ឱអេស៊ីព្ទអើយ ព្រះអង្គបានចាត់ទីសម្គាល់ និងការអស្ចារ្យ ឲ្យចូលទៅកណ្ដាលឯង គឺឲ្យទាស់នឹងផារ៉ោន និងមហាតលិកទាំងប៉ុន្មានរបស់ទ្រង់។
ចោទិយកថា 11:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទីសម្គាល់ និងការទាំងប៉ុន្មាន ដែលព្រះអង្គបានធ្វើនៅកណ្ដាលស្រុកអេស៊ីព្ទ ទាស់នឹងផារ៉ោន ជាស្តេចស្រុកអេស៊ីព្ទ និងដល់ស្រុកទាំងមូលរបស់ព្រះអង្គ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នករាល់គ្នាក៏បានឃើញទីសម្គាល់ និងការអស្ចារ្យផ្សេងៗ ដែលព្រះអង្គធ្វើនៅស្រុកអេស៊ីប ប្រឆាំងនឹងព្រះចៅផារ៉ោន ជាស្ដេចស្រុកអេស៊ីប និងប្រជាជនក្នុងស្រុកនោះទាំងមូលដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រមទាំងទីសំគាល់ នឹងការទាំងប៉ុន្មាន ដែលទ្រង់បានធ្វើនៅកណ្តាលស្រុកអេស៊ីព្ទ ដល់ទាំងផារ៉ោន ជាស្តេចស្រុកអេស៊ីព្ទ នឹងស្រុករបស់ទ្រង់ទាំងមូលដែរ អាល់គីតាប អ្នករាល់គ្នាក៏បានឃើញទីសំគាល់ និងការអស្ចារ្យផ្សេងៗដែលទ្រង់ធ្វើ នៅស្រុកអេស៊ីបប្រឆាំងនឹងស្តេចហ្វៀរ៉អ៊ូន ជាស្តេចស្រុកអេស៊ីប និងប្រជាជនក្នុងស្រុកនោះទាំងមូលដែរ។ |
ឱអេស៊ីព្ទអើយ ព្រះអង្គបានចាត់ទីសម្គាល់ និងការអស្ចារ្យ ឲ្យចូលទៅកណ្ដាលឯង គឺឲ្យទាស់នឹងផារ៉ោន និងមហាតលិកទាំងប៉ុន្មានរបស់ទ្រង់។
ព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា ដែលយាងនាំមុខអ្នករាល់គ្នា ព្រះអង្គនឹងច្បាំងជំនួសអ្នករាល់គ្នា ដូចជាព្រះអង្គបានច្បាំងសម្រាប់អ្នករាល់គ្នានៅស្រុកអេស៊ីព្ទ នៅចំពោះមុខអ្នករាល់គ្នា
និងពីការដែលព្រះអង្គបានធ្វើដល់កងទ័ពអេស៊ីព្ទ ទាំងសេះ និងរទេះចម្បាំងរបស់ពួកគេ គឺដែលព្រះអង្គបានធ្វើឲ្យទឹកសមុទ្រក្រហម ហូរគ្របលើពួកគេ នៅពេលពួកគេដេញតាមអ្នករាល់គ្នា ហើយព្រះយេហូវ៉ាបានបំផ្លាញគេរហូតដល់ថ្ងៃនេះ
ឬតើដែលមានព្រះណាប្រថុយទៅយកសាសន៍មួយសម្រាប់អង្គទ្រង់ ពីកណ្ដាលសាសន៍មួយទៀត ដោយសារការល្បង ដោយទីសម្គាល់ ដោយការអស្ចារ្យ ដោយចម្បាំង ដោយព្រះហស្តដ៏ខ្លាំងពូកែ និងដោយព្រះពាហុលើកសម្រេច ហើយដោយការគួរស្ញែងខ្លាចដ៏ធំ ដូចជាគ្រប់ទាំងការដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកបានធ្វើសម្រាប់អ្នកនៅស្រុកអេស៊ីព្ទ នៅចំពោះមុខអ្នកឬទេ?
គឺពីការល្បងលយ៉ាងធំដែលភ្នែកអ្នកបានឃើញ ពីទីសម្គាល់ និងការអស្ចារ្យ ពីព្រះហស្តដ៏ខ្លាំងពូកែ និងព្រះពាហុលើកសម្រេច ដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកបានប្រើ ដើម្បីនាំអ្នកចេញមក។ ដូច្នេះ ព្រះយេហូវ៉ាជាព្រះរបស់អ្នក ក៏នឹងប្រព្រឹត្តចំពោះជាតិសាសន៍ទាំងប៉ុន្មាន ដែលអ្នកខ្លាចយ៉ាងនោះដែរ។