បីដងក្នុងមួយឆ្នាំ ព្រះបាទសាឡូម៉ូនថ្វាយតង្វាយដុត និងតង្វាយមេត្រី នៅលើអាសនាដែលទ្រង់បានស្អាងថ្វាយព្រះយេហូវ៉ា ព្រមទាំងដុតកំញានថ្វាយនៅលើអាសនានៅចំពោះព្រះយេហូវ៉ា។ ដូច្នេះ ព្រះបាទសាឡូម៉ូនបានសង់ព្រះដំណាក់ចប់សព្វគ្រប់។
ពួកចៅហ្វាយ 11:40 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺពីមួយឆ្នាំទៅមួយឆ្នាំ ពួកកូនស្រីរបស់អ៊ីស្រាអែល តែងទៅយំរំឭកដល់កូនស្រីរបស់យែបថា ជាអ្នកស្រុកកាឡាត រយៈពេលបួនថ្ងៃ ក្នុងមួយឆ្នាំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រៀងរាល់ឆ្នាំ កូនក្រមុំរបស់ជនជាតិអ៊ីស្រាអែលត្រូវនាំគ្នាទៅយំរំឭកដល់កូនស្រីលោកយែបថា ជាអ្នកស្រុកកាឡាដ ចំនួនបួនថ្ងៃ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺរាល់តែឆ្នាំ ពួកកូនស្រីរបស់អ៊ីស្រាអែល គេតែងទៅយំរំឭកពីកូនស្រីរបស់យែបថា ជាពួកកាឡាតនោះ គ្រប់៤ថ្ងៃក្នុង១ឆ្នាំ។ អាល់គីតាប រៀងរាល់ឆ្នាំ កូនក្រមុំរបស់ជនជាតិអ៊ីស្រអែលត្រូវនាំគ្នាទៅយំរំលឹកដល់កូនស្រីលោកយែបថា ជាអ្នកស្រុកកាឡាដ ចំនួនបួនថ្ងៃ។ |
បីដងក្នុងមួយឆ្នាំ ព្រះបាទសាឡូម៉ូនថ្វាយតង្វាយដុត និងតង្វាយមេត្រី នៅលើអាសនាដែលទ្រង់បានស្អាងថ្វាយព្រះយេហូវ៉ា ព្រមទាំងដុតកំញានថ្វាយនៅលើអាសនានៅចំពោះព្រះយេហូវ៉ា។ ដូច្នេះ ព្រះបាទសាឡូម៉ូនបានសង់ព្រះដំណាក់ចប់សព្វគ្រប់។
ឯយេរេមា លោកលើកបទទំនួញទួញពីព្រះបាទយ៉ូសៀស ហើយពួកចម្រៀងប្រុសស្រីក៏ច្រៀងបទទំនួញពីព្រះបាទយ៉ូសៀស ដរាបដល់សព្វថ្ងៃនេះ ក៏តាំងការនោះទុកជាទម្លាប់ក្នុងពួកអ៊ីស្រាអែលតទៅ មើល៍ បទទាំងនោះបានកត់ទុកក្នុងគម្ពីរបរិទេវហើយ
ពួកសាសន៍យូដាក៏ទទួលយកព្រឹត្តិការណ៍នោះ ទុកជាទំនៀមទម្លាប់សម្រាប់ខ្លួនគេ ហើយក៏ទទួលថា ខ្លួនគេ កូនចៅរបស់គេ និងអស់អ្នកណាដែលចូលសាសន៍របស់គេ នឹងកាន់ថ្ងៃទាំងពីរនោះ តាមសេចក្ដីដែលបានចែងទុក ហើយតាមវេលាកំណត់នោះរៀងរាល់ឆ្នាំ ឥតខកខានឡើយ
លុះគ្រប់កំណត់ពីរខែហើយ នាងក៏វិលត្រឡប់មករកឪពុកវិញ ហើយលោកបានប្រព្រឹត្តនឹងនាង តាមពាក្យដែលលោកបានស្បថ។ នាងពុំដែលបានស្គាល់បុរសណាឡើយ ហើយសេចក្ដីនោះក៏បានត្រឡប់ជាទម្លាប់ក្នុងពួកអ៊ីស្រាអែល
ពួកអេប្រាអិមបានលើកគ្នា ឆ្លងទៅកាន់ក្រុងសាផូន ហើយបន្ទោសយែបថាថា៖ «ហេតុអ្វីបានជាលោកទៅច្បាំងនឹងពួកអាំម៉ូន ហើយមិនបានហៅយើងទៅជាមួយផងដូច្នេះ? យើងនឹងដុតផ្ទះលោកចោល ព្រមទាំងដុតលោកជាមួយដែរ»។
សូមស្ដាប់សំឡេងពួកអ្នកភ្លេងនៅត្រង់កន្លែងដងទឹក គេថ្លែងប្រាប់អំពីជ័យជម្នះដ៏សុចរិតរបស់ព្រះយេហូវ៉ា គឺអំពីជ័យជម្នះដ៏សុចរិតនៃពួកអ្នកភូមិរបស់ព្រះអង្គ ក្នុងស្រុកអ៊ីស្រាអែល។ ពេលនោះ ប្រជារាស្ត្ររបស់ព្រះយេហូវ៉ា នាំគ្នាយាត្រានៅកាន់ទ្វារក្រុង។