Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




នេហេមា 3:32 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

32 មួយ​ផ្នែក​នៅ​ចន្លោះបន្ទប់​ខាង​លើ​ត្រង់​ជ្រុង​កំផែង និង​ទ្វារ​ចៀម ពួក​ជាង​ទង និង​ពួកអ្នក​ជំនួញ​បាន​ជួស‌ជុល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

32 ពួក​ជាង​រចនា​គ្រឿង​អលង្ការ និង​អ្នក​ជំនួញ នាំ​គ្នា​ជួស‌ជុល​ផ្នែក​ដែល​នៅ​ចន្លោះ​បន្ទប់​ខាង​លើ​នៃ​មុម​កំពែង និង​ទ្វារ​ចៀម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

32 ហើយ​មួយ​ដុំ​នៅ​កណ្តាល​ទី​ជណ្តើរ​ឡើង​ត្រង់​ជ្រុង​កំផែងនឹង​ទ្វារ​ចៀម នោះ​គឺ​ពួក​ជាង​ទង នឹង​ពួក​ជំនួញ​បាន​ជួស‌ជុល​ឡើង។

សូមមើលជំពូក ចម្លង

អាល់គីតាប

32 ពួក​ជាង​រចនា​គ្រឿង​អលង្ការ និង​អ្នក​ជំនួញ នាំ​គ្នា​ជួស‌ជុល​ផ្នែក​ដែល​នៅ​ចន្លោះ​បន្ទប់​ខាង​លើ​នៃ​មុម​កំពែង និង​ទ្វារ​ចៀម។

សូមមើលជំពូក ចម្លង




នេហេមា 3:32
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​ពី​លើ​ទ្វារ​អេប្រាអិម និង​ត្រង់​ទ្វារ​ចាស់ ទ្វារ​ត្រី ប៉ម​ហា‌ណា‌នាល និង​ប៉ម​ហា‌មេអា រហូត​ដល់​ទ្វារ​ចៀម រួចគេ​ឈប់​នៅ​ត្រង់​ទ្វារ​ពួក​អ្នក​យាម។


គ្រា​នោះ អេលី‌យ៉ាស៊ីប ជា​សម្ដេច​សង្ឃ និង​ពួក​សង្ឃ​ដែល​ជា​បង‌ប្អូន​របស់​លោក បាន​ក្រោក​ឡើង ហើយ​នាំ​គ្នា​សង់​ទ្វារ​ចៀម​ឡើង។ ពួក‌គេ​បាន​ធ្វើ​ពិធី​ញែក​ទ្វារ​នោះ​ជា​បរិសុទ្ធ ហើយ​ដាក់​ផ្ទាំង​សន្លឹក​ទ្វារ​ឡើង។ ពួក‌គេ​បាន​ធ្វើ​ពិធី​ញែក​ជា​បរិសុទ្ធ​នោះ រហូត​ដល់​ប៉ម​ហា‌មេអា និង​រហូត​ដល់​ប៉ម​ហា‌ណា‌នាល។


បន្ទាប់​ពី​គាត់ មាន​ម៉ាលគា ជា​ម្នាក់​ក្នុង​ចំណោម​ពួក​ជាង​ទង បាន​ជួស​ជុល រហូត​ដល់​ផ្ទះ​របស់​ពួក​អ្នក​បម្រើ​ព្រះ​វិហារ និង​ផ្ទះ​របស់​ពួក​អ្នក​ជំនួញ ទល់​មុខ​នឹង​ទ្វារ​ត្រួត​ពិនិត្យ ហើយ​រហូត​ដល់​បន្ទប់​ខាង​លើ ត្រង់​ជ្រុង​កំផែង។


នៅ​ជាប់​នឹងអ្នក​ទាំង​នោះ មាន​អ៊ូស៊ាល ជា​កូនរបស់​ហារ‌ហាយ៉ា ជា​ពួក​ជាង​ទង បាន​ជួស‌ជុល ហើយ​នៅ​ជាប់​នឹង​គាត់ មាន​ហាណានា ជា​ម្នាក់​ក្នុង​ចំណោម​អ្នក​លាយ​គ្រឿង​ក្រអូប បាន​ជួស‌ជុល ពួក‌គេ​ធ្វើ​ឲ្យ​ក្រុង​យេរូ‌សាឡិម​បាន​មាំ‌មួន​ឡើង​វិញ រហូត​ដល់​កំផែង​ធំ។


នៅ​ក្រុង​យេរូ‌សាឡិម ជិត​ទ្វារ​ចៀម មាន​ស្រះ​មួយ ដែល​ភាសា​ហេព្រើរ​ហៅ​ថា បេថែស‌ដា ស្រះ​នោះ​មាន​ថែវ​ប្រាំ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម