រីឯដំណាក់សម្រាប់គាត់នៅ ក៏សង់ដូចដំណាក់មុនដែរ តែនៅក្នុងទីធ្លាមួយទៀត នៅខាងក្រោយដំណាក់គ្រងរាជ្យ។ ស្តេចស៊ូឡៃម៉ានសង់ដំណាក់មួយសម្រាប់ភរិយាដែលត្រូវជាបុត្រីរបស់ស្តេចហ្វៀរ៉អ៊ូន ដំណាក់នោះក៏សង់ដូចដំណាក់មុនដែរ។
ដំណាក់ដែលទ្រង់គង់នៅ ធ្វើបែបដូចគ្នា ហើយមានទីធ្លាមួយទៀត ក៏នៅខាងអាយមន្ទីរមុននោះ រួចមកទ្រង់ធ្វើដំណាក់មួយ បែបដូចជាមន្ទីរមុននោះ សម្រាប់បុត្រីផារ៉ោន ដែលទ្រង់បានយកជាភរិយា។
រីឯដំណាក់សម្រាប់ស្ដេចគង់ក៏សង់ដូចដំណាក់មុនដែរ តែនៅក្នុងទីធ្លាមួយទៀត នៅខាងក្រោយដំណាក់គ្រងរាជ្យ។ ព្រះបាទសាឡូម៉ូនសង់ដំណាក់មួយសម្រាប់ព្រះមហេសី ដែលត្រូវជាបុត្រីរបស់ព្រះចៅផារ៉ោន ដំណាក់នោះក៏សង់ដូចដំណាក់មុនដែរ។
ឯដំណាក់ដែលទ្រង់គង់នៅ នោះបានធ្វើបែបដូចគ្នា ហើយមានទីធ្លា១ទៀត ក៏នៅខាងអាយមន្ទីរមុននោះ រួចមកទ្រង់ធ្វើដំណាក់១ បែបដូចជាមន្ទីរមុននោះ សំរាប់បុត្រីផារ៉ោន ដែលទ្រង់បានយកជាភរិយា។
ស្តេចស៊ូឡៃម៉ានបានចងសម្ពន្ធមិត្តជាមួយស្តេចហ្វៀរ៉អ៊ូន ជាស្តេចស្រុកអេស៊ីប ដោយរៀបការជាមួយបុត្រីរបស់ស្តេចហ្វៀរ៉អ៊ូន។ ស៊ូឡៃម៉ាននាំភរិយាមកនៅក្នុងបុរីស្តេចទត រហូតទាល់តែវាំងរបស់គាត់ ព្រមទាំងដំណាក់របស់អុលឡោះតាអាឡា និងកំពែងក្រុងយេរូសាឡឹមត្រូវបានសង់ចប់សព្វគ្រប់។
ដំណាក់ទាំងអស់ សុទ្ធតែធ្វើអំពីថ្មសំរាំងដ៏ល្អៗដែលបានដាប់តំរូវតាមទំហំ និងអារតំរឹម តាមមុខជ្រុងទាំងខាងក្នុងទាំងខាងក្រៅ។ គេសង់ដំណាក់ទាំងនោះពីថ្មទាំងអស់ តាំងពីគ្រឹះរហូតដល់ដំបូល ហើយផ្នែកខាងក្រៅរហូតដល់ទីធ្លាធំផង។
ស្តេចហ្វៀរ៉អ៊ូន ជាស្តេចស្រុកអេស៊ីប បានវាយដណ្តើមយកក្រុងកេស៊ើរ ហើយដុតបំផ្លាញទីក្រុង ព្រមទាំងសម្លាប់ជនជាតិកាណានដែលរស់នៅក្រុងនោះ។ បន្ទាប់មក ស្តេចប្រទានក្រុងនេះឲ្យបុត្រី ដែលត្រូវជាប្រពន្ធរបស់ស្តេចស៊ូឡៃម៉ាន ទុកជាចំណងដៃ។
បុត្រីរបស់ស្តេចហ្វៀរ៉អ៊ូនចាកចេញពីបុរីស្តេចទត មកនៅក្នុងដំណាក់ដែលស្តេចស៊ូឡៃម៉ានបានសង់ជូន។ នៅគ្រានោះ គាត់ក៏បានសង់ព្រលានមីឡូដែរ។
ពេលនោះណាពីអេសាយ មិនទាន់ចេញផុតពីធ្លាធំនៃរាជវាំងផង ស្រាប់តែអុលឡោះតាអាឡាមានបន្ទូលមកកាន់គាត់ដូចតទៅ៖
ស្តេចស៊ូឡៃម៉ានបាននាំបុត្រីរបស់ស្តេចហ្វៀរ៉អ៊ូន ចាកចេញពីបុរីស្តេចទត មកនៅក្នុងដំណាក់ដែលគាត់បានសង់ជូននាង ដ្បិតស្តេចមានគំនិតថា៖ «ប្រពន្ធរបស់យើងពុំអាចនៅក្នុងដំណាក់របស់ទត ជាស្តេចនៃជនជាតិអ៊ីស្រអែលបានទេ ព្រោះកន្លែងដែលគេតម្កល់ហិបរបស់អុលឡោះតាអាឡាជាកន្លែងដ៏វិសុទ្ធ»។