លោកយ៉ាកុបចូលទៅជិតលោកអ៊ីសាកជាឪពុក ហើយលោកក៏ស្ទាបមើល ទាំងពោលថា៖ «សំឡេងជាសំឡេងយ៉ាកុប តែដៃជាដៃរបស់អេសាវ»។
ពួកចៅហ្វាយ 18:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលគេនៅជិតផ្ទះមីកា គេបានឮ ហើយស្គាល់សំឡេងរបស់យុវជនលេវី រួចក៏ចូលទៅសួរគាត់ថា៖ «តើអ្នកណានាំអ្នកមកទីនេះ? តើអ្នកកំពុងធ្វើអ្វីនៅទីនេះ? តើអ្នកមានការងារអ្វីនៅទីនេះ?»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅទីនោះ ពួកគេបានឮសំនៀងរបស់យុវបុរស ហើយដឹងថាគាត់ជាពួកលេវី ក៏នាំគ្នាចូលទៅនិយាយជាមួយគាត់ថា៖ «តើអ្នកណានាំលោកមកទីនេះ? តើលោកមកធ្វើអ្វីនៅកន្លែងនេះ? ហេតុអ្វីបានជាលោកនៅទីនេះ?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែគ្រាដែលមកជិតដល់ផ្ទះមីកាហើយ នោះគេឮ ហើយក៏ស្គាល់សំឡេងរបស់មនុស្សកំឡោះ ជាពួកលេវីនោះ រួចក៏ចូលទៅសួរគាត់ថា តើអ្នកណាបាននាំអ្នកមកនេះ អ្នកធ្វើជាអ្វីនៅទីនេះ ហើយមានអ្វីនៅឯណេះ អាល់គីតាប នៅទីនោះ ពួកគេបានឮសំនៀងរបស់យុវបុរស ហើយដឹងថាគាត់ជាពួកលេវី ក៏នាំគ្នាចូលទៅនិយាយជាមួយគាត់ថា៖ «តើអ្នកណានាំអ្នកមកទីនេះ? តើអ្នកមកធ្វើអ្វីនៅកន្លែងនេះ? ហេតុអ្វីបានជាអ្នកនៅទីនេះ?»។ |
លោកយ៉ាកុបចូលទៅជិតលោកអ៊ីសាកជាឪពុក ហើយលោកក៏ស្ទាបមើល ទាំងពោលថា៖ «សំឡេងជាសំឡេងយ៉ាកុប តែដៃជាដៃរបស់អេសាវ»។
"អ្នកមានការអ្វីនៅទីនេះ? តើមានញាតិសន្តានណានៅទីនេះឬ បានជាអ្នកធ្វើម៉ុងសម្រាប់ខ្លួនដូច្នេះ ដូចជាអ្នកណាដែលធ្វើម៉ុងសម្រាប់ខ្លួននៅលើទីខ្ពស់ គឺដាប់ទីលំនៅសម្រាប់ខ្លួននៅក្នុងថ្ម?
បន្តិចក្រោយមក ពួកអ្នកដែលនៅទីនោះ នាំគ្នាចូលមកជិតពេត្រុស ហើយពោលថា៖ «ប្រាកដហើយ អ្នកឯងក៏ជាម្នាក់ក្នុងចំណោមអ្នកទាំងនោះដែរ ដ្បិតសំឡេងនិយាយរបស់អ្នកឯងបង្ហាញច្បាស់ហើយ»។
នោះពួកកាឡាតបង្គាប់ឲ្យគេនិយាយពាក្យ «ស៊ីបូលែត» ហើយបើគេថា «ឈីបូលែត» ព្រោះគេចេញខ្យល់និយាយពាក្យនោះមិនត្រូវ នោះពួកកាឡាតក៏ចាប់គេ ហើយសម្លាប់នៅត្រង់ផ្លូវឆ្លងទន្លេយ័រដាន់នោះទៅ។ នៅគ្រានោះ មានពួកអេប្រាអិមដួលស្លាប់អស់ចំនួនបួនម៉ឺនពីរពាន់នាក់។
ដូច្នេះ ពួកកូនចៅដាន់ក៏រើសមនុស្សប្រាំនាក់ ដែលសុទ្ធតែជាមនុស្សខ្លាំងពូកែ ពីក្រុងសូរ៉ាស់ និងក្រុងអែសថោល ចាត់ឲ្យទៅសង្កេតមើលទឹកដី។ គេបង្គាប់អ្នកទាំងនោះថា៖ «ចូរទៅពិនិត្យមើលស្រុកនោះទៅ»។ គេក៏ចូលមកក្នុងស្រុកភ្នំអេប្រាអិមមកដល់ផ្ទះមីកា ហើយដេកនៅទីនោះអស់មួយយប់។
គាត់ឆ្លើយថា៖ «មីកាបានប្រព្រឹត្តនឹងខ្ញុំយ៉ាងដូច្នេះ គឺគាត់បានជួលខ្ញុំ ហើយឲ្យខ្ញុំធ្វើជាសង្ឃរបស់គាត់»។