ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ កូរិនថូស 3:1 - អាល់គីតាប

តើ​យើង​ចាប់​ផ្ដើម​តែង‌តាំង​ខ្លួន​ឯងសា​ជា​ថ្មី​ទៀត​ឬ? ឬ​មួយ​ក៏​យើង​ត្រូវ​តែ​ធ្វើ​ដូច​អ្នក​ខ្លះ គឺ​ត្រូវ​ការ​យក​លិខិត​តែង‌តាំង​មក​ជូន​បង​ប្អូន ឬ​សុំ​លិខិត​តែង‌តាំង​ពី​បង​ប្អូន​វិញ?

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

តើ​យើង​ចាប់ផ្ដើម​ណែនាំ​ខ្លួនឯង​ឲ្យ​អ្នករាល់គ្នា​ទទួលយក​ទៀត​ឬ​? ឬមួយក៏​យើង​ត្រូវការ​លិខិត​ណែនាំ​ជូន​អ្នករាល់គ្នា ឬ​សុំ​ពី​អ្នករាល់គ្នា ដូច​អ្នកខ្លះ​ត្រូវការ​?

សូមមើលជំពូក

Khmer Christian Bible

តើ​យើង​ចាប់ផ្ដើម​លើក​តម្កើង​ខ្លួន​ទៀត​ហើយ​ឬ?​ ឬ​មួយ​យើង​ត្រូវការ​សំបុត្រ​ណែនាំ​ខ្លួន​បង្ហាញ​អ្នក​រាល់គ្នា​ ឬ​ពី​អ្នក​រាល់គ្នា​ ដូចជា​អ្នក​ខ្លះ​ដែរ‍ឬ?​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

តើ​យើង​ចាប់​ផ្ដើម​សរ‌សើរ​ខ្លួន​ឯង​ទៀត​ហើយ​ឬ? ឬ​មួយ​យើង​ត្រូវ​ធ្វើ​សំបុត្រ​ណែ​នាំ​ខ្លួន​ជូន​អ្នក​រាល់​គ្នា ឬ​សុំ​ពី​អ្នក​រាល់​គ្នា ដូច​អ្នក​ខ្លះ​ត្រូវ​ការ?

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

តើ​យើង​ចាប់​ផ្ដើម​តែង‌តាំង​ខ្លួន​ឯង សា​ជា​ថ្មី​ទៀត​ឬ? ឬ​មួយ​ក៏​យើង​ត្រូវ​តែ​ធ្វើ​ដូច​អ្នក​ខ្លះ គឺ​ត្រូវ​ការ​យក​លិខិត​តែង‌តាំង​មក​ជូន​បងប្អូន ឬ​សុំ​លិខិត​តែង‌តាំង​ពី​បងប្អូន​វិញ?

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច្នេះ តើ​យើង​ចាប់​តាំង​ផ្ទុក‌ផ្តាក់​ខ្លួន​យើង​ខ្ញុំ​ម្តង​ទៀត​ឬ​អី តើ​យើង​ខ្ញុំ​ត្រូវ​ការ​នឹង​សំបុត្រ​ផ្ទុក‌ផ្តាក់​ខ្លួន​យើង​នឹង​អ្នក​រាល់​គ្នា ឬ​ត្រូវ​ការ​នឹង​អ្នក​រាល់​គ្នា​ឲ្យ​សំបុត្រ​ផ្ទុក‌ផ្តាក់​យើង​នឹង​គេ ដូច​ជា​អ្នក​ខ្លះ​ត្រូវ​ការ​ឬ​អី

សូមមើលជំពូក



២ កូរិនថូស 3:1
13 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់​មក ដោយ​លោក​អប៉ូ‌ឡូស​មាន​បំណង​ធ្វើ​ដំណើរ​ទៅ​កាន់​ស្រុក​អាខៃ ពួក​បង​ប្អូន​ក៏​នាំ​គ្នា​លើក​ទឹក​ចិត្ដ​គាត់​ឲ្យ​ទៅ ថែម​ទាំង​សរសេរ​សំបុត្រ​ទៅ​ជម្រាប​ពួក​សិស្ស​នៅ​ស្រុក​នោះ ឲ្យ​ទទួល​គាត់​ដោយ​រាក់​ទាក់​ផង។ លុះ​ទៅ​ដល់ គាត់​បាន​ខ្នះ‌ខ្នែង​ជួយ​អស់​អ្នក​នៅ​ទី​នោះ​ដែល​បាន​ទទួល​ជឿ ដោយ‌សារ​ក្តី​មេត្តា​របស់​អុលឡោះ។


ខ្ញុំ​សូម​ផ្ដែ‌ផ្ដាំ​មក​បង​ប្អូន​អំពី​នាង​ភីបេ ដែល​ជា​បង​ប្អូន​របស់​យើង គាត់​បម្រើ​ក្រុម‌ជំអះ​នៅ​ក្រុង​កេងគ្រា


រីឯ​ខ្ញុំ​វិញ​ក៏​ដូច្នោះ​ដែរ ខ្ញុំ​ខំ​ប្រឹង​ផ្គាប់​ចិត្ដ​មនុស្ស​ទាំង​អស់ ក្នុង​គ្រប់​កិច្ចការ ខ្ញុំ​មិន​ស្វែង​រក​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​ទេ គឺ​ស្វែង​រក​ប្រយោជន៍​សម្រាប់​មនុស្ស​ទាំង​អស់ ដើម្បី​ឲ្យ​គេ​ទទួល​ការ​សង្គ្រោះ។


កាល​ណា​ខ្ញុំ​មក​ដល់ ខ្ញុំ​នឹង​ចាត់​អស់​អ្នក​ដែល​បង​ប្អូន​ជ្រើស​រើស ឲ្យ​យក​អំណោយ​ទាន​នេះ​ទៅ​ក្រុង​យេរូសា‌ឡឹម ទាំង​កាន់​សំបុត្រ​ទៅ​ជា​មួយ​ផង។


ខ្ញុំ​បាន​ចាក់​គ្រឹះ ដូច​ជា​មេ​ជាង​មួយ​រូប​ដ៏​ជំនាញ តាម​គុណ​ដែល​អុលឡោះ​ប្រោស​ប្រទាន​ឲ្យ​ខ្ញុំ ហើយ​មាន​ម្នាក់​ទៀត​មក​សង់​ពី​លើ។ ប៉ុន្ដែ ម្នាក់ៗ​ត្រូវ​ប្រយ័ត្ន​អំពី​របៀប​ដែល​ខ្លួន​សង់​ពី​លើ


ទោះ​បី​បង​ប្អូន​មាន​តួន​មួយ​ម៉ឺន​នាក់​ណែ‌នាំ​តាម​មាគ៌ា​អាល់ម៉ា‌ហ្សៀស​ក៏​ដោយ ក៏​បង​ប្អូន​គ្មាន​ឪពុក​ច្រើន​ដែរ គឺ​មាន​តែ​ខ្ញុំ​ហ្នឹង​ហើយ​ដែល​បាន​បង្កើត​បង​ប្អូន​មក​ឲ្យ​រួម​រស់​ជា​មួយ​អាល់ម៉ា‌ហ្សៀស‌អ៊ីសា ដោយ​បាន​នាំ​ដំណឹង‌ល្អ​មក​ជូន​បង​ប្អូន។


យើង​មិន​ហ៊ាន​លើក​ខ្លួន​ឲ្យ​ស្មើ​នឹង​អ្នក​ខ្លះ​ដែល​តែង​តាំង​ខ្លួន​ឯង ឬ​ក៏​ប្រៀប​ផ្ទឹម​ខ្លួន​យើង​ទៅ​នឹង​គេ​នោះ​ឡើយ។ អ្នក​ទាំង​នោះ​បាន​លើក​ខ្លួន​តាំង​ជា​រង្វាស់ សម្រាប់​វាស់​ខ្លួន​ឯង ហើយ​ប្រៀប​ផ្ទឹម​ខ្លួន​ឯង​ទៅ​នឹង​ខ្លួន​ឯង! គេ​គ្មាន​ប្រាជ្ញា​ទាល់​តែ​សោះ!


អ្នក​ដែល​គួរ​ឲ្យ​គេ​ទុក​ចិត្ដ មិន​មែន​អ្នក​ដែល​តែង‌តាំង​ខ្លួន​ឯង​ទេ គឺ​អ្នក​ដែល​អុលឡោះ‌ជាអម្ចាស់​តែង‌តាំង​នោះ​វិញ។


អ៊ីសា‌ជាអម្ចាស់​ប្រទាន​អំណាច​ឲ្យ​យើង ដើម្បី​កសាង​បង​ប្អូន មិន​មែន​ដើម្បី​បំផ្លាញ​បង​ប្អូន​ទេ។ ទោះ​បី​ខ្ញុំ​បាន​និយាយ​អួត​ខ្លួន​ជ្រុល​បន្ដិច​អំពី​អំណាច​នោះ ក៏​ខ្ញុំ​មិន​អៀន​ខ្មាស​ដែរ។


ខ្ញុំ​និយាយ​ដូច្នេះ ដូច​ជា​មនុស្ស​លេលា​ហើយ គឺ​មក​ពី​បង​ប្អូន​បង្ខំ​ខ្ញុំ ដ្បិត​បង​ប្អូន​ហ្នឹង​ហើយ​ដែល​ត្រូវ​គាំ​ទ្រ​ខ្ញុំ ទោះ​បី​ខ្ញុំ​ជា​មនុស្ស​ឥត​បាន​ការ​ក្ដី ក៏​ខ្ញុំ​មិន​អន់​ជាង​មហា​សាវ័ក​ទាំង​នោះ​ដែរ។


តាំង​ពី​យូរ​មក​ហើយ ប្រហែល​ជា​បង​ប្អូន​ចេះ​តែ​ស្មាន​ថា យើង​និយាយ​ដោះ‌សា​នៅ​ចំពោះ​មុខ​បង​ប្អូន! ទេ! យើង​និយាយ​ដោយ​រួម​ជា​មួយ​អាល់ម៉ា‌ហ្សៀស នៅ​ចំពោះ​អុលឡោះ។ បង​ប្អូន​ជា​ទី​ស្រឡាញ់​អើយ! យើង​និយាយ​សេចក្ដី​ទាំង​នេះ ដើម្បី​កសាង​ជំនឿ​បង​ប្អូន​តែ​ប៉ុណ្ណោះ


យើង​មិន​មែន​ជា​អ្នក​ក្លែង​បន្លំ​បន្ទូល​របស់​អុលឡោះ ដូច​មនុស្ស​មួយ​ចំនួន​ធំ​នោះ​ឡើយ គឺ​យើង​និយាយ​ដោយ​ចិត្ត​បរិសុទ្ធ ក្នុង​នាម​អុលឡោះ នៅ​ចំពោះ​អុលឡោះ និង​នៅ​ក្នុង​អាល់ម៉ា‌ហ្សៀស។


យើង​មិន​តែង‌តាំង​ខ្លួន​ឯង នៅ​ចំពោះ​មុខ​បង​ប្អូន​សា​ជា​ថ្មី​ទៀត​ទេ តែ​យើង​ជូន​ឱកាស​ឲ្យ​បង​ប្អូន​បាន​ខ្ពស់​មុខ​ព្រោះ​តែ​យើង​វិញ ដើម្បី​ឲ្យ​បង​ប្អូន​អាច​ឆ្លើយ​តប នឹង​អស់​អ្នក​ដែល​អួត​ខ្លួន​តែ​ពី​អ្វីៗ​នៅ​ខាង​ក្រៅ ហើយ​មិន​គិត​ពី​អ្វីៗ​ក្នុង​ចិត្ដ​ទេ។