Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 38:30 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

30 គេ​យក​លង្ហិន​នេះ​ទៅ​ប្រើ​សម្រាប់​ធ្វើ​ជើង​ទ្រ​បង្គោល រនាំង​របស់​ច្រក​ចូល​ពន្លា​ជួប​ព្រះ‌អម្ចាស់ ព្រម​ទាំង​ធ្វើ​អាសនៈ​លង្ហិន ប្រទាស​លង្ហិន និង​គ្រឿង​បរិក្ខារ​ទាំង​អស់​របស់​អាសនៈ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

30 លង្ហិន​នោះ​គេ​ប្រើ​សម្រាប់​ធ្វើ​ជើង​សសរ ដែល​នៅ​មាត់​ទ្វារ​ត្រសាល​ជំនុំ ព្រម​ទាំង​អាស‌នា​លង្ហិន ប្រទាស និង​គ្រឿង​ប្រដាប់​ទាំង​ប៉ុន្មាន​សម្រាប់​អាស‌នា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

30 លង្ហិន​នោះ​គេ​ប្រើ​សំរាប់​ធ្វើ​ជើង​សសរ ដែល​នៅ​មាត់​ទ្វារ​ត្រសាល​ជំនុំ ព្រម​ទាំង​អាសនា​លង្ហិន នឹង​ប្រទាស ហើយ​អស់​ទាំង​ប្រដាប់​សំរាប់​អាសនា​នោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

30 គេ​យក​លង្ហិន​នេះ​ទៅ​ប្រើ សម្រាប់​ធ្វើ​ជើង​ទ្រ​បង្គោល​រនាំង​របស់​ច្រក​ចូល​ជំរំ​ជួប​អុលឡោះ‌តាអាឡា ព្រម​ទាំង​ធ្វើ​អាសនៈ​លង្ហិន ប្រទាស​លង្ហិន និង​គ្រឿង​បរិក្ខារ​ទាំង​អស់​របស់​អាសន:។

សូមមើលជំពូក ចម្លង




និក្ខមនំ 38:30
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ត្រូវ​យក​ឈើ​នាង‌នួន​មក​ធ្វើ​សសរ​ប្រាំ​ដើម រួច​ស្រោប​មាស​ទៀត​ផង។ ត្រូវ​ថ្ពក់​វាំងនន​ភ្ជាប់​ទៅ​នឹង​សសរ​ទាំង​នោះ ដោយ​តម្ពក់​មាស។ ត្រូវ​យក​លង្ហិន​ធ្វើ​ជើង​ទ្រ​ចំនួន​ប្រាំ​សម្រាប់​ទ្រ​សសរ​ទាំង​នោះ។


រនាំង​នោះ​ត្រូវ​ភ្ជាប់​នឹង​បង្គោល​ម្ភៃ ដែល​មាន​ជើង​ទ្រ​ម្ភៃ ធ្វើ​ពី​លង្ហិន រីឯ​តម្ពក់ និង​មេ‌រូត ធ្វើ​ពី​ប្រាក់។


បង្គោល​វាំងនន​ទាំង​នោះ ភ្ជាប់​គ្នា​ដោយ​មេ‌រូត និង​តម្ពក់ ធ្វើ​ពី​ប្រាក់ ហើយ​ជើង​ទ្រ​ធ្វើ​ពី​លង្ហិន។


ចូរ​ធ្វើ​ស្នែង​ជាប់​នឹង​មុម​ទាំង​បួន​របស់​អាសនៈ ហើយ​ស្រោប​លង្ហិន​ពី​លើ។


ត្រូវ​ធ្វើ​ប្រទាស​លង្ហិន​មួយ ដែល​មាន​កង​លង្ហិន​នៅ​តាម​មុម​ទាំង​បួន។


លង្ហិន​ដែល​ប្រជា‌ជន​យក​មក​ថ្វាយ​មាន​ទម្ងន់ ២ ៤២៦​គីឡូ​ក្រាម។


រីឯ​ជើង​ទ្រ​រនាំង​ដែល​នៅ​ជុំ‌វិញ​ទី‌លាន ជើង​ទ្រ​របស់​ទ្វារ​ចូល​ទី‌លាន ចម្រឹង​ដែល​គេ​បោះ​ជុំ‌វិញ​ព្រះ‌ពន្លា និង​ចម្រឹង​រនាំង​ទី‌លាន ក៏​ធ្វើ​ពី​លង្ហិន​នេះ​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម