លុះបង្រៀនគេចប់ហើយ ព្រះអង្គមានព្រះបន្ទូលទៅស៊ីម៉ូនថា៖ «ចូរចេញទូកទៅទឹកជ្រៅ ហើយទម្លាក់អួនចាប់ត្រីចុះ»។
កិច្ចការ 21:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលយើងបានលាពួកគេចេញទៅ យើងបានចេញសំពៅតម្រង់ទៅកោះកូស ហើយនៅថ្ងៃបន្ទាប់ យើងមកដល់កោះរូដូស រួចចេញពីទីនោះ ទៅក្រុងប៉ាតារ៉ា។ ព្រះគម្ពីរខ្មែរសាកល យើងបានចាកចេញពីពួកគេ ក៏ចុះសំពៅ ហើយទៅត្រង់រហូតដល់កូស។ នៅថ្ងៃបន្ទាប់ យើងទៅដល់រ៉ូដូស ហើយពីទីនោះយើងទៅដល់ប៉ាតារ៉ា។ Khmer Christian Bible ពេលយើងលាពួកគេរួចហើយ ក៏ជិះសំពៅតម្រង់ទៅកោះកូស នៅថ្ងៃបន្ទាប់ យើងបានមកដល់កោះរ៉ូដូស រួចក៏ចេញពីទីនោះទៅក្រុងប៉ាតារ៉ា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រោយពីបានលាពួកគេទាំងអាឡោះអាល័យហើយ យើងចេញសំពៅតម្រង់ឆ្ពោះទៅកោះកូស។ នៅថ្ងៃបន្ទាប់ យើងបានទៅដល់កោះរ៉ូដូស ហើយចេញពីកោះរ៉ូដូសទៅដល់ក្រុងប៉ាតារ៉ា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលយើងបានឃ្លាតចេញផុតពីគេទៅហើយ នោះក៏បើកក្តោងដំរង់ទៅឯកោះកូស ហើយថ្ងៃក្រោយបានដល់កោះរ៉ូដូស រួចពីនោះទៅដល់ក្រុងប៉ាតារ៉ា អាល់គីតាប ក្រោយពីបានលាពួកគេទាំងអាឡោះអាល័យហើយ យើងចេញសំពៅតម្រង់ឆ្ពោះទៅកោះកូស។ នៅថ្ងៃបន្ទាប់ យើងបានទៅដល់កោះរ៉ូដូស ហើយចេញពីកោះរ៉ូដូស ទៅដល់ក្រុងប៉ាតារ៉ា។ |
លុះបង្រៀនគេចប់ហើយ ព្រះអង្គមានព្រះបន្ទូលទៅស៊ីម៉ូនថា៖ «ចូរចេញទូកទៅទឹកជ្រៅ ហើយទម្លាក់អួនចាប់ត្រីចុះ»។
ថ្ងៃមួយ ព្រះអង្គយាងចុះទូកជាមួយសិស្សព្រះអង្គ ហើយព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ចូរយើងឆ្លងបឹងទៅត្រើយម្ខាង»។ ពួកគេក៏ចេញទូកទៅ
យើងចុះសំពៅមួយពីក្រុងអាត្រាមីត ដែលបម្រុងនឹងចេញទៅកំពង់ផែនានាតាមឆ្នេរសមុទ្រស្រុកអាស៊ី។ យើងចេញដំណើរទៅទាំងមានលោកអើរីស្តាក ជាអ្នកស្រុកម៉ាសេដូន ដែលនៅក្រុងថែស្សាឡូនីច រួមដំណើរជាមួយដែរ។
បងប្អូនអើយ កាលយើងនៅឆ្ងាយពីអ្នករាល់គ្នា អស់មួយរយៈខ្លី នោះឆ្ងាយតែរូបកាយទេ មិនមែនឆ្ងាយចិត្តឡើយ យើងស្វះស្វែងចង់ឃើញមុខអ្នករាល់គ្នាខ្លាំងណាស់