តែព្រះយេហូវ៉ាជាព្រះនៃយើង បានប្រគល់ស្តេចមកយើង ហើយយើងបានប្រហារទ្រង់ និងកូនចៅទ្រង់ ព្រមទាំងមនុស្សរបស់ទ្រង់ទាំងអស់។
ចោទិយកថា 31:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ានឹងធ្វើដល់គេ ដូចព្រះអង្គបានធ្វើដល់ស៊ីហុន និងអុក ជាស្តេចសាសន៍អាម៉ូរី និងដល់ស្រុករបស់គេ កាលព្រះអង្គបានបំផ្លាញគេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់នឹងកម្ទេចប្រជាជាតិទាំងនោះ ដូចព្រះអង្គបានកម្ទេចស៊ីហុន និងអុកជាស្ដេចរបស់ជនជាតិអាម៉ូរី ព្រមទាំងស្រុករបស់គេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ាទ្រង់នឹងធ្វើដល់គេ ដូចជាទ្រង់បានធ្វើដល់ស៊ីហុន នឹងអុកជាស្តេចសាសន៍អាម៉ូរី ព្រមទាំងស្រុកគេ ដែលទ្រង់បានបំផ្លាញនោះផង អាល់គីតាប អុលឡោះតាអាឡានឹងកំទេចប្រជាជាតិទាំងនោះ ដូចទ្រង់បានកំទេចស៊ីហុន និងអុកជាស្តេចរបស់ជនជាតិអាម៉ូរី ព្រមទាំងស្រុករបស់គេ។ |
តែព្រះយេហូវ៉ាជាព្រះនៃយើង បានប្រគល់ស្តេចមកយើង ហើយយើងបានប្រហារទ្រង់ និងកូនចៅទ្រង់ ព្រមទាំងមនុស្សរបស់ទ្រង់ទាំងអស់។
នៅវេលានោះ ខ្ញុំបានបង្គាប់យ៉ូស្វេថា "ភ្នែករបស់អ្នកបានឃើញអស់ទាំងការដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកបានធ្វើចំពោះស្តេចទាំងពីរនេះហើយ ព្រះយេហូវ៉ាក៏នឹងធ្វើចំពោះទាំងនគរទាំងប៉ុន្មានដែលអ្នកនឹងឆ្លងចូលទៅយ៉ាងនោះដែរ។
ព្រះយេហូវ៉ាជាព្រះរបស់អ្នក នឹងយាងនាំមុខអ្នក។ ព្រះអង្គនឹងបំផ្លាញសាសន៍ទាំងនេះចេញពីមុខអ្នក ហើយអ្នកនឹងចាប់យកស្រុកទាំងនេះ។ លោកយ៉ូស្វេនឹងនាំមុខអ្នកឆ្លងទៅ ដូចព្រះយេហូវ៉ាបានមានព្រះបន្ទូល។
ព្រះយេហូវ៉ានឹងប្រគល់គេមកអ្នករាល់គ្នា ហើយអ្នកត្រូវប្រព្រឹត្តចំពោះគេ តាមគ្រប់ទាំងបទបញ្ជាដែលខ្ញុំបានបង្គាប់អ្នក។
អ្នកនឹងបំផ្លាញអស់ទាំងសាសន៍ដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកប្រគល់មកអ្នកឲ្យវិនាសទៅ។ ភ្នែករបស់អ្នកមិនត្រូវប្រណីដល់គេឡើយ ក៏មិនត្រូវគោរពបម្រើព្រះរបស់គេដែរ ដ្បិតនោះជាអន្ទាក់ដល់អ្នក។
កាលណាព្រះយេហូវ៉ាជាព្រះរបស់អ្នកបានប្រគល់សាសន៍ទាំងនោះមកអ្នក ហើយអ្នកបានឈ្នះគេ នោះត្រូវបំផ្លាញគេឲ្យអស់កុំឲ្យសល់ មិនត្រូវតាំងសញ្ញាជាមួយគេ ឬអាណិតមេត្តាដល់គេឡើយ។
យើងចាត់សត្វឪម៉ាល់ឲ្យទៅមុនអ្នករាល់គ្នា ហើយបណ្តេញពួកគេចេញពីមុខអ្នករាល់គ្នា គឺស្តេចទាំងពីររបស់សាសន៍អាម៉ូរី មិនមែនដោយដាវ ឬធ្នូរបស់អ្នករាល់គ្នាឡើយ។