Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 1:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 គូ​វិវាទ​របស់​នាង​ក៏​រុក‌កួន​នាង​ជា​ខ្លាំង ចង់​ឲ្យ​នាង​មាន​កំហឹង ដោយ​ព្រោះ​ព្រះ‌យេហូវ៉ា​បាន​បង្ខាំង​ផ្ទៃ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 នាង​ពេនីណា ជា​គូ‌វិវាទ តែងតែ​រុក‌គួន​បញ្ឈឺ​ចិត្ត​នាង​ហាណា ក្នុង​គោល​បំណង​ឲ្យ​នាង​ខឹង​នឹង​ព្រះ‌អម្ចាស់ ដែល​បាន​ធ្វើ​ឲ្យ​នាង​ទៅ​ជា​ស្ត្រី​អារ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 គូ​វិវាទ​របស់​នាង​ក៏​រុក‌កួន​នាង​ជា​ខ្លាំង ចង់​ឲ្យ​នាង​កើត​សេចក្ដី​កំហឹង ដោយ​ព្រោះ​ព្រះ‌យេហូវ៉ា​បាន​បង្ខាំង​ផ្ទៃ

សូមមើលជំពូក ចម្លង

អាល់គីតាប

6 នាង​ពេនី‌ណា​ជា​គូ​វិវាទ តែងតែ​រុក​គួន​បញ្ឈឺ​ចិត្ត​នាង​ហា‌ណា ក្នុង​គោល​បំណង​ឲ្យ​នាង​ខឹង​នឹងអុលឡោះ‌តាអាឡា ដែល​បាន​ធ្វើ​ឲ្យ​នាង​ទៅ​ជា​ស្ត្រី​អារ។

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 1:6
8 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​នាង​រ៉ាជែល​ដឹង​ថា ខ្លួន​មិន​បាន​បង្កើត​កូន​ឲ្យ​លោក​យ៉ាកុប​សោះ នាង​មាន​ចិត្ត​ច្រណែន​នឹង​បង​ស្រី ហើយ​នាង​ពោល​ទៅ​កាន់​លោក​យ៉ាកុប​ថា៖ «សូម​ឲ្យ​ខ្ញុំ​មាន​កូន​ផង បើ​មិន​ដូច្នោះ​ទេ ខ្ញុំ​នឹង​ស្លាប់​មិន​ខាន»។


ដូច្នេះ មីកាល​ជា​បុត្រី​របស់​ស្ដេចសូល នាង​ឥត​មាន​បុត្រ​ឡើយ រហូត​ដល់​អស់​ជីវិត។


គេ​ធ្វើ​បាប ស្ត្រី​អារ​ដែល​មិន​បង្កើត​កូន ហើយ​គ្មាន​ចិត្ត​មេត្តា​ដល់​ស្ត្រី​មេម៉ាយ​ឡើយ។


អ្នក​ដែល​មិន​សម្ដែង សេចក្ដី​អាណិត​អាសូរ​ដល់​មិត្ត​ភក្ដិ អ្នក​នោះ​លែង​កោត​ខ្លាច ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ហើយ។


កាល​ប្រពន្ធ​របស់​អ្នក​នៅ​រស់​នៅ​ឡើយ មិន​ត្រូវ​យក​បង ឬ​ប្អូន​ស្រី​របស់​នាង​មក​បើក​កេរ‌ខ្មាស ដើម្បី​ប្រណាំង​ប្រជែង​នឹង​ប្រពន្ធ​របស់​អ្នក​ឡើយ។


នាង​ពោល​ទៅ​ឪពុក​ទៀត​ថា៖ «សូមអនុញ្ញាត​ឲ្យ​កូន​បាន​ធ្វើ​ដូច្នេះ​ផង គឺ​ទុក​កូន​ឲ្យ​នៅ​ពីរ​ខែ​សិន ដើម្បី​ឲ្យ​កូន​បាន​ដើរ​ចុះ​ឡើង​នៅ​លើ​ភ្នំ ហើយ​យំ​ស្តាយ​ព្រហ្មចារីរបស់​កូន ជា​មួយ​មិត្ត​ភក្ដិ​ស្រីៗ​របស់​កូន»។


ហើយ​ដែល​គាត់​ឡើង​ទៅ​រាល់​តែ​ឆ្នាំ​ដូច្នោះ នោះ​ពេនី‌ណា​ក៏​តែង‌តែ​រុក‌កួន​នាង​កំពុង​ដែល​ធ្វើ​ដំណើរ ឡើង​ទៅ​ដំណាក់​នៃ​ព្រះ‌យេហូវ៉ា ធ្វើ​ឲ្យ​ហា‌ណា​យំ ហើយ​មិន​បរិ‌ភោគ​អ្វី​សោះ។


នាង​ហា‌ណា​អធិស្ឋាន​ថា៖ «ចិត្ត​ខ្ញុំ​ម្ចាស់​រីក‌រាយ​នឹង​ព្រះ‌យេហូវ៉ា កម្លាំង​ខ្ញុំ​ម្ចាស់​បាន​ថ្កើង​ឡើង​ក្នុង​ព្រះ​របស់​ខ្ញុំ មាត់​ខ្ញុំ​ម្ចាស់​បាន​បង្គ្រប​លើ​គូ​វិវាទ​របស់​ខ្ញុំ ព្រោះ​ខ្ញុំ​ម្ចាស់​មាន​អំណរ​នឹង​សេចក្ដី​សង្គ្រោះ របស់​ព្រះ‌អង្គ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម