ត្រូវធ្វើសសរនាងនួនប្រាំ ស្រោបដោយមាសសម្រាប់រនាំងនោះ ត្រូវមានតម្ពក់មាស ហើយត្រូវសិតធ្វើជើងលង្ហិនប្រាំសម្រាប់សសរទាំងនោះ។
និក្ខមនំ 38:30 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លង្ហិននោះគេប្រើសម្រាប់ធ្វើជើងសសរ ដែលនៅមាត់ទ្វារត្រសាលជំនុំ ព្រមទាំងអាសនាលង្ហិន ប្រទាស និងគ្រឿងប្រដាប់ទាំងប៉ុន្មានសម្រាប់អាសនា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេយកលង្ហិននេះទៅប្រើសម្រាប់ធ្វើជើងទ្របង្គោល រនាំងរបស់ច្រកចូលពន្លាជួបព្រះអម្ចាស់ ព្រមទាំងធ្វើអាសនៈលង្ហិន ប្រទាសលង្ហិន និងគ្រឿងបរិក្ខារទាំងអស់របស់អាសនៈ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លង្ហិននោះគេប្រើសំរាប់ធ្វើជើងសសរ ដែលនៅមាត់ទ្វារត្រសាលជំនុំ ព្រមទាំងអាសនាលង្ហិន នឹងប្រទាស ហើយអស់ទាំងប្រដាប់សំរាប់អាសនានោះ អាល់គីតាប គេយកលង្ហិននេះទៅប្រើ សម្រាប់ធ្វើជើងទ្របង្គោលរនាំងរបស់ច្រកចូលជំរំជួបអុលឡោះតាអាឡា ព្រមទាំងធ្វើអាសនៈលង្ហិន ប្រទាសលង្ហិន និងគ្រឿងបរិក្ខារទាំងអស់របស់អាសន:។ |
ត្រូវធ្វើសសរនាងនួនប្រាំ ស្រោបដោយមាសសម្រាប់រនាំងនោះ ត្រូវមានតម្ពក់មាស ហើយត្រូវសិតធ្វើជើងលង្ហិនប្រាំសម្រាប់សសរទាំងនោះ។
រនាំងនោះមានសសរម្ភៃ និងជើងសសរម្ភៃ ត្រូវធ្វើពីលង្ហិន ឯតម្ពក់សសរ និងគន្លឹះ ត្រូវធ្វើពីប្រាក់។
សសរទាំងអស់ដែលនៅជុំវិញទីលាន ត្រូវមានគន្លឹះ និងតម្ពក់ធ្វើពីប្រាក់ និងជើងទ្រធ្វើពីលង្ហិន។
ត្រូវធ្វើប្រទាសលង្ហិនខ្ទាស់ក្រឡាគ្នាសម្រាប់អាសនាដែរ ហើយត្រូវធ្វើកងលង្ហិនបួន ដាក់នៅតាមជ្រុងប្រទាសទាំងបួន។
អស់ទាំងជើងទ្រនៅជុំវិញទីលាន ព្រមទាំងជើងទ្វារទីលាន អស់ទាំងចម្រឹងរោងឧបោសថ និងអស់ទាំងចម្រឹងជុំវិញទីលានដែរ។