ទោះបីស្តេចអហាសស្ថិតក្នុងភាពអាសន្នយ៉ាងនេះក្តី ក៏ស្តេចនៅតែបែកចិត្តចេញពីអុលឡោះតាអាឡាដដែល។
២ របាក្សត្រ 33:23 - អាល់គីតាប គាត់ពុំបានសារភាពកំហុសដូចស្តេចម៉ាណាសេជាឪពុកបានសារភាពនោះឡើយ គឺស្តេចអាំម៉ូនប្រព្រឹត្តអំពើបាបជាងឪពុកទៅទៀត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឥតបន្ទាបព្រះហឫទ័យចុះនៅចំពោះព្រះយេហូវ៉ា ដូចជាម៉ាណាសេ ជាបិតាទ្រង់បានបន្ទាបនោះឡើយ គឺអាំម៉ូនបានប្រព្រឹត្តរំលងកាន់តែច្រើនឡើង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចពុំបានសារភាពកំហុសដូចព្រះបាទម៉ាណាសេ ជាបិតា បានសារភាពនោះឡើយ គឺព្រះបាទអាំម៉ូនប្រព្រឹត្តអំពើបាបជាងបិតាទៅទៀត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឥតបន្ទាបព្រះទ័យចុះ នៅចំពោះព្រះយេហូវ៉ា ដូចជាម៉ាន៉ាសេ ជាព្រះបិតាទ្រង់បានបន្ទាបនោះឡើយ គឺអាំម៉ូននេះទ្រង់បានប្រព្រឹត្តរំលងកាន់តែច្រើនឡើង |
ទោះបីស្តេចអហាសស្ថិតក្នុងភាពអាសន្នយ៉ាងនេះក្តី ក៏ស្តេចនៅតែបែកចិត្តចេញពីអុលឡោះតាអាឡាដដែល។
កាលស្តេចម៉ាណាសេឡើងសោយរាជ្យ ស្តេចមានអាយុដប់ពីរឆ្នាំ ស្តេចសោយរាជ្យបានហាសិបឆ្នាំនៅក្រុងយេរូសាឡឹម។
នៅពេលមានទុក្ខទោសដូច្នេះ ស្តេចបានអង្វរករអុលឡោះតាអាឡា ជាម្ចាស់របស់គាត់ ហើយសារភាពកំហុសយ៉ាងអស់ពីចិត្ត នៅចំពោះម្ចាស់នៃអយ្យកោរបស់ស្តេច។
រីឯពាក្យដែលស្តេចទូរអា និងរបៀបដែលអុលឡោះឆ្លើយតបមកវិញ ព្រមទាំងអំពើបាប និងចិត្តមិនស្មោះត្រង់របស់ស្តេច កន្លែងផ្សេងៗដែលស្តេចសង់ទីសក្ការៈតាមទួលខ្ពស់ៗ ហើយសង់បង្គោលរបស់ព្រះអាសេរ៉ា និងរូបបដិមា មុនពេលដែលស្តេចសារភាពអំពើបាបនោះ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅរបស់លោកហូសាយ។
ស្តេចសេដេគាប្រព្រឹត្តអំពើអាក្រក់ មិនគាប់បំណងអុលឡោះតាអាឡា ជាម្ចាស់របស់ស្តេចទេ ហើយពេលណាពីយេរេមាថ្លែងបន្ទូលក្នុងនាមអុលឡោះតាអាឡា ក៏ស្តេចពុំព្រមសារភាពកំហុសដែរ។
ផ្ទុយទៅវិញ ពួកគេមិនព្រមស្ដាប់ មិនយកចិត្តទុកដាក់នឹងពាក្យរបស់យើងទេ ពួកគេតាំងចិត្តរឹងរូស ហើយប្រព្រឹត្តអំពើអាក្រក់ជាងបុព្វបុរសរបស់ខ្លួនទៅទៀត»។
ពួកគេគួរតែអាម៉ាស់ ដោយបានប្រព្រឹត្តអំពើព្រៃផ្សៃ។ ប៉ុន្តែ ពួកគេមានមុខក្រាស់ មិនយល់ថា គេបន្ថោកខ្លួនឯងឡើយ។ ហេតុនេះហើយបានជាពួកគេត្រូវវិនាស ជាមួយអស់អ្នកដែលត្រូវវិនាស។ នៅថ្ងៃដែលយើងវិនិច្ឆ័យទោសពួកគេ ពួកគេនឹងត្រូវដួលជាមិនខាន» - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
សូមជម្រាបស្តេចបេលសាសារជាបុត្រ ទោះបីស្តេចជ្រាបហេតុការណ៍ទាំងនោះក្ដី ក៏ស្តេចពុំបានបន្ទាបខ្លួនដែរ
រីឯមនុស្សអាក្រក់ និងអ្នកបោកប្រាស់វិញ គេចេះតែប្រព្រឹត្ដអំពើអាក្រក់កាន់តែច្រើនឡើងៗ ទាំងនាំអ្នកផ្សេងឲ្យវង្វេង ហើយខ្លួនគេផ្ទាល់ក៏វង្វេងដែរ។