ឥឡូវនេះ សូមឲ្យព្រះយេហូវ៉ាសម្ដែងសេចក្ដីសប្បុរស និងសេចក្ដីទៀងត្រង់ដល់អ្នករាល់គ្នាចុះ ខ្ញុំក៏នឹងសងដល់អ្នករាល់គ្នាដោយសប្បុរសនោះដែរ។
នាងរស់ 1:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គាត់និយាយទៅកូនប្រសាទាំងពីរថា៖ «ចូរកូនត្រឡប់ទៅរកផ្ទះម្តាយរៀងខ្លួនវិញចុះ សូមឲ្យព្រះយេហូវ៉ាផ្តល់សេចក្ដីសប្បុរសដល់កូន ដូចជាកូនបានប្រព្រឹត្តនឹងខ្មោចប្តី ហើយនឹងម្តាយដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ នាងណាអូមីពោលទៅកាន់កូនប្រសាស្រីទាំងពីរថា៖ «ចូរកូនត្រឡប់ទៅនៅជាមួយម្ដាយរៀងៗខ្លួនវិញទៅ! សូមព្រះអម្ចាស់សម្តែងព្រះហឫទ័យសប្បុរសចំពោះនាង ដូចនាងធ្លាប់មានចិត្តសប្បុរសចំពោះកូនខ្ញុំដែលបានស្លាប់ទៅហើយ និងចំពោះរូបខ្ញុំដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គាត់និយាយទៅកូនប្រសាទាំង២ថា ចូរឯងត្រឡប់ទៅឯផ្ទះម្តាយឯងវិញរៀងខ្លួនចុះ សូមឲ្យព្រះយេហូវ៉ាផ្តល់សេចក្ដីសប្បុរសដល់ឯង ដូចជាឯងបានប្រព្រឹត្តនឹងខ្មោចប្ដីឯង ហើយនឹងអញដែរ អាល់គីតាប ពេលនោះ នាងណាអូមីពោលទៅកាន់កូនប្រសាស្រីទាំងពីរថា៖ «ចូរកូនត្រឡប់ទៅនៅជាមួយម្តាយរៀងៗខ្លួនវិញទៅ! សូមអុលឡោះតាអាឡាសំដែងចិត្តសប្បុរសចំពោះនាង ដូចនាងធ្លាប់មានចិត្តសប្បុរសចំពោះកូនខ្ញុំដែលបានស្លាប់ទៅហើយ និងចំពោះរូបខ្ញុំដែរ។ |
ឥឡូវនេះ សូមឲ្យព្រះយេហូវ៉ាសម្ដែងសេចក្ដីសប្បុរស និងសេចក្ដីទៀងត្រង់ដល់អ្នករាល់គ្នាចុះ ខ្ញុំក៏នឹងសងដល់អ្នករាល់គ្នាដោយសប្បុរសនោះដែរ។
ប្រពន្ធរាល់គ្នាអើយ ត្រូវចុះចូលនឹងប្តីរបស់ខ្លួន ដូចជាចុះចូលនឹងព្រះអម្ចាស់ចុះ។
ប្រពន្ធរាល់គ្នាអើយ ចូរចុះចូលចំពោះប្តីរបស់ខ្លួន ព្រោះជាការត្រឹមត្រូវនៅក្នុងព្រះអម្ចាស់។
ដោយដឹងថា អ្នករាល់គ្នានឹងទទួលរង្វាន់ជាមត៌កពីព្រះអម្ចាស់ ដ្បិតអ្នករាល់គ្នាបម្រើព្រះគ្រីស្ទជាព្រះអម្ចាស់។
ហើយម៉ាឡូន និងគីលីយ៉ូនក៏ស្លាប់ទាំងពីរនាក់ទៅ នៅសល់តែណាអូមីម្នាក់ឯង បាត់កូនទាំងពីរ ទាំងប្តី។
ដូច្នេះ គាត់ក៏ចេញពីលំនៅខ្លួន នាំទាំងកូនប្រសាស្រីទាំងពីរ ដើរទៅតាមផ្លូវ ដើម្បីនឹងត្រឡប់ទៅស្រុកយូដាវិញ។
សូមឲ្យព្រះយេហូវ៉ាប្រោសមេត្តា ឲ្យកូនបានសេចក្ដីស្រាកស្រាន្ត នៅក្នុងផ្ទះរបស់ប្តីមួយទៀតរៀងខ្លួនចុះ» រួចគាត់ក៏ថើបនាងទាំងពីរ ហើយគេឡើងសំឡេងយំទាំងអស់គ្នា។
នោះគាត់និយាយទៅកូនប្រសាថា៖ «សូមឲ្យលោកបានព្រះពរពីព្រះយេហូវ៉ាចុះ ដោយព្រោះលោកមិនដែលខានប្រព្រឹត្តដោយសប្បុរសដល់ទាំងមនុស្សរស់ និងមនុស្សស្លាប់ផង»។ រួចណាអូមីនិយាយថា៖ «លោកនោះជាសាច់ញាតិជិតដិតនឹងយើងទេ លោកជាអ្នកដែលមានច្បាប់នឹងលោះឲ្យយើងបាន»។
លោកតបថា៖ «នាងអើយ សូមឲ្យនាងបានប្រកបដោយពរនៃព្រះយេហូវ៉ាចុះ ពេលនេះ នាងបានសម្ដែងទឹកចិត្តសប្បុរសវិសេសជាងមុន ដោយនាងមិនបានទៅតាមកំលោះៗ ទោះក្រ ឬមានក្ដី។