កុំឲ្យបោះបង់ចោលមិត្តភក្តិរបស់ខ្លួន និងមិត្តភក្តិរបស់ឪពុកឡើយ ក៏កុំចូលក្នុងផ្ទះរបស់បងប្អូនរបស់អ្នកក្នុងគ្រា ដែលអ្នកមានទុក្ខព្រួយ។ អ្នកជិតខាងដែលនៅក្បែរ នោះវិសេសជាងបងប្អូនដែលនៅឆ្ងាយ។
នាងរស់ 2:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ណាអូមីនិយាយទៅនាងរស់ ជាកូនប្រសាថា៖ «កូនអើយ បើកូនចេញទៅជាមួយពួកស្រីរបស់លោក នោះស្រួលហើយ មិនចាំបាច់ទៅស្រែណាផ្សេងទៀតទេ ក្រែងគេធ្វើបាប»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នាងណាអូមីពោលទៅកូនប្រសាទៀតថា៖ «កូននៅរើសស្រូវជាមួយស្រីបម្រើរបស់លោកបូអូសតទៅទៀត គឺជាការល្អណាស់! បើកូនទៅស្រែអ្នកដទៃ ក្រែងលោគេធ្វើបាប»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះន៉ាអូមីនិយាយទៅនាងរស់ជាកូនប្រសាថា កូនអើយ បើឯងចេញទៅជាមួយនឹងពួកស្រីរបស់លោក មិនឲ្យមានអ្នកណាជួបនឹងឯងនៅស្រែឯទៀត នោះស្រួលហើយ អាល់គីតាប នាងណាអូមីពោលទៅកូនប្រសាទៀតថា៖ «កូននៅរើសស្រូវជាមួយស្រីបម្រើរបស់លោកបូអូសតទៅទៀត គឺជាការល្អណាស់! បើកូនទៅស្រែអ្នកដទៃ ក្រែងលោគេធ្វើបាប»។ |
កុំឲ្យបោះបង់ចោលមិត្តភក្តិរបស់ខ្លួន និងមិត្តភក្តិរបស់ឪពុកឡើយ ក៏កុំចូលក្នុងផ្ទះរបស់បងប្អូនរបស់អ្នកក្នុងគ្រា ដែលអ្នកមានទុក្ខព្រួយ។ អ្នកជិតខាងដែលនៅក្បែរ នោះវិសេសជាងបងប្អូនដែលនៅឆ្ងាយ។
៙ ឱនាងដែលល្អលើសជាងគេក្នុងពួកស្រីៗអើយ បើមិនដឹងទេ មានតែចេញទៅតាមដានជើង របស់ហ្វូងសត្វទៅ ហើយឃ្វាលកូនពពែរបស់ឯង ក្បែរត្រសាលរបស់ពួកគង្វាលចុះ។
ពេលពេត្រុសកំពុងតែនៅក្នុងទីលានខាងក្រោម ស្រីបម្រើម្នាក់របស់សម្ដេចសង្ឃក៏មកដល់។
នាងរស់ជាសាសន៍ម៉ូអាប់នោះ ក៏ឆ្លើយឡើងថា៖ «ចាស៎ លោកមានប្រសាសន៍នឹងខ្ញុំដែរថា "នាងត្រូវនៅជាប់នឹងពួកអ្នកបម្រើរបស់ខ្ញុំនេះ រហូតដល់ច្រូតចម្រូតទាំងប៉ុន្មានរបស់ខ្ញុំហើយ"»។
ដូច្នេះ នាងក៏នៅជាប់ជាមួយពួកស្រីៗរបស់លោកបូអូសនោះ ទាំងខំរើសសន្សំទាល់តែចម្រូតស្រូវ និងស្រូវភោជ្ជសាលី បានហើយ នាងក៏នៅជាមួយម្តាយក្មេក។