Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 5:24 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 រីឯ​ពួក​ដែល​ជា​កំពូល​លើ​វង្ស​របស់​ឪពុក​គេ គឺ​អេភើរ អ៊ីស៊ី អេលាល អាស‌រាល យេ‌រេមី ហូដា‌វា និង​យ៉ាឌាល នោះ​សុទ្ធ​តែ​ជា​អ្នក​ខ្លាំង​ពូកែ ដែល​មាន​ចិត្ត​ក្លាហាន ជា​មនុស្ស​មាន​ឈ្មោះ​ល្បី ហើយ​ជា​កំពូល​លើ​វង្ស​របស់​ឪពុក​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 រីឯ​មេ​ដឹក​នាំ​លើ​ក្រុម​គ្រួសារ​របស់​ពួក​គេ​មាន​លោក​អេភើរ លោក​អ៊ីស៊ី លោក​អេលាល លោក​អាស‌រាល លោក​យេរេ‌មី លោក​ហូដា‌វា និង​លោក​យ៉ាឌាល។ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​មនុស្ស​ខ្លាំង​ពូកែ និង​មាន​ល្បី​ឈ្មោះ ហើយ​ជា​មេ​ដឹក​នាំ​លើ​ក្រុម​គ្រួសារ​របស់​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 ឯ​ពួក​ដែល​ជា​កំពូល​លើ​វង្ស​របស់​ឪពុក​គេ គឺ​អេភើរ អ៊ីស៊ី អេលាល អាស‌រាល យេរេមី ហូដាវា នឹង​យ៉ាឌាល នោះ​សុទ្ធ​តែ​ជា​អ្នក​ខ្លាំង​ពូកែ ដែល​មាន​ចិត្ត​ក្លាហាន ជា​មនុស្ស​មាន​ល្បី​ឈ្មោះ ហើយ​ជា​កំពូល​លើ​វង្ស​របស់​ឪពុក​គេ។

សូមមើលជំពូក ចម្លង

អាល់គីតាប

24 រីឯ​មេ​ដឹក​នាំ​លើ​ក្រុម​គ្រួសារ​របស់​ពួក​គេ មាន​លោក​អេភើរ លោក​អ៊ីស៊ី លោក​អេលាល លោក​អាសរាល លោក​យេរេ‌មី លោក​ហូដា‌វា និង​លោក​យ៉ាឌាល។ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​មនុស្ស​ខ្លាំង​ពូកែ និង​មាន​ល្បី​ឈ្មោះ ហើយ​ជា​មេ​ដឹក​នាំ​លើ​ក្រុម​គ្រួសារ​របស់​គេ។

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 5:24
6 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​ទាំង​នោះ​បាន​ជួយ​ព្រះបាទ​ដាវីឌ​ទាស់​នឹង​ពួក​ចោរ ដ្បិត​គេ​សុទ្ធ​តែ​ជា​មនុស្ស​ខ្លាំង​ពូកែ មាន​ចិត្ត​ក្លាហាន ហើយ​ជា​មេ​ទ័ព​ផង។


កូន​របស់​អ័ផែម គឺ​អ៊ីស៊ី កូន​របស់​អ៊ីស៊ី គឺ​សេសាន កូន​របស់​សេសាន គឺ​អ័ឡាយ។


អ្នក​ទាំង​នោះ​ដែល​មាន​ឈ្មោះ​កត់​ទុក សុទ្ធ​តែ​ជា​អ្នក​ប្រធាន​ក្នុង​ពូជ​អំបូរ​របស់​គេ ហើយ​ពូជពង្ស​របស់​ឪពុក​គេ​ក៏​ចម្រើន​ឡើង​យ៉ាង​សន្ធឹក។


ពួក​កូន​ចៅ​របស់​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​មួយ​ចំហៀង​ដែល​នៅ​ក្នុង​ស្រុក​នោះ គេ​ក៏​ចម្រើន​ឡើង​ចាប់​តាំង​ពី​ស្រុក​បាសាន រហូត​ដល់​ស្រុកបាល-ហ៊ើរម៉ូន សេនារ និង​ភ្នំ​ហ៊ើរម៉ូន។


ប៉ុន្តែ គេ​បាន​រំលង​ទាស់​នឹង​ព្រះ​នៃ​បុព្វ‌បុរស​គេ ព្រម​ទាំង​ផិត​តាម​អស់​ទាំង​ព្រះ​របស់​ពួក​អ្នក​នៅ​ស្រុក​ដែល​ព្រះ​បាន​បំផ្លាញ​ចេញ​ពី​មុខ​គេ។


កូន​របស់​អ៊ូស៊ី គឺ​យីសរ៉ា‌ហ៊ា ហើយ​កូន​របស់​យីសរ៉ា‌ហ៊ា គឺ​មីកែល អូបា‌ឌា យ៉ូអែល និង​យីសយ៉ា ទាំង​អស់​មាន​ប្រាំ​នាក់ ដែល​សុទ្ធ​តែ​ជា​មេ​ដឹកនាំ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម