ព្រះអង្គក៏មានព្រះបន្ទូលទៅស្ត្រីថា៖ «យើងនឹងធ្វើឲ្យនាង មានសេចក្ដីព្រួយលំបាកជាច្រើន នៅពេលមានផ្ទៃពោះ នាងនឹងសម្រាលកូនទាំងឈឺចុកចាប់ ចិត្តនាងនឹងប្រាថ្នាចង់បានប្តី ហើយប្តីនឹងត្រួតត្រាលើនាង»។
នាងអេសធើរ 1:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្ដែ ព្រះនាងវ៉ាសធីមិនព្រមយាងមកតាមបញ្ជារបស់ស្តេច ដែលពួកមហាតលិកបានទូលថ្វាយនោះទេ។ ពេលនោះ ស្ដេចទ្រង់ក្រេវក្រោធ ហើយកំហឹងនោះក៏ឆួលឆេះក្នុងព្រះហឫទ័យជាខ្លាំង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ ព្រះមហាក្សត្រិយានីពុំព្រមយាងមក តាមបញ្ជារបស់ស្ដេច ដែលពួកមហាតលិកបានទូលថ្វាយឡើយ។ ពេលនោះ ព្រះរាជាពិរោធយ៉ាងខ្លាំង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែព្រះនាងវ៉ាសធីមិនព្រមមកតាមបង្គាប់ស្តេច ដោយសារពួកក្រមវាំងនោះទេ ហេតុនោះស្តេចទ្រង់ក្រេវក្រោធជាខ្លាំង ហើយសេចក្ដីកំហឹងនោះក៏ឆួលឆេះឡើងក្នុងព្រះទ័យទ្រង់។ អាល់គីតាប ប៉ុន្តែ មហាក្សត្រិយានីពុំព្រមមក តាមបញ្ជារបស់ស្ដេច ដែលពួកមហាតលិកបានជម្រាបជូនឡើយ។ ពេលនោះ ស្តេចខឹងយ៉ាងខ្លាំង។ |
ព្រះអង្គក៏មានព្រះបន្ទូលទៅស្ត្រីថា៖ «យើងនឹងធ្វើឲ្យនាង មានសេចក្ដីព្រួយលំបាកជាច្រើន នៅពេលមានផ្ទៃពោះ នាងនឹងសម្រាលកូនទាំងឈឺចុកចាប់ ចិត្តនាងនឹងប្រាថ្នាចង់បានប្តី ហើយប្តីនឹងត្រួតត្រាលើនាង»។
ឲ្យទៅយាងព្រះនាងវ៉ាសធី ជាអគ្គមហេសីមកនៅចំពោះទ្រង់ ទាំងពាក់មកុដរាជ្យ ដើម្បីនឹងបង្ហាញរូបឆោមឲ្យប្រជាជន និងពួកមន្ត្រីឃើញ ដ្បិតព្រះនាងមានរូបឆោមស្រស់ស្អាតគួរគយគន់។
ដូច្នេះ ស្ដេចក៏មានរាជឱង្ការទៅកាន់ពួកអ្នកប្រាជ្ញដែលស្គាល់សម័យកាល (ដ្បិតនេះជាទម្លាប់របស់ស្ដេច ដែលតែងតែពិគ្រោះនឹងពួកអ្នកដែលចេះស្ទាត់ខាងច្បាប់ និងសេចក្ដីវិនិច្ឆ័យ
ស្ដេចមានសេចក្ដីក្រោធជាខ្លាំង រួចក្រោកចេញពីកន្លែងសោយស្រា យាងចូលទៅក្នុងសួនច្បាររាជវាំង ឯហាម៉ានវិញ នៅទីនោះ អង្វរព្រះនាងអេសធើរ ជាអគ្គមហេសី សុំឲ្យរួចជីវិត ព្រោះលោកយល់ឃើញថា ស្ដេចបានសម្រេចនឹងធ្វើទោសខ្លួនហើយ។
ឱព្រះអើយ ហេតុអ្វីបានជា ព្រះអង្គបោះបង់ចោលយើងខ្ញុំរហូតដូច្នេះ? ហេតុអ្វីបានជាសេចក្ដីខ្ញាល់ របស់ព្រះអង្គហុយផ្សែង ទាស់នឹងហ្វូងចៀមនៅលើវាលស្មៅ របស់ព្រះអង្គ?
ឱព្រះយេហូវ៉ាអើយ តើដល់ពេលណាទៀត? តើព្រះអង្គខ្ញាល់រហូតឬ? តើព្រះហឫទ័យប្រចណ្ឌរបស់ព្រះអង្គ នៅតែឆេះដូចភ្លើងទៀតឬ?
កាលលោកបានមកដល់ជិតជំរំ ឃើញរូបកូនគោ ហើយឃើញគេកំពុងតែលោតរាំលេង លោកម៉ូសេកើតមានកំហឹងជាខ្លាំង រួចលោកក៏បោះបន្ទះថ្មចេញពីដៃ ហើយបោកបំបែកនៅជើងភ្នំ។
លោកអើរ៉ុនឆ្លើយថា៖ «សូមលោកម្ចាស់កុំខឹងក្តៅឡើយ លោកក៏ជ្រាបហើយថា ប្រជាជននេះជាមនុស្សដែលចូលចិត្តតែខាងផ្លូវអាក្រក់។
សេចក្ដីក្រោធរបស់ស្តេច ធៀបដូចជាសូរគ្រហឹមរបស់សិង្ហ តែសេចក្ដីសប្បុរសរបស់ស្ដេច ប្រៀបដូចជាទឹកសន្សើមនៅលើស្មៅ។
សេចក្ដីស្ញែងខ្លាចរបស់ស្តេច ប្រៀបដូចជាសំឡេងគ្រហឹមរបស់សិង្ហ អ្នកណាដែលបណ្ដាលឲ្យព្រះអង្គខ្ញាល់ឡើង ឈ្មោះថាធ្វើបាបដល់ជីវិតខ្លួនហើយ។
កាលឮដូច្នេះ ស្ដេចក៏ខ្ញាល់ ហើយក្រេវក្រោធយ៉ាងក្រៃលែង ទ្រង់ក៏បញ្ជាឲ្យបំផ្លាញពួកអ្នកប្រាជ្ញទាំងអស់ ដែលនៅស្រុកបាប៊ីឡូន។
ពេលនោះ ព្រះបាទនេប៊ូក្នេសាមានសេចក្ដីក្រេវក្រោធជាខ្លាំង ស្ដេចក៏បញ្ជាឲ្យគេនាំសាដ្រាក់ មែសាក់ និងអ័បេឌ-នេកោមក។ ដូច្នេះ គេក៏នាំអ្នកទាំងបីចូលមកចំពោះស្តេច។
ពេលនោះ ព្រះបាទនេប៊ូក្នេសាមានពេញដោយសេចក្ដីក្រេវក្រោធ ទាស់នឹងសាដ្រាក់ មែសាក់ និងអ័បេឌ-នេកោ ហើយព្រះភក្ត្ររបស់ស្ដេចក៏ផ្លាស់ប្រែ។ ស្ដេចបញ្ជាឲ្យគេដុតគុកភ្លើង ឲ្យក្តៅជាងធម្មតាប្រាំពីរដង
តើមានអ្នកណាអាចនឹងឈរនៅមុខ សេចក្ដីគ្នាន់ក្នាញ់របស់ព្រះអង្គបាន? តើអ្នកណានឹងធន់នៅបានក្នុងពេលដែល សេចក្ដីខ្ញាល់ដ៏សហ័សរបស់ព្រះអង្គឆួលឡើង? ឯសេចក្ដីក្រោធរបស់ព្រះអង្គក៏ចាក់ចេញដូចជាភ្លើង ហើយថ្មទាំងប៉ុន្មានក៏ត្រូវបែកខ្ចាយ ដោយសារព្រះអង្គ។
ប្រពន្ធរាល់គ្នាអើយ ត្រូវចុះចូលនឹងប្តីរបស់ខ្លួន ដូចជាចុះចូលនឹងព្រះអម្ចាស់ចុះ។
ដូចជាក្រុមជំនុំចុះចូលនឹងព្រះគ្រីស្ទយ៉ាងណា ប្រពន្ធក៏ត្រូវចុះចូលនឹងប្តីរបស់ខ្លួន ក្នុងគ្រប់ការទាំងអស់យ៉ាងនោះដែរ។
ព្រះយេហូវ៉ានឹងមិនអត់ទោសអ្នកនោះឡើយ គឺសេចក្ដីខ្ញាល់ និងសេចក្ដីប្រចណ្ឌរបស់ព្រះយេហូវ៉ា នឹងហុយឡើងទាស់នឹងអ្នកនោះ ហើយគ្រប់ទាំងបណ្ដាសាដែលបានកត់ក្នុងគម្ពីរនេះ នឹងនៅជាប់លើអ្នកនោះ រួចព្រះយេហូវ៉ានឹងលុបឈ្មោះគេចេញពីក្រោមមេឃ។
រីឯប្រពន្ធក៏ដូច្នោះដែរ ត្រូវចុះចូលចំពោះប្តីរបស់ខ្លួន ដើម្បីបើមានអ្នកខ្លះមិនស្តាប់បង្គាប់តាមព្រះបន្ទូល នោះប្រពន្ធអាចនឹងទាក់ទាញចិត្តប្តីរបស់ខ្លួន ដោយសារកិរិយាល្អ ក្រៅពីពាក្យសម្ដី