូណា​មក​ក្នុង​កណ្តាប់​ដៃ​របស់​ខ្ញុំ ខ្ញុំ​មុខ​ជា​យក​បន្លា​ស្អិត និង​បន្លា​ដំបង​យក្ស វាយ​អ្នក​រាល់​គ្នា​មិន​ខាន»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម