Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




នាង​រស់ 3:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 លោក​តប​ថា៖ «នាង​អើយ សូម​ឲ្យ​នាង​បាន​ប្រកប​ដោយ​ពរ​នៃ​ព្រះ‌យេហូវ៉ា​ចុះ ពេល​នេះ នាង​បាន​សម្ដែង​ទឹក​ចិត្ត​សប្បុរស​វិសេស​ជាង​មុន ដោយ​នាង​មិន​បាន​ទៅ​តាម​កំលោះៗ ទោះ​ក្រ ឬ​មាន​ក្ដី។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 លោក​បូអូស​ពោល​ថា៖ «សូម​ព្រះ‌អម្ចាស់​ប្រទាន​ពរ​ដល់​នាង! នាង​ប្រព្រឹត្ត​ដូច្នេះ គឺ​នាង​បង្ហាញ​ចិត្ត​ស្មោះ​ត្រង់​ប្រសើរ​ជាង​ពី​មុន​ទៅ​ទៀត គឺ​នាង​មិន​បាន​ដើរ​រក​ប្រុស​ក្មេងៗ ទោះ​ជា​អ្នក​មាន ឬ​អ្នក​ក្រ​ក្ដី មក​ធ្វើ​ជា​ប្ដី​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 លោក​តប​ថា នាង​អើយ សូម​ឲ្យ​នាង​បាន​ប្រកប​ដោយ​ពរ​នៃ​ព្រះ‌យេហូវ៉ា​ចុះ នាង​បាន​សំដែង​ទឹក​ចិត្ត​ដ៏​សប្បុរស នៅ​ជាន់​ក្រោយ​នេះ វិសេស​ជាង​មុន​ណាស់ ដោយ​នាង​មិន​បាន​ទៅ​តាម​កំឡោះៗ ទោះ​ក្រ ឬ​មាន​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

10 លោក​បូអូស​ពោល​ថា៖ «សូមអុលឡោះ‌តាអាឡា​ប្រទាន​ពរ​ដល់​នាង! នាង​ប្រព្រឹត្ត​ដូច្នេះ គឺ​នាង​បង្ហាញ​ចិត្ត​ស្មោះ​ត្រង់​ប្រសើរ​ជាង​ពី​មុន​ទៅ​ទៀត គឺ​នាង​មិន​បាន​ដើរ​រក​ប្រុស​ក្មេងៗ ទោះ​ជា​អ្នក​មាន ឬ​អ្នក​ក្រ​ក្តី​មក​ធ្វើ​ជា​ប្ដី​ទេ។

សូមមើលជំពូក ចម្លង




នាង​រស់ 3:10
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ឡាបាន់​និយាយ​ថា៖ «សូម​អញ្ជើញ​ចូល​មក ឱ​អ្នក​ដែល​ប្រកប​ដោយ​ព្រះ‌ពរ​នៃ​ព្រះ‌យេហូវ៉ា​អើយ ហេតុ​អ្វី​បាន​ជា​អ្នក​ឈរ​នៅ​ខាង​ក្រៅ​ដូច្នេះ? ខ្ញុំ​បាន​រៀបចំ​ផ្ទះ និង​កន្លែង​មួយ​សម្រាប់​អូដ្ឋ​ស្រេច​ហើយ»។


គាត់​និយាយ​ទៅ​កូន​ប្រសា​ទាំង​ពីរ​ថា៖ «ចូរ​កូន​ត្រឡប់​ទៅ​រក​ផ្ទះ​ម្តាយ​រៀង​ខ្លួន​វិញ​ចុះ សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ផ្តល់​សេចក្ដី​សប្បុរស​ដល់​កូន ដូច​ជា​កូន​បាន​ប្រព្រឹត្ត​នឹង​ខ្មោច​ប្តី ហើយ​នឹង​ម្តាយ​ដែរ។


លោក​បូអូស​ឆ្លើយ​ទៅ​នាង​ថា៖ «គេ​បាន​ប្រាប់​ដល់​ខ្ញុំ ពី​គ្រប់​ទាំង​កិរិយា ដែល​នាង​បាន​ប្រព្រឹត្ត​នឹង​ម្តាយ​ក្មេក ក្រោយ​ពី​ប្តី​នាង​ស្លាប់​ទៅ ហើយ​ពី​ការ​ដែល​នាង​បាន​លះ​ចោល​ឪពុក​ម្តាយ និង​ស្រុក​កំណើត​របស់​នាង មក​ក្នុង​សាសន៍​នេះ ដែល​នាង​មិន​ស្គាល់​ពី​មុន​មក​ផង។


នោះ​គាត់​និយាយ​ទៅ​កូន​ប្រសា​ថា៖ «សូម​ឲ្យ​លោក​បាន​ព្រះពរ​ពី​ព្រះ‌យេហូវ៉ា​ចុះ ដោយ​ព្រោះ​លោក​មិន​ដែល​ខាន​ប្រព្រឹត្ត​ដោយ​សប្បុរស​ដល់​ទាំង​មនុស្ស​រស់ និង​មនុស្ស​ស្លាប់​ផ​ង»។ រួច​ណា‌អូមី​និយាយ​ថា៖ «លោក​នោះ​ជា​សាច់‌ញាតិ​ជិត​ដិត​នឹង​យើង​ទេ លោក​ជា​អ្នក​ដែល​មាន​ច្បាប់​នឹង​លោះ​ឲ្យ​យើង​បាន»។


ឯ​លោក​បូអូស​បាន​មក​ពី​បេថ្លេ‌ហិម គាត់​និយាយ​ទៅ​កាន់​ពួក​អ្នក​ចម្រូត​ថា៖ «សូម​ព្រះ‌យេហូវ៉ា​គង់​ជា​មួយ​អ្នក​រាល់​គ្នា» គេ​ឆ្លើយ​ថា៖ «សូម​ព្រះ‌យេហូវ៉ា​ប្រទាន​ពរ​ដល់​លោក»។


លោក​សួរ​ថា៖ «តើ​អ្នក​ណា​នេះ?» នាង​ឆ្លើយ​ថា៖ «នាង​ខ្ញុំ​ឈ្មោះ​រស់ ជា​ស្រី​បម្រើ​របស់​លោក​ម្ចាស់ សូម​បណ្តោយ​ផួយ​មក​ដណ្តប់​ឲ្យ​ស្រី​បម្រើ​របស់​លោក​ម្ចាស់​ផង ដ្បិត​លោក​ម្ចាស់​ជា​អ្នក​មាន​ច្បាប់​នឹង​លោះ​បាន»។


ដូច្នេះ លោកសាំយូ‌អែល​ក៏​ទៅ​រក​ស្ដេច​សូល ហើយ​ស្ដេច​សូល​មាន​រាជ‌ឱង្ការ​ថា៖ «សូម​ឲ្យ​លោក​បាន​ប្រកប​ដោយ​ពរ​ពី​ព្រះ‌យេហូវ៉ា ខ្ញុំ​បាន​ធ្វើ​សម្រេច តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ហើយ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម