ស្តេចស៊ូឡៃម៉ានសង់ក្រុងកេស៊ើរឡើងវិញ ព្រមទាំងសង់ក្រុងបេតហូរ៉ូន ផ្នែកខាងក្រោម
២ របាក្សត្រ 8:5 - អាល់គីតាប គាត់បានសង់ក្រុងបេតហូរ៉ូនខាងលើ និងបេតហូរ៉ូន ខាងក្រោម ជាក្រុងដែលមានបន្ទាយ និងកំពែងព័ទ្ធជុំវិញ ហើយមានទ្វារ និងរនុកផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទ្រង់ក៏សង់ក្រុងបេត-ហូរ៉ុនខាងលើ និងខាងក្រោម ជាទីក្រុងមានបន្ទាយ មានកំផែង មានទ្វារ និងរនុកផង ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចបានសង់ក្រុងបេតហូរ៉ូនខាងលើ និងបេតហូរ៉ូនខាងក្រោម ជាក្រុងដែលមានបន្ទាយ និងកំពែងព័ទ្ធជុំវិញ ហើយមានទ្វារ និងរនុកផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ក៏សង់ក្រុងបេត-ហូរ៉ុនខាងលើ នឹងខាងក្រោម ជាទីក្រុងមានបន្ទាយ ហើយមានកំផែង មានទ្វារ នឹងរនុកផង |
ស្តេចស៊ូឡៃម៉ានសង់ក្រុងកេស៊ើរឡើងវិញ ព្រមទាំងសង់ក្រុងបេតហូរ៉ូន ផ្នែកខាងក្រោម
កូនស្រីរបស់លោកឈ្មោះនាងសេអេរ៉ា ជាអ្នកសង់ក្រុងបេតហូរ៉ូនខាងក្រោម និងបេតហូរ៉ូនខាងលើ ព្រមទាំងក្រុងអ៊ូសេន-សេអេរ៉ា។
ស្តេចមានប្រសាសន៍ទៅកាន់ប្រជាជនយូដាថា៖ «ចូរនាំគ្នាសង់ក្រុងទាំងនេះ ហើយធ្វើកំពែងព័ទ្ធជុំវិញ ព្រមទាំងប៉ម ទ្វារ និងរនុកក្នុងពេលដែលស្រុកនៅសុខសាន្តត្រាណ។ យើងរាល់គ្នាបានស្វែងរកអុលឡោះតាអាឡា ជាម្ចាស់នៃយើង ព្រោះតែយើងស្វែងរកហើយ ទើបអុលឡោះតាអាឡាប្រោសប្រទានឲ្យយើងបានសុខសាន្ត គ្រប់ទិសទី»។ ដូច្នេះ ពួកគេសង់ក្រុងនានាបានសម្រេចជាស្ថាពរ។
គាត់ក៏បានសង់ក្រុងថាត់ម៉ោរ នៅតំបន់វាលរហោស្ថាន ព្រមទាំងក្រុងនានា ធ្វើជាឃ្លាំងដាក់ស្បៀង នៅតំបន់ហាម៉ាត់។
គាត់ក៏បានសង់ក្រុងបាឡាត និងក្រុងទាំងប៉ុន្មានដែលគាត់ទុកធ្វើជាឃ្លាំងសម្រាប់ដាក់ស្បៀង ឃ្លាំងសម្រាប់ដាក់រទេះចំបាំង និងសម្រាប់ពលសេះ។ ស្តេចស៊ូឡៃម៉ានបានសង់អ្វីៗទាំងអស់ ដែលគាត់ពេញចិត្ត នៅក្រុងយេរូសាឡឹម នៅស្រុកលីបង់ និងក្នុងនគរទាំងប៉ុន្មានដែលគាត់គ្រប់គ្រង។
រួចចុះទៅខាងលិចដល់ព្រំប្រទល់របស់ជនជាតិយ៉ាផ្លេទីត រហូតដល់តំបន់បេតហូរ៉ូនក្រោម និងរហូតដល់កេស៊ើរ ហើយទៅទល់នឹងសមុទ្រមេឌីទែរ៉ាណេ។
ព្រំប្រទល់ទឹកដីកូនចៅអេប្រាអ៊ីម តាមអំបូររបស់គេមានដូចតទៅ: នៅខាងកើត ទឹកដីរបស់គេលាតសន្ធឹងចាប់ពីក្រុងអាថារ៉ូត-អាដើរ រហូតដល់បេតហូរ៉ូនលើ