នេហេមា 3:31 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់ពីគាត់ មានម៉ាលគា ជាម្នាក់ក្នុងចំណោមពួកជាងទង បានជួសជុល រហូតដល់ផ្ទះរបស់ពួកអ្នកបម្រើព្រះវិហារ និងផ្ទះរបស់ពួកអ្នកជំនួញ ទល់មុខនឹងទ្វារត្រួតពិនិត្យ ហើយរហូតដល់បន្ទប់ខាងលើ ត្រង់ជ្រុងកំផែង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក លោកម៉ាលគា ជាជាងរចនាគ្រឿងអលង្ការ បានជួសជុលរហូតដល់ម្ដុំផ្ទះរបស់ក្រុមអ្នកបម្រើព្រះវិហារ និងផ្ទះរបស់អ្នកជំនួញដែលនៅទល់មុខទ្វារមីបកាដ និងរហូតដល់បន្ទប់ខាងលើនៃមុមកំពែង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បន្ទាប់នឹងគាត់មានម៉ាលគា ជាម្នាក់ក្នុងពួកជាងទងបានជួសជុល រហូតដល់ផ្ទះពួកនេធីនិម នឹងពួកជំនួញ ទល់មុខនឹងទ្វារមីបកាឌ ហើយដល់ផ្លូវឡើងត្រង់ជ្រុងកំផែង អាល់គីតាប បន្ទាប់មក លោកម៉ាលគា ជាជាងរចនាគ្រឿងអលង្ការ បានជួសជុលរហូតដល់ម្ដុំផ្ទះរបស់ក្រុមអ្នកបម្រើម៉ាស្ជិទ និងផ្ទះរបស់អ្នកជំនួញដែលនៅទល់មុខទ្វារមីបកាដ និងរហូតដល់បន្ទប់ខាងលើនៃមុមកំពែង។ |
បន្ទាប់ពីគាត់ មានហាណានា ជាកូនរបស់សេលេមា និងហានូន ជាកូនទីប្រាំមួយរបស់សាឡាប បានជួសជុលមួយផ្នែកទៀត។ បន្ទាប់ពីគាត់ មានមស៊ូឡាម ជាកូនរបស់បេរេគា បានជួសជុលផ្នែកដែលនៅទល់មុខនឹងបន្ទប់របស់គាត់។
មួយផ្នែកនៅចន្លោះបន្ទប់ខាងលើត្រង់ជ្រុងកំផែង និងទ្វារចៀម ពួកជាងទង និងពួកអ្នកជំនួញបានជួសជុល។
នៅជាប់នឹងអ្នកទាំងនោះ មានអ៊ូស៊ាល ជាកូនរបស់ហារហាយ៉ា ជាពួកជាងទង បានជួសជុល ហើយនៅជាប់នឹងគាត់ មានហាណានា ជាម្នាក់ក្នុងចំណោមអ្នកលាយគ្រឿងក្រអូប បានជួសជុល ពួកគេធ្វើឲ្យក្រុងយេរូសាឡិមបានមាំមួនឡើងវិញ រហូតដល់កំផែងធំ។