ដ្បិតស្តេចខាងជើងនឹងវិលត្រឡប់មកវិញ ទាំងលើកទ័ពយ៉ាងច្រើនសន្ធឹក លើសជាងមុនទៅទៀត ហើយប៉ុន្មានឆ្នាំក្រោយមក ស្ដេចនឹងលើកទ័ពយ៉ាងធំ ទាំងមានគ្រឿងសស្ត្រាវុធយ៉ាងច្រើនមកជាមួយ។
ដានីយ៉ែល 11:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅគ្រានោះ នឹងមានមនុស្សជាច្រើនងើបឡើង ទាស់ប្រឆាំងនឹងស្តេចខាងត្បូង ក៏នឹងមានមនុស្សឃោរឃៅខ្លះក្នុងចំណោមប្រជាជនរបស់អ្នកលើកខ្លួនឡើងដែរ ដើម្បីឲ្យបានសម្រេចតាមនិមិត្តនោះ តែគេនឹងត្រូវដួលចុះ។ ព្រះគម្ពីរខ្មែរសាកល “នៅគ្រានោះ មនុស្សជាច្រើននឹងក្រោកឡើងប្រឆាំងនឹងស្ដេចនៃទិសខាងត្បូង ហើយមនុស្សកំណាចក្នុងប្រជាជនរបស់អ្នកនឹងលើកខ្លួនឡើង ដើម្បីបំពេញនិមិត្តឲ្យសម្រេច ប៉ុន្តែពួកគេនឹងដួលចុះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅគ្រានោះ នឹងមានមនុស្សជាច្រើនប្រឆាំងនឹងស្ដេចខាងត្បូង ហើយមានមនុស្សឃោរឃៅជាច្រើនក្នុងចំណោមប្រជាជនរបស់លោក លើកគ្នាបះបោរ ស្របតាមនិមិត្តហេតុដ៏អស្ចារ្យនោះ តែពួកគេពុំអាចសម្រេចគម្រោងការរបស់ខ្លួនបានឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅគ្រានោះ នឹងមានមនុស្សជាច្រើនតាំងខ្លួនឡើង ទាស់នឹងស្តេចខាងត្បូង ឯក្នុងសាសន៍របស់អ្នក ក៏នឹងមានពួកមនុស្សច្រឡោតខ្លះលើកខ្លួនឡើងដែរ ដើម្បីនឹងសំរេចការជាក់ស្តែងនេះ តែគេនឹងត្រូវដួលចុះទេ អាល់គីតាប នៅគ្រានោះ នឹងមានមនុស្សជាច្រើនប្រឆាំងនឹងស្ដេចខាងត្បូង ហើយមានមនុស្សឃោរឃៅជាច្រើនក្នុងចំណោមប្រជាជនរបស់គាត់ លើកគ្នាបះបោរ ស្របតាមនិមិត្តហេតុដ៏អស្ចារ្យនោះ តែពួកគេពុំអាចសម្រេចគម្រោងការរបស់ខ្លួនបានឡើយ។ |
ដ្បិតស្តេចខាងជើងនឹងវិលត្រឡប់មកវិញ ទាំងលើកទ័ពយ៉ាងច្រើនសន្ធឹក លើសជាងមុនទៅទៀត ហើយប៉ុន្មានឆ្នាំក្រោយមក ស្ដេចនឹងលើកទ័ពយ៉ាងធំ ទាំងមានគ្រឿងសស្ត្រាវុធយ៉ាងច្រើនមកជាមួយ។
ពេលនោះ ស្តេចខាងជើងនឹងចូលមក លើកដីព័ទ្ធជុំវិញ ហើយចាប់យកទីក្រុងដែលមានកំផែងយ៉ាងរឹងមាំ ឯកងទ័ពរបស់ស្ដេចខាងត្បូងមិនអាចទប់ទល់បានទេ សូម្បីតែទ័ពពិសេសរបស់ស្តេច ក៏មិនអាចទប់បានដែរ ដ្បិតនឹងគ្មានកម្លាំងទប់ទល់ឡើយ។
ដ្បិតព្រះបានបណ្ដាលចិត្តគេ ឲ្យធ្វើតាមគំនិតរបស់ព្រះអង្គ ដោយមូលគំនិតតែមួយ ហើយប្រគល់រាជ្យរបស់គេឲ្យសត្វនោះ រហូតទាល់តែព្រះបន្ទូលរបស់ព្រះបានសម្រេច។