លោកយ៉ាហាត ជាមេដឹកនាំ ហើយលោកស៊ីណាជាមេដឹកនាំទីពីរ។ លោកយេអ៊ូស និងលោកបេរាគ្មានកូនប្រុសច្រើនទេ ដូច្នេះពួកគេក៏បញ្ចូលគ្នាជាក្រុមគ្រួសារតែមួយ។
១ របាក្សត្រ 23:10 - អាល់គីតាប លោកស៊ីម៉ៃមានកូនបួននាក់ទៀត គឺយ៉ាហាត់ ស៊ីណា យេអ៊ូស និងបេរា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯកូនស៊ីម៉ាយ គឺយ៉ាហាត ស៊ីណា យេអ៊ូស និងបេរាអ្នកទាំងបួននេះ ជាកូនស៊ីម៉ាយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកស៊ីម៉ៃមានកូនបួននាក់ទៀតគឺ យ៉ាហាត់ ស៊ីណា យេអ៊ូស និងបេរា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯកូនស៊ីម៉ាយ គឺយ៉ាហាត ស៊ីណា យេអ៊ូស នឹងបេរា អ្នកទាំង៤នេះ ជាកូនស៊ីម៉ាយ |
លោកយ៉ាហាត ជាមេដឹកនាំ ហើយលោកស៊ីណាជាមេដឹកនាំទីពីរ។ លោកយេអ៊ូស និងលោកបេរាគ្មានកូនប្រុសច្រើនទេ ដូច្នេះពួកគេក៏បញ្ចូលគ្នាជាក្រុមគ្រួសារតែមួយ។
កូនរបស់លោកស៊ីម៉ៃ មានបីនាក់ គឺ សឡូមីត ហាស៊ាល និងហារ៉ាន។ អ្នកទាំងនេះសុទ្ឋតែជាមេលើក្រុមគ្រួសារឡាអាដាន។
អំបូររបស់លោកលេវី ប្រុសៗកាន់ទុក្ខដោយឡែក ស្រីៗកាន់ទុក្ខដោយឡែក អំបូររបស់លោកស៊ីម៉ៃ ប្រុសៗកាន់ទុក្ខដោយឡែក ស្រីៗកាន់ទុក្ខដោយឡែក។