តំណតពីកេហាត់មក មានត្រកូលអាំរ៉ាម ត្រកូលយីតសារ ត្រកូលហេប្រុន និងត្រកូលអ៊ូស៊ាល។ នេះហើយជាពូជអំបូររបស់កេហាត់។
ជនគណនា 3:28 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចំនួនប្រុសៗទាំងអស់ រាប់ចាប់ពីអាយុមួយខែឡើងទៅមាន ៨ ៦០០ នាក់។ អ្នកទាំងនេះមានភារកិច្ចថែរក្សាទីបរិសុទ្ធ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចំនួនរបស់ពួកគេ រាប់ប្រុសៗដែលមានអាយុពីមួយខែឡើងទៅ មានទាំងអស់ ៨ ៦០០ នាក់។ ពួកគេមានភារកិច្ចថែរក្សាទីសក្ការៈ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តាមចំនួនពួកប្រុសៗ ចាប់តាំងពីអាយុ១ខែឡើងទៅលើ នោះមាន៨ពាន់៦០០នាក់ ជាអ្នករក្សាទីបរិសុទ្ធ អាល់គីតាប ចំនួនរបស់ពួកគេ រាប់ប្រុសៗដែលមានអាយុពីមួយខែឡើងទៅ មានទាំងអស់ ៨ ៦០០ នាក់។ ពួកគេមានភារកិច្ចថែរក្សាទីសក្ការៈ។ |
តំណតពីកេហាត់មក មានត្រកូលអាំរ៉ាម ត្រកូលយីតសារ ត្រកូលហេប្រុន និងត្រកូលអ៊ូស៊ាល។ នេះហើយជាពូជអំបូររបស់កេហាត់។
ការទទួលខុសត្រូវរបស់គេ គឺហិបនៃសេចក្ដីសញ្ញា តុ ជើងចង្កៀង អាសនា និងប្រដាប់ប្រដាសម្រាប់ទីបរិសុទ្ធដែលពួកសង្ឃប្រើប្រាស់ វាំងនន គឺរបស់ទាំងអស់ដែលបម្រើឲ្យកិច្ចការនេះ។
គេត្រូវបំពេញកិច្ចការឲ្យគាត់ និងឲ្យក្រុមជំនុំទាំងអស់នៅមុខត្រសាលជំនុំ ដើម្បីបម្រើកិច្ចការនៅក្នុងរោងឧបោសថ។