នាងមានទម្ងន់ ហើយបង្កើតបានកូនប្រុសមួយ រួចនាងពោលថា៖ «ព្រះទ្រង់បានដកពាក្យដំណៀលចេញពីខ្ញុំហើយ»។
ពួកចៅហ្វាយ 11:37 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នាងពោលទៅឪពុកទៀតថា៖ «សូមអនុញ្ញាតឲ្យកូនបានធ្វើដូច្នេះផង គឺទុកកូនឲ្យនៅពីរខែសិន ដើម្បីឲ្យកូនបានដើរចុះឡើងនៅលើភ្នំ ហើយយំស្តាយព្រហ្មចារីរបស់កូន ជាមួយមិត្តភក្ដិស្រីៗរបស់កូន»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នាងក៏ពោលទៅឪពុកទៀតថា៖ «សូមពុកមេត្តាអនុគ្រោះឲ្យកូនពីរខែសិន ដើម្បីឲ្យកូនឡើងទៅលើភ្នំជាមួយមិត្តភក្ដិស្រីៗ យំសោកស្ដាយព្រហ្មចារីរបស់កូន»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចនាងក៏សូមដល់ឪពុកថា សូមបើកឲ្យខ្ញុំធ្វើដូច្នេះ គឺទុកខ្ញុំឲ្យនៅក្នុងរវាង២ខែសិន ដើម្បីឲ្យខ្ញុំបានទៅនៅលើភ្នំ ហើយយំស្តាយភាពជាក្រមុំរបស់ខ្ញុំជាមួយនឹងពួកស្ត្រី ជាមិត្រសំឡាញ់ខ្ញុំ អាល់គីតាប នាងក៏ពោលទៅឪពុកទៀតថា៖ «សូមពុកមេត្តាអនុគ្រោះឲ្យកូនពីរខែសិន ដើម្បីឲ្យកូនឡើងទៅលើភ្នំជាមួយមិត្តភក្តិស្រីៗ យំសោកស្តាយព្រហ្មចារីរបស់កូន»។ |
នាងមានទម្ងន់ ហើយបង្កើតបានកូនប្រុសមួយ រួចនាងពោលថា៖ «ព្រះទ្រង់បានដកពាក្យដំណៀលចេញពីខ្ញុំហើយ»។
«ព្រះអម្ចាស់បានប្រោសប្រណីដល់ខ្ញុំយ៉ាងដូច្នេះ ក្នុងគ្រាដែលព្រះអង្គទតមកខ្ញុំ ហើយបានដោះសេចក្តីខ្មាសរបស់ខ្ញុំ ចេញពីកណ្តាលមនុស្ស»។
ឪពុកឆ្លើយថា៖ «ទៅចុះ» ហើយលោកក៏បើកឱកាសឲ្យនាងចេញទៅរយៈពេលពីរខែ។ ដូច្នេះ នាងក៏ចេញទៅជាមួយមិត្តភក្ដិស្រីៗរបស់នាង ហើយយំស្តាយព្រហ្មចារីរបស់នាងនៅលើភ្នំ។
គូវិវាទរបស់នាងក៏រុកកួននាងជាខ្លាំង ចង់ឲ្យនាងមានកំហឹង ដោយព្រោះព្រះយេហូវ៉ាបានបង្ខាំងផ្ទៃ