ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




និក្ខមនំ 8:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

បន្ទាប់​មក ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ក្រោក​ពី​ព្រលឹម ទៅ​ឈរ​នៅ​មុខ​ផារ៉ោន នៅ​ពេល​ស្ដេច​ចេញ​ទៅ​មាត់​ទឹក ហើយ​ទូល​ស្ដេច​ថា "ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ ចូរ​បើក​ឲ្យ​ប្រជា‌រាស្ត្រ​របស់​យើង​ចេញ​ទៅ ដើម្បី​ឲ្យ​គេ​បាន​ថ្វាយ​បង្គំ​យើង។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ព្រឹក​ស្អែក ចូរ​ក្រោក​ពី​ព្រលឹម​ទៅ​ជួប​ស្ដេច​ផារ៉ោន នៅ​ពេល​ស្ដេច​ចុះ​ទៅ​ទន្លេ ហើយ​ទូល​ស្ដេច​ដូច​ត​ទៅ “ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: ចូរ​បើក​ឲ្យ​ប្រជា‌រាស្ត្រ​របស់​យើង​ចេញ​ទៅ​គោរព​បម្រើ​យើង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រួច​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​ម៉ូសេ​ថា ចូរ​ក្រោក​ពី​ព្រលឹម​ទៅ​ឈរ​នៅ​មុខ​ផារ៉ោន មើល ទ្រង់​នឹង​ចេញ​ទៅ​ឯ​មាត់​ទឹក នោះ​ត្រូវ​ឲ្យ​ឯង​ទូល​ទ្រង់​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ ចូរ​ឲ្យ​រាស្ត្រ​អញ​ចេញ​ទៅ​ថ្វាយ‌បង្គំ​អញ​ចុះ

សូមមើលជំពូក

អាល់គីតាប

អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា​ថា៖ «ព្រឹក​ស្អែក ចូរ​ក្រោក​ពី​ព្រលឹម ទៅ​ជួប​ស្តេច​ហ្វៀរ៉អ៊ូន នៅ​ពេល​ស្តេច​ចុះ​ទៅ​ទន្លេ ហើយ​ជម្រាប​ស្តេច​ដូច​តទៅ “អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា: ចូរ​បើក​ឲ្យ​ប្រជា‌រាស្ត្រ​របស់​យើង ចេញ​ទៅ​គោរព​បម្រើ​យើង។

សូមមើលជំពូក



និក្ខមនំ 8:20
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល នោះ​ក៏​មាន​រុយ​ទាំង​ហ្វូងៗ​ហើរ​មក ហើយ​ក៏​មាន​ចៃ​នៅ​ពាស​ពេញ​ក្នុង​ស្រុក​របស់​គេ។


ព្រះ‌អង្គ​បាន​ចាត់​ហ្វូង​រុយ​មក​បង្ហិន​គេ ហើយ​កង្កែប​មក​បំផ្លាញ​គេ។


ពេល​នោះ បុត្រី​របស់​ផារ៉ោន​យាង​ចុះ​មក​ស្រង់​ទឹក​ក្នុង​ទន្លេ ឯ​ពួក​ភីលៀង​របស់​ព្រះ​នាង​បាន​នាំ​គ្នា​ដើរ​លេង​តាម​មាត់​ច្រាំង។ ព្រះ​នាង​ទត​ឃើញជាល​នៅ​កណ្ដាល​គុម្ព​ត្រែង ក៏ប្រើ​ភីលៀង​ឲ្យ​ទៅ​យក​ជាល​នោះ​មក។


គេ​នឹង​ស្តាប់​តាម​អ្នក ហើយ​អ្នក និង​ពួក​ចាស់​ទុំ​អ៊ីស្រា‌អែល ត្រូវ​ចូល​ទៅ​ជួប​ស្តេច​ស្រុក​អេស៊ីព្ទ ទូល​ថា "ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​សាសន៍​ហេព្រើរ បាន​យាង​មក​ជួប​យើង​ខ្ញុំ ឥឡូវ​នេះ សូម​អនុញ្ញាត​ឲ្យ​យើង​ខ្ញុំ​ចេញ​ទៅ​ទី​រហោ‌ស្ថាន ចម្ងាយ​ផ្លូវ​ដើរ​បី​ថ្ងៃ ដើម្បី​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ"។


ហើយ​យើង​ប្រាប់​អ្នក​ថា ចូរ​បើក​ឲ្យ​កូន​របស់​យើង​ចេញ​ទៅ ដើម្បី​ឲ្យ​គេ​ថ្វាយ​បង្គំ​យើង។ តែ​ប្រសិន‌បើ​អ្នក​មិន​ព្រម​ទេ នោះ​មើល៍ យើង​នឹង​ប្រហារ​កូន​ច្បង​របស់​អ្នក"»។


ក្រោយ​នោះ​មក លោក​ម៉ូសេ និង​លោក​អើរ៉ុន​នាំ​គ្នា​ចូល​ទៅ​គាល់​ផារ៉ោន ទូល​ថា៖ «ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​សាសន៍​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា "ចូរ​ឲ្យ​ប្រជា‌រាស្ត្រ​របស់​យើង​ចេញ​ទៅ​ថ្វាយ​យញ្ញ‌បូជា​ដល់​យើង​នៅ​ទី​រហោ‌ស្ថាន"»។


ពេល​នោះ ពួក​លោក​ទូល​ថា៖ «ព្រះ​របស់​សាសន៍​ហេព្រើរ​បាន​លេច​មក​ឲ្យ​យើង​ខ្ញុំ​ឃើញ ដូច្នេះ សូម​អនុញ្ញាត​ឲ្យ​យើង​ខ្ញុំចេញ​ទៅ​ទី​រហោ‌ស្ថាន ចម្ងាយ​ផ្លូវ​ដើរ​បី​ថ្ងៃ ដើម្បី​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​យើង​ខ្ញុំ ក្រែង​ព្រះ‌អង្គ​ស្ទុះ​មក​ប្រហារ​យើងខ្ញុំ ដោយ​អាសន្ន‌រោគ ឬ​ដោយ​ដាវ»។


ចូរ​ទៅ​ជួប​ផារ៉ោន​នៅ​ពេល​ព្រឹក ពេល​ស្តេច​ចេញ​ទៅ​មាត់​ទឹក ចូរ​ឈរ​នៅ​មាត់​ទន្លេ​ដើម្បី​ជួប​ស្ដេច ហើយ​កាន់​ដំបង​ដែល​បាន​ប្រែ​ទៅ​ជា​ពស់​នោះ​ទៅ​ជា‌មួយ​ផង។


បន្ទាប់​មក ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ទៅ​ជួប​ផារ៉ោន ហើយ​ប្រាប់​ស្ដេច​ថា "ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ ចូរ​បើក​ឲ្យ​ប្រជា‌រាស្ត្រ​របស់​យើង​ចេញ​ទៅ ដើម្បី​ឲ្យ​គេ​បាន​ថ្វាយ​បង្គំ​យើង។


ប្រសិន‌បើ​អ្នក​មិន​ព្រម​បើក​ឲ្យ​ប្រជា‌រាស្ត្រ​របស់​យើង​ចេញ​ទៅ​ទេ នោះ​មើល៍ យើង​នឹង​ចាត់​រុយ​ទាំង​ហ្វូងៗ​ឲ្យ​មក​លើ​អ្នក លើ​ពួក​នាម៉ឺន​មន្ត្រី​របស់​អ្នក និង​ប្រជា‌រាស្ត្រ​របស់​អ្នក មក​ក្នុង​ផ្ទះ​របស់​អ្នក ហើយ​ផ្ទះ​របស់​សាសន៍​អេស៊ីព្ទ​នឹង​មាន​រុយ​ពាស​ពេញ​ទាំង​អស់ ព្រម​ទាំង​ដី​ដែល​គេ​រស់​នៅ​ដែរ។


បន្ទាប់​មក ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ក្រោក​ពី​ព្រលឹម ហើយ​ទៅ​ឈរ​នៅ​មុខ​ផារ៉ោន ហើយ​ប្រាប់​ថា "ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​ហេព្រើរ​មាន​ព្រះ‌បន្ទូល​ដូច្នេះ ចូរ​បើក​ឲ្យ​ប្រជា‌រាស្ត្រ​របស់​យើង​ចេញ​ទៅ ដើម្បី​ឲ្យ​គេ​បាន​ថ្វាយ​បង្គំ​យើង។