នាងមានប្រសាសន៍ទៅកាន់ស្តេចស៊ូឡៃម៉ានថា៖ «ពាក្យទាំងប៉ុន្មាន ដែលខ្ញុំបានឮគេនិយាយនៅក្នុងស្រុករបស់ខ្ញុំ ស្តីអំពីស្តេច និងអំពីប្រាជ្ញារបស់ស្តេចនោះ ពិតជាត្រឹមត្រូវមែន!
២ របាក្សត្រ 9:5 - អាល់គីតាប «ពាក្យទាំងប៉ុន្មានដែលខ្ញុំបានឮគេនិយាយនៅក្នុងស្រុករបស់ខ្ញុំ ស្តីអំពីស្តេច និងអំពីប្រាជ្ញារបស់ស្តេច ពិតជាត្រឹមត្រូវមែន! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះនាងមានសវនីយ៍ទៅស្តេចថា៖ «ពាក្យដែលខ្ញុំម្ចាស់បានឮនិយាយ នៅស្រុកខ្ញុំម្ចាស់ ពីរាជកិច្ច និងប្រាជ្ញារបស់ព្រះករុណា នោះគឺពិតប្រាកដមែន ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «ពាក្យទាំងប៉ុន្មានដែលខ្ញុំម្ចាស់បានឮគេនិយាយនៅក្នុងស្រុករបស់ខ្ញុំម្ចាស់ ស្ដីអំពីព្រះករុណា និងអំពីប្រាជ្ញារបស់ព្រះករុណា ពិតជាត្រឹមត្រូវមែន! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចមានសវនីយ៍ទៅស្តេចថា ពាក្យដែលខ្ញុំម្ចាស់បានឮនិយាយ នៅស្រុកខ្ញុំម្ចាស់ ពីព្រះរាជកិច្ច នឹងប្រាជ្ញារបស់ទ្រង់ នោះក៏ពិតប្រាកដមែន |
នាងមានប្រសាសន៍ទៅកាន់ស្តេចស៊ូឡៃម៉ានថា៖ «ពាក្យទាំងប៉ុន្មាន ដែលខ្ញុំបានឮគេនិយាយនៅក្នុងស្រុករបស់ខ្ញុំ ស្តីអំពីស្តេច និងអំពីប្រាជ្ញារបស់ស្តេចនោះ ពិតជាត្រឹមត្រូវមែន!
ឃើញម្ហូបអាហាររបស់ស្តេច លំនៅដ្ឋានរបស់នាម៉ឺនមន្ត្រីរបៀបរបប និងឯកសណ្ឋានរបស់ពួកអ្នកបម្រើ ពួកមហាតលិក និងឯកសណ្ឋានរបស់ពួកគេ ព្រមទាំងឃើញគូរបានដុត ដែលស្តេចធ្វើនៅក្នុងដំណាក់របស់អុលឡោះតាអាឡា នាងក៏កោតស្ញប់ស្ញែងយ៉ាងខ្លាំង ហើយមានប្រសាសន៍ទៅកាន់ស្តេចស៊ូឡៃម៉ានថា៖
មុនពេលខ្ញុំមកដល់ និងមុនពេលខ្ញុំឃើញផ្ទាល់នឹងភ្នែក ខ្ញុំមិនបានជឿពាក្យដែលគេថ្លែងទេ ឥឡូវនេះខ្ញុំយល់ឃើញថាអ្វីៗដែលគេរៀបរាប់ប្រាប់ខ្ញុំ អំពីប្រាជ្ញាដ៏ឧត្តុង្គឧត្តមរបស់ស្តេច ត្រឹមត្រូវតែពាក់កណ្តាលប៉ុណ្ណោះ។ ស្តេចមានប្រាជ្ញាឈ្លាសវៃ លើសពីសេចក្តីដែលខ្ញុំបានឮទៅទៀត។