ប៊ូកគីជាកូនអ័ប៊ីសួរ អ័ប៊ីសួរជាកូនភីនេហាស ភីនេហាសជាកូនអេលាសារ អេលាសារជាកូនលោកអើរ៉ុន ជាសម្ដេចសង្ឃ។
និក្ខមនំ 6:25 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អេលាសារជាកូនអើរ៉ុន ក៏យកកូនស្រីម្នាក់របស់ពូធាលធ្វើជាប្រពន្ធ ហើយនាងបង្កើតបានភីនេហាស។ នេះជាពួកមេនៃគ្រួសារឪពុករបស់ពួកលេវី តាមគ្រួសាររបស់គេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអេឡាសារ កូនប្រុសរបស់លោកអើរ៉ុន បានរៀបការជាមួយកូនស្រីលោកពូធាល នាងបង្កើតបានកូនប្រុសម្នាក់ជូនលោកគឺ ភីនេហាស។ អ្នកទាំងនេះជាមេគ្រួសារនៃកុលសម្ព័ន្ធលេវី តាមអំបូររបស់ពួកគេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អេលាសារ ជាកូនអើរ៉ុន ក៏យកកូនពូធាលម្នាក់ ធ្វើជាប្រពន្ធ ហើយនាងបង្កើតបានភីនេហាស នេះឯងជាពួកមេនៃគ្រួសារឪពុករបស់ពួកលេវីតាមគ្រួគេ អាល់គីតាប លោកអេឡាសារ កូនប្រុសរបស់ហារូន បានរៀបការជាមួយកូនស្រីលោកពូធាល នាងបង្កើតបានកូនប្រុសម្នាក់ជូនលោកគឺ ភីនេហាស។ អ្នកទាំងនេះជាមេគ្រួសារនៃកុលសម្ព័ន្ធលេវី តាមអំបូររបស់ពួកគេ។ |
ប៊ូកគីជាកូនអ័ប៊ីសួរ អ័ប៊ីសួរជាកូនភីនេហាស ភីនេហាសជាកូនអេលាសារ អេលាសារជាកូនលោកអើរ៉ុន ជាសម្ដេចសង្ឃ។
នេះជាពួកលេវីដែលគេបានរាប់តាមពូជអំបូររបស់ពួកគេ អំបូរគើសុន ជាពូជពង្សរបស់គើសុន អំបូរកេហាត់ ជាពូជពង្សកេហាត់ អំបូរម្រ៉ារី ជាពូជពង្សរបស់ម្រ៉ារី។
លោកម៉ូសេក៏ចាត់គេឲ្យចេញទៅច្បាំង គឺមួយពាន់នាក់ពីកុលសម្ព័ន្ធនីមួយៗ មានទាំងភីនេហាស ជាកូនសង្ឃអេលាសារ កាន់គ្រឿងប្រដាប់ទីបរិសុទ្ធ និងត្រែសម្រាប់ផ្លុំ ទៅជាមួយ។
ពួកកូនចៅអ៊ីស្រាអែលក៏ចាត់ភីនេហាស ជាកូនសង្ឃអេលាសារ ទៅជួបពួកកូនចៅរូបេន ពួកកូនចៅកាដ និងកុលសម្ព័ន្ធម៉ាណាសេមួយចំហៀងនៅស្រុកកាឡាដ
អេលាសារជាកូនរបស់លោកអើរ៉ុន ក៏បានស្លាប់ទៅដែរ ហើយគេបញ្ចុះសពលោកនៅគីបៀរ ជាក្រុងរបស់ភីនេហាសជាកូន ជាទឹកដីដែលដែលលោកបានទទួល នៅក្នុងស្រុកភ្នំអេប្រាអិម។:៚
ហើយភីនេហាស ជាកូនអេលាសារ ពូជពង្សលោកអើរ៉ុន បម្រើព្រះអង្គនៅមុខហិបនៃសេចក្ដីសញ្ញានៅគ្រានោះ) គឺគេសួរថា៖ «តើយើងខ្ញុំត្រូវចេញទៅច្បាំងនឹងពួកកូនចៅបេនយ៉ាមីន ជាបងប្អូនរបស់យើងខ្ញុំម្ដងទៀត ឬយើងខ្ញុំត្រូវឈប់?» ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «ចូរឡើងទៅចុះ ដ្បិតថ្ងៃស្អែក យើងនឹងប្រគល់គេមកក្នុងកណ្ដាប់ដៃអ្នករាល់គ្នាហើយ»។