រួចលោកអេលីយ៉ាប្រាប់គេថា៖ «ចូរចាប់ពួកហោរារបស់ព្រះបាលទៅ កុំឲ្យអ្នកណាមួយរួចឡើយ»។ គេក៏ចាប់ ហើយលោកអេលីយ៉ានាំចុះទៅឯជ្រោះគីសុន សម្លាប់ចោលនៅទីនោះទៅ។
ពួកចៅហ្វាយ 4:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស៊ីសេរ៉ាក៏ប្រមូលរទេះរបស់លោកទាំងអស់ គឺរទេះដែកទាំងប្រាំបួនរយគ្រឿង និងពលទ័ពដែលនៅក្នុងអំណាចខ្លួន ចាប់តាំងពីហារ៉ូសែត-កូយីម រហូតដល់ស្ទឹងគីសុន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកស៊ីសេរ៉ាប្រមូលរទេះដែកទាំងប្រាំបួនរយគ្រឿង និងកងទ័ពទាំងអស់របស់គាត់ នៅហារ៉ូសេតកូយឹម ហើយចេញដំណើរឆ្ពោះទៅជ្រោះគីសូន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះស៊ីសេរ៉ាក៏ប្រមូលអស់ទាំងរទេះរបស់លោក គឺជារទេះដែក៩០០ ព្រមទាំងបណ្តាទ័ព ដែលនៅក្នុងអំណាចខ្លួន ចាប់តាំងពីហារ៉ូសែត-កូយីម ទៅដល់ស្ទឹងគីសុន អាល់គីតាប លោកស៊ីសេរ៉ាប្រមូលរទេះដែកទាំងប្រាំបួនរយគ្រឿង និងកងទ័ពទាំងអស់របស់គាត់ នៅហារ៉ូសេតកូយឹម ហើយចេញដំណើរឆ្ពោះទៅជ្រោះគីសូន។ |
រួចលោកអេលីយ៉ាប្រាប់គេថា៖ «ចូរចាប់ពួកហោរារបស់ព្រះបាលទៅ កុំឲ្យអ្នកណាមួយរួចឡើយ»។ គេក៏ចាប់ ហើយលោកអេលីយ៉ានាំចុះទៅឯជ្រោះគីសុន សម្លាប់ចោលនៅទីនោះទៅ។
ពួកកូនចៅយ៉ូសែបប្រកែកថា៖ «ស្រុកភ្នំនេះមិនគ្រប់គ្រាន់សម្រាប់យើងខ្ញុំទេ ប៉ុន្តែ ពួកសាសន៍កាណានដែលរស់នៅតំបន់វាលទំនាបទាំងប៉ុន្មាន ទាំងពួកអ្នកដែលនៅក្រុងបេត-សៀន ទាំងភូមិនានាដែលនៅជុំវិញ ព្រមទាំងពួកអ្នកដែលនៅតាមជ្រលងភ្នំយេសរាល សុទ្ធតែមានរទេះដែកទាំងអស់»។
ព្រះយេហូវ៉ាគង់ជាមួយពួកយូដា ហើយគេវាយយកបានស្រុកភ្នំ តែគេពុំអាចបណ្តេញពួកអ្នកដែលរស់នៅវាលច្រកភ្នំចេញបានទេ ព្រោះអ្នកទាំងនោះមានរទេះចម្បាំងដែលធ្វើពីដែក។
យើងនឹងទាញស៊ីសេរ៉ា ជាមេទ័ពរបស់ស្តេចយ៉ាប៊ីន ព្រមទាំងរទេះ និងពលទ័ពរបស់គេ មកជួបអ្នកនៅស្ទឹងគីសុន ហើយយើងនឹងប្រគល់គេមកក្នុងកណ្ដាប់ដៃរបស់អ្នក"»។
ពួកស្តេចបានមកច្បាំង គឺពួកស្តេចស្រុកកាណាន គេមកច្បាំងនៅតាអាណាក ជិតប្រភពទឹកមេគីដោ តែគេមិនបានទទួលប្រាក់ជាជ័យភណ្ឌសោះឡើយ។