ស្តេចស៊ូឡៃម៉ានបណ្តេញលោកអបៀថើរ ចេញពីតំណែងជាអ៊ីមុាំបម្រើអុលឡោះតាអាឡា ស្របតាមបន្ទូលដែលទ្រង់បានថ្លែងទុក ស្តីអំពីក្រុមគ្រួសាររបស់លោកអេលី នៅស៊ីឡូ។
១ សាំយូអែល 2:36 - អាល់គីតាប ពេលនោះពូជពង្សរបស់អ្នក ដែលនៅសេសសល់ នឹងមកក្រាបសំពះអ្នកនោះ ដើម្បីសុំប្រាក់ និងសុំអាហារទាំងអង្វរថា “សូមមេត្តាអនុញ្ញាតឲ្យខ្ញុំ នៅបំពេញការងារជាអ៊ីមុាំជាមួយអ្នក ដើម្បីឲ្យខ្ញុំមានអាហារខ្លះសម្រាប់បរិភោគផង”»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកអ្នកដែលនៅសល់ពីគ្រួសាររបស់អ្នក គេនឹងមកលុតក្រាបចំពោះអ្នកនោះ ដើម្បីឲ្យបានប្រាក់ និងនំបុ័ង ដោយពាក្យថា សូមឲ្យខ្ញុំបានធ្វើការងារជាសង្ឃណាមួយ ដើម្បីឲ្យបានអាហារបរិភោគផង"»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ ពូជពង្សរបស់អ្នកដែលនៅសេសសល់ នឹងមកក្រាបសំពះអ្នកនោះ ដើម្បីសុំប្រាក់ និងសុំអាហារទាំងអង្វរថា “សូមមេត្តាអនុញ្ញាតឲ្យខ្ញុំប្របាទ នៅបំពេញការងារជាបូជាចារ្យជាមួយលោក ដើម្បីឲ្យខ្ញុំប្របាទមានអាហារខ្លះសម្រាប់បរិភោគផង”»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គ្រានោះ ពួកអ្នកដែលនៅសល់ពីពួកគ្រួឯង គេនឹងមកលុតក្រាបចំពោះអ្នកនោះ ដើម្បីឲ្យបានប្រាក់ ហើយនឹងនំបុ័ង ដោយពាក្យថា សូមឲ្យខ្ញុំបានធ្វើការងារនៃពួកសង្ឃណាមួយ ដើម្បីឲ្យបានអាហារបរិភោគផង។ |
ស្តេចស៊ូឡៃម៉ានបណ្តេញលោកអបៀថើរ ចេញពីតំណែងជាអ៊ីមុាំបម្រើអុលឡោះតាអាឡា ស្របតាមបន្ទូលដែលទ្រង់បានថ្លែងទុក ស្តីអំពីក្រុមគ្រួសាររបស់លោកអេលី នៅស៊ីឡូ។
ពួកអ៊ីមុាំនៃកន្លែងតាមទួលខ្ពស់ៗ គ្មានសិទ្ធិឡើងទៅធ្វើគូរបាននៅលើអាសនៈរបស់អុលឡោះតាអាឡានៅក្រុងយេរូសាឡឹមទេ តែពួកគេអាចបរិភោគនំបុ័ងឥតមេ ជាមួយអ៊ីមុាំដទៃទៀតបាន។
មនុស្សអាក្រក់មុខជាអោនកាយ គោរពមនុស្សល្អ ហើយឈរចាំនៅមាត់ទ្វារផ្ទះរបស់មនុស្សសុចរិត។
អ្នករាល់គ្នាពោលថា “ពិធីទាំងនេះគួរឲ្យធុញទ្រាន់ណាស់!” ហើយក៏នាំគ្នាមើលងាយយើង - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់ នៃពិភពទាំងមូល។ អ្នករាល់គ្នាយកសត្វដែលលួចគេ សត្វពិការ ឬសត្វមានជំងឺមកឲ្យយើង ទុកជាជំនូន តើយើងទទួលជំនូននេះ ពីដៃរបស់អ្នករាល់គ្នាកើតឬ? - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
លោកមីកានិយាយទៅគាត់ថា៖ «សូមអញ្ជើញមកនៅផ្ទះខ្ញុំ ហើយធ្វើជាបូជាចារ្យលើគ្រួសារខ្ញុំទៅ ខ្ញុំនឹងជូនប្រាក់លោកចំនួនដប់ស្លឹង ក្នុងមួយឆ្នាំ ព្រមទាំងសម្លៀកបំពាក់ និងម្ហូបអាហារទៀតផង»។
បន្ទាប់មក យើងជ្រើសរើសយកអ៊ីមុាំម្នាក់ ដែលមានចិត្តស្មោះត្រង់ ហើយប្រព្រឹត្តតាមចិត្ត និងតាមគោលគំនិតរបស់យើង។ យើងនឹងឲ្យគេមានពូជពង្សមួយដែលមានស្ថិរភាព គេនឹងបម្រើស្តេចដែលយើងតែងតាំងជារៀងរហូត។
កុមារសាំយូអែលនៅបម្រើអុលឡោះតាអាឡាជាមួយលោកអេលី។ នៅគ្រានោះ អុលឡោះតាអាឡាកម្រមានបន្ទូលមកកាន់ប្រជាជនអ៊ីស្រអែលណាស់ ហើយក៏កម្រឲ្យនរណាម្នាក់និមិត្តឃើញការអស្ចារ្យមកពីទ្រង់ដែរ។