ពួកគេដឹកនាំកងពលជួយស្តេចទតក្នុងការច្បាំង ដ្បិតពួកគេសុទ្ធតែជាមនុស្សពូកែអង់អាច។ ក្រោយមក ពួកគេធ្វើជាមេបញ្ជាការកងពលរបស់ស្តេចទត។
១ របាក្សត្រ 5:24 - អាល់គីតាប រីឯមេដឹកនាំលើក្រុមគ្រួសាររបស់ពួកគេ មានលោកអេភើរ លោកអ៊ីស៊ី លោកអេលាល លោកអាសរាល លោកយេរេមី លោកហូដាវា និងលោកយ៉ាឌាល។ អ្នកទាំងនោះសុទ្ធតែជាមនុស្សខ្លាំងពូកែ និងមានល្បីឈ្មោះ ហើយជាមេដឹកនាំលើក្រុមគ្រួសាររបស់គេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រីឯពួកដែលជាកំពូលលើវង្សរបស់ឪពុកគេ គឺអេភើរ អ៊ីស៊ី អេលាល អាសរាល យេរេមី ហូដាវា និងយ៉ាឌាល នោះសុទ្ធតែជាអ្នកខ្លាំងពូកែ ដែលមានចិត្តក្លាហាន ជាមនុស្សមានឈ្មោះល្បី ហើយជាកំពូលលើវង្សរបស់ឪពុកគេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯមេដឹកនាំលើក្រុមគ្រួសាររបស់ពួកគេមានលោកអេភើរ លោកអ៊ីស៊ី លោកអេលាល លោកអាសរាល លោកយេរេមី លោកហូដាវា និងលោកយ៉ាឌាល។ អ្នកទាំងនោះសុទ្ធតែជាមនុស្សខ្លាំងពូកែ និងមានល្បីឈ្មោះ ហើយជាមេដឹកនាំលើក្រុមគ្រួសាររបស់គេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកដែលជាកំពូលលើវង្សរបស់ឪពុកគេ គឺអេភើរ អ៊ីស៊ី អេលាល អាសរាល យេរេមី ហូដាវា នឹងយ៉ាឌាល នោះសុទ្ធតែជាអ្នកខ្លាំងពូកែ ដែលមានចិត្តក្លាហាន ជាមនុស្សមានល្បីឈ្មោះ ហើយជាកំពូលលើវង្សរបស់ឪពុកគេ។ |
ពួកគេដឹកនាំកងពលជួយស្តេចទតក្នុងការច្បាំង ដ្បិតពួកគេសុទ្ធតែជាមនុស្សពូកែអង់អាច។ ក្រោយមក ពួកគេធ្វើជាមេបញ្ជាការកងពលរបស់ស្តេចទត។
លោកអផែម ជាឪពុករបស់លោកអ៊ីស៊ី លោកអ៊ីស៊ី ជាឪពុករបស់លោកសេសាន លោកសេសានជាឪពុករបស់លោកអឡាយ។
កុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្តាលតាំងទីលំនៅលើទឹកដីនោះ ចាប់តាំងពីស្រុកបាសានរហូតដល់ស្រុកបាល-ហ៊ើរម៉ូន ភ្នំស៊ីនៀរ និងភ្នំហ៊ើរម៉ូន ហើយពួកគេកើនចំនួនឡើងជាច្រើន។
ក៏ប៉ុន្តែ ពួកគេពុំបានស្មោះត្រង់នឹងអុលឡោះជាម្ចាស់នៃដូនតារបស់ពួកគេទេ ពួកគេបែរទៅគោរពបម្រើព្រះរបស់ជាតិសាសន៍ទាំងឡាយ នៅក្នុងស្រុកនោះ គឺជាតិសាសន៍ដែលអុលឡោះបានបំផ្លាញចេញពីមុខពួកគេ។
កូនរបស់លោកអ៊ូស៊ីគឺ យីសរ៉ាហ៊ា កូនរបស់លោកយីសរ៉ាហ៊ាមាន មីកែល អូបាឌា យ៉ូអែល និងយីសយ៉ា គឺមានមេដឹកនាំទាំងអស់ប្រាំនាក់។