ព្រោះការងាររបស់គេ គឺឲ្យបម្រើពួកកូនចៅលោកអើរ៉ុន សម្រាប់ការងារក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា ព្រមទាំងនៅទីលាន ហើយក្នុងបន្ទប់ទាំងប៉ុន្មាន និងការសម្អាតរបស់បរិសុទ្ធទាំងអស់ គឺជាការងាររបស់ព្រះដំណាក់នៃព្រះ
នេហេមា 12:44 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅថ្ងៃនោះ គេបានតែងតាំងមនុស្សឲ្យគ្រប់គ្រងលើបន្ទប់ឃ្លាំង ដែលសម្រាប់ទុកតង្វាយលើកចុះឡើង តង្វាយផលដំបូង និងតង្វាយមួយភាគក្នុងដប់ ដើម្បីប្រមូលចំណែក ដែលក្រឹត្យវិន័យបានតម្រូវឲ្យទុកសម្រាប់ពួកសង្ឃ និងពួកលេវី ពីស្រែចម្ការដែលនៅជុំវិញក្រុង មកទុកក្នុងបន្ទប់ឃ្លាំងទាំងនោះ ដ្បិតពួកយូដាមានអំណរចំពោះពួកសង្ឃ និងពួកលេវី ដែលបំពេញមុខងាររបស់ខ្លួន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅថ្ងៃនោះ គេបានចាត់តាំងមនុស្សឲ្យមើលខុសត្រូវលើឃ្លាំងដាក់ភោគផល ដែលប្រជាជនយកមកថ្វាយជាតង្វាយផលដំបូង ឬតង្វាយមួយភាគដប់។ អ្នកទាំងនោះមានភារកិច្ចប្រមូលភោគផលពីស្រែចម្ការនៅជុំវិញក្រុងនានា ដែលជាចំណែករបស់ក្រុមបូជាចារ្យ និងក្រុមលេវី ដូចមានចែងទុកក្នុងក្រឹត្យវិន័យ ដ្បិតប្រជាជននៅស្រុកយូដាសប្បាយចិត្ត ព្រោះឃើញក្រុមបូជាចារ្យ និងក្រុមលេវីបំពេញមុខងាររបស់ខ្លួន ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅថ្ងៃនោះ គេក៏តាំងមនុស្សឲ្យត្រួតត្រាលើបន្ទប់ដែលសំរាប់របស់ថ្លៃវិសេស ដង្វាយលើកចុះឡើង ផលដំបូង នឹងដង្វាយ១ភាគក្នុង១០ ដើម្បីនឹងប្រមូលចំណែកដែលក្រិត្យវិន័យបានដំរូវឲ្យទុកសំរាប់ពួកសង្ឃ នឹងពួកលេវី ពីអស់ទាំងស្រែចំការ នឹងទីក្រុង មកទុកក្នុងបន្ទប់ទាំងនោះ ដ្បិតពួកយូដាគេមានសេចក្ដីអំណរចំពោះពួកសង្ឃ នឹងពួកលេវី ដែលឈរនៅដំណែងគេ អាល់គីតាប នៅថ្ងៃនោះ គេបានចាត់តាំងមនុស្សឲ្យមើលខុសត្រូវលើឃ្លាំងដាក់ភោគផល ដែលប្រជាជនយកមកជូនជាជំនូនផលដំបូង ឬជំនូនមួយភាគដប់។ អ្នកទាំងនោះមានភារកិច្ចប្រមូលភោគផលពីស្រែចម្ការនៅជុំវិញក្រុងនានា ដែលជាចំណែករបស់ក្រុមអ៊ីមុាំ និងក្រុមលេវី ដូចមានចែងទុកក្នុងហ៊ូកុំ ដ្បិតប្រជាជននៅស្រុកយូដាសប្បាយចិត្ត ព្រោះឃើញក្រុមអ៊ីមុាំ និងក្រុមលេវីបំពេញមុខងាររបស់ខ្លួន |
ព្រោះការងាររបស់គេ គឺឲ្យបម្រើពួកកូនចៅលោកអើរ៉ុន សម្រាប់ការងារក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា ព្រមទាំងនៅទីលាន ហើយក្នុងបន្ទប់ទាំងប៉ុន្មាន និងការសម្អាតរបស់បរិសុទ្ធទាំងអស់ គឺជាការងាររបស់ព្រះដំណាក់នៃព្រះ
ក្នុងពួកលេវី មានអ័ហ៊ីយ៉ា ជាអ្នកត្រួតលើទ្រព្យសម្បត្តិនៃព្រះដំណាក់ និងឃ្លាំងនៃរបស់ដែលបានថ្វាយទាំងប៉ុន្មាន។
ដ្បិតពួកលេវីទាំងបួននាក់ ដែលជាមេពួកឆ្មាំទ្វារ គេជាប់ធ្វើការងាររបស់គេ និងត្រួតលើបន្ទប់ ហើយលើរបស់ថ្លៃវិសេសក្នុងព្រះដំណាក់របស់ព្រះ។
ព្រមទាំងនាំកូនច្បងរបស់យើង កូនដំបូងនៃសត្វរបស់យើង ដូចមានសេចក្ដីចែងទុកក្នុងក្រឹត្យវិន័យ និងកូនដំបូងក្នុងហ្វូងគោ ហ្វូងចៀមរបស់យើង មកឯព្រះដំណាក់របស់ព្រះនៃយើង គឺនាំមកជូនពួកសង្ឃដែលធ្វើការងារក្នុងព្រះដំណាក់របស់ព្រះនៃយើង
មានពរហើយ អ្នកណាដែលស្តាប់យើង ដោយចាំយាមនៅមាត់ទ្វារយើងរាល់ថ្ងៃ គឺដែលរង់ចាំនៅក្របទ្វារផ្ទះរបស់យើង
តែអស់អ្នកណាដែលសង្ឃឹមដល់ព្រះយេហូវ៉ាវិញ នោះនឹងមានកម្លាំងចម្រើនជានិច្ច គេនឹងហើរឡើងទៅលើ ដោយស្លាប ដូចជាឥន្ទ្រី គេនឹងរត់ទៅឥតដែលហត់ ហើយនឹងដើរឥតដែលល្វើយឡើយ»។
អ្នកត្រូវតែងតាំងអើរ៉ុន និងកូនចៅរបស់គាត់ ឲ្យបំពេញមុខងារជាសង្ឃ ហើយអ្នកដទៃណាដែលចូលមកជិត នោះនឹងត្រូវស្លាប់»។
គាត់នឹងមានចំណែកអាហារបរិភោគស្មើគ្នា ក្រៅពីតម្លៃកេរអាកររបស់ឪពុកដែលគាត់លក់បាន»។